Connect with us

សន្តិសុខសង្គម

ម៉ូតូ​ដឹក​សាំង​បុក​ជាមួយ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ផ្ទុះ​ឆេះ​ បណ្ដាល​ឱ្យ​រង​របួស​មនុស្ស​២​នាក់

បានផុស

នៅ

ព្រះសីហនុ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ ត្រូវ​ភ្លើង​ឆេះ​របើក​ស្បែក​ទាំង​ផ្ទាំង​ៗ​រងរបួស​ធ្ងន់ធ្ងរ​មើល​ទៅ​ញាក់​សាច់​ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​ដឹក​ប៊ីដុង​សាំង ​បើក​បុក​ជាមួយ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ក្នុង​ទិសដៅ​ស្របគ្នា​។

ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​ បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ២០២៤  លើ​ផ្លូវ​ជាតិ​លេខ​៤ មុខ​កា​រ៉ា​ស់​ហ្គាស់ LPG 24h ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ម៉ូតូ​ទាំង​២​គ្រឿង​នេះ​បើកបរ​ទិសដៅ​ស្របគ្នា​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​កើតហេតុ​ភាគី​ខាង​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ដែល​បើក​ដោយ​បុរស​ជនជាតិ​ចិន បាន​បត់​ស្តាំ​ចូល​កា​រ៉ា​ស់​ហ្គាស់ ស្រប​ពេល​នោះ​ដែរ​ក៏​ឃើញ​មាន​ម៉ូតូ​ដឹក​សាំង​មួយ​គ្រឿង​ទៀត​បើក​មកពី​ក្រោយ​ ហើយក៏​បុក​ជាមួយ​ម៉ូតូ​កង់​បី​នៅ​ខាងមុខ​បណ្តាល​ឱ្យ​បែក​ប៊ីដុង​ហូរ​សាំង​ប៉ើង​ស្រោច​ពីលើ​ជនរងគ្រោះ​ហើយ​ផ្ទុះ​ចេញ​ជា​ផ្កាភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ករណី​នេះ​បង្ក​ឲ្យ​មាន​មនុស្ស​ប្រុស​២​នាក់​រង​របួស​ ក្នុង​នោះ​បុរស​ជនជាតិ​ចិន​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​និង​បុរស​ម្នាក់​ជនជាតិ​ខ្មែរ​រង​របួស​មធ្យម​។ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ ជនរងគ្រោះ​ទាំង​២​នាក់​នេះ​មានឈ្មោះ ១. អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ឈ្មោះ HE CAIDAO ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិ​ចិន មុខរបរ កម្មករ នៅ​ក្រុមហ៊ុន ស៊ីអិន ហ្ស៊ី​យ័ន ដរ អ៊ិន​ដាស​ស្ទ្រី ឯ​.​ក (​លក់​គ្រឿង​សង្ហា​រឹម​) បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ (​រងរបួស​ធ្ងន់​ឆេះ​ដងខ្លួន សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចិន យីហោ ថុង​ជិ​)​។ ២.អ្នកបើកបរ​ម៉ូតូ​ឈ្មោះ អ៊ុំ ណៃ​ស៊ា​ត ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ដឹក​ប្រេងសាំង មាន​ស្រុកកំណើត ឃុំ​ជី​មាន់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​៥ (​អូរ​៥) សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ (​រងរបួស​ធ្ងន់​ឆេះ​ដៃ​ខាងឆ្វេង សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​)។

បច្ចុប្បន្ន​វត្ថុ​តាង ម៉ូតូ​រ៉ឺម៉ក​កង់​បី​និង​ម៉ូតូ បាន​យក​ទៅ​រក្សាទុក​នៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕

ដោយ ៖ ស៊ុយ ចាន់​ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម