Connect with us

ព័ត៌មានជាតិ

ហ្វូងសត្វប្រជៀវល្អាងភ្នំសំពៅ អ្នកស្រុក​ហៅ​កង​ទ័ព​​ប្រជៀវដ៏ក្លាហាន ទាញកំណើនទេសចរណ៍​កាន់​តែ​ច្រើន

បានផុស

នៅ

ប៉ុន្មានខែចុងក្រោយចុងឆ្នាំ២០២៣ គេសង្កេតឃើញមានភ្ញៀវបរទេសសម្រុកមកទស្សនាហ្វូងសត្វប្រជៀវនៅភ្នំសំពៅ កាន់តែមានកំណើនគួរឲ្យកត់សម្គាល់ ដែលបានផ្តល់សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅតំបន់នោះកាន់តែប្រសើរឡើង តាម​រយះ​ការលក់ដូរម្ហូបអាហារនំចំណីរួមទាំងវត្ថុអនុស្សាវរីយ៍ផ្សេងៗផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករជាអ្នកលក់ដូរនៅតាមជើងភ្នំជិតល្អាងប្រជៀវបានលើកឡើងដូចៗគ្នាថា ប្រហែលជា២-៣ ខែនេះ​ពួកគាត់​រកកម្រៃបានគ្រាន់បើ ដោយសារមានភ្ញៀវបរទេសមកកម្សាន្តច្រើនជាងមុនមិនទាន់គិតពីភ្ញៀវក្នុងស្រុកជាច្រើនទៀតផង។

កញ្ញា សុធារ៉ា ក្នុងចំណោមអាជីវករលក់ដូរជាច្រើនទៀតបានឲ្យដឹងថា រូបនាងបានលក់ម្ហូបអាហារនិងភេសជ្ជ:យូរឆ្នាំហើយ ប៉ុន្តែពុំសូវឃើញមានភ្ញៀវជាជនបរទេសច្រើនដូចពេលនេះទេហើយលក់ក៏មិនសូវដាច់។ តែប៉ុន្មានខែមុននេះ មានជនបរទេសច្រើនជាពិសេសកាលពីរដូវមានភ្លៀងច្រើន ពេលនោះនាងលក់ដាច់ខ្លាំង។

អ្នកភូមិដែលមានវ័យចាស់ៗបានលើកឡើងថា ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះចេញពីល្អាងភ្នំ ត្រូវបានអ្នកស្រុកសម័យមុនតែងតែហៅហ្វូងប្រជៀវទាំងនោះថា ជាកងទ័ពប្រជៀវដ៏ក្លាហានពីព្រោះការហោះហើររបស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាសនៅចន្លោះម៉ោង ៥:៣០ នាទី ដល់ម៉ោង ៦:១៥ នាទីល្ងាច។ បច្ចុប្បន្នតំបន់នេះត្រូវបានមន្ទីរទេចរណ៍ដាក់បញ្ចូលជាប្រភេទវប្បធម៌ប្រវត្តិសាស្ត្រ ដែលមានទីតាំងស្ថិតក្នុង ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ មានចម្ងាយ ១៣ គីឡូម៉ែត្រពីទីរួមខេត្ត ដែលមានសក្តានុពលជាច្រើនមានដូចជា ទេសភាពភ្នំ ទីសក្ការៈបូជា ល្អាងធម្មជាតិ ល្អាងប្រជៀវ ចម្លាក់ពុទ្ធប្បវត្តិ ប្រវត្តិសាស្ត្រខ្មែរក្រហមជាដើម។

លោក ហម អរុណ អនុប្រធាននៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងថា ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ និងមានល្អាងរូងភ្នំជាច្រើនសរុបទាំងអស់ចំនួន ១២ រួមមាន៖១.ល្អាងផ្កាស្លា ២.ល្អាងគក់ទ្រូង ៣.ល្អាងខ្យល់ ៤.ល្អាងតែងខ្លួន ៥.ល្អាងល្ខោន ៦.ល្អាងជ្រៃ ៧.ល្អាងពេជ្រ ៨.ល្អាងខ្វែង ៩.ល្អាងប្រេង ១០.ល្អាងស្ថានីយឬល្អាងធំ ១១.ល្អាងក្បាលខ្មោច ១២.ល្អាងប្រចៀវ។ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមានតែល្អាងផ្កាស្លា និងល្អាងល្ខោន។

លោកបន្តទៀត​ថា ខេត្តបាត់ដំបងក្រៅពីតំបន់គោលដៅភ្នំសំពៅ ក៏មានគោលដៅទេសចរណ៍ជាច្រើននិងមានសន្តិសុខសុវត្ថិភាពល្អ ទើបពីមួយឆ្នាំទៅមួយឆ្នាំកំណើនភ្ញៀវទេសចរហក់ឡើងជាបន្តបន្ទាប់។ ចំនួនភ្ញៀវទេសចរអន្តរជាតិទៅទស្សនានៅរមណីយដ្ឋានភ្នំសំពៅមានជាមធ្យមប្រមាណជាង ១,៥០០ នាក់ក្នុងមួយខែ។ ចំពោះរដូវមានភ្លៀងច្រើនចន្លោះ​ខែ​មករា ដល់មីនា មានរហូតដល់ជាង ៣,០០០ នាក់ក្នុងមួយខែ។

ខេត្តបាត់ដំបង​មាន​រមនីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបងនាពេលបច្ចុប្បន្នរួមមាន ១-រមណីយដ្ឋាន ប្រាសាទបាណន់ ២-រមណីយដ្ឋាន ភ្នំសំពៅ ៣-រមណីយដ្ឋាន ប្រាសាទឯកភ្នំ ៤-រមណីយដ្ឋាន អាងកំពីងពួយ ៥-រមណីយដ្ឋាន ចំការស្វាយ ៦-រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន ៧-រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក ៨- រមណីដ្ឋាននគរជុំភ្នំព្រឹក ៩-រមណីយដ្ឋាន ភ្នំកំពូល ១០-រមណីយដ្ឋាន ចំការធុរេនអូរតង ១១-រមណីយដ្ឋាន វាល​ចម្បាំង ខេមសាយ ១២-សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ១៣-សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ១៤-មណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់ ១៥-រមណីយដ្ឋាន ស្ទឹងក្រញូង ១៦-គោលដៅទេសចរណ៍ ស្ទឹងថ្វាក ១៧-រមណីយដ្ឋានចំការមៀន ១៨-រមណីយដ្ឋានអូរទទា ត្រជាក់ចិត្ត ១៩-គោលដៅទេសចរណ៍ វត្តភ្នំចំបាំង ២០-មណ្ឌលកម្សាន្ត សួនទឹកសុភមង្គល ២១-ផ្ទះផ្កា Begonia ២២- សួន ផ្កា ច្បារមាត់ស្ទឹង ២៣-សួនផ្កា ភ្នំសំពៅ ២៤-សួនផ្កាឈើទាល រួមនឹងតាមវត្តអារាមដែលជាគោលដៅទេសចរណ៍ទូទាំងខេត្តផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទីutes មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៦ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម