Connect with us

ព័ត៌មានអន្ដរជាតិ

ស្តេចប្រេងអាស៊ី ចូលរួមក្នុងក្រុម BRICS ជាផ្លូវការ

បានផុស

នៅ

ទីបំផុត ក្រោយការចរចារាប់ខែ ពេលនេះ ស្តេចប្រេងអាស៊ី គឺប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសជាផ្លូវការថា ខ្លួនចូលរួមជាមួយក្រុម BRICS ហើយ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានដុតដៃដុតជើងខ្លាំងណាស់ ដើម្បីចូលជាសមាជិករបស់ក្រុមនេះ ហើយកាលពីខែសីហាឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសគឺព្រះអង្គម្ចាស់ Faisal bin Farhan មានបន្ទូលថា ព័ត៌មានលម្អិតទាំងអស់នឹងត្រូវបានវាយតម្លៃ មុនធ្វើការសម្រេចចិត្តណាមួយ ហើយនៅពេលនោះ ព្រះអង្គក៏មានបន្ទូលដែរថា ក្រុម BRICS គឺជា បណ្តាញដ៏មានអត្ថប្រយោជន៍និងសំខាន់ សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក។

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan (រូបថត៖ Getty)

គិតត្រឹមចុងឆ្នាំ២០២៣ BRICS មានសមាជិកតែ៥ប្រទេសប៉ុណ្ណោះដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ប៉ុន្តែឥឡូវមិនមែនមានតែអារ៉ាប៊ីសាអូឌីតទេ ដែលបានប្រកាសចូលជាសមាជិកថ្មី ពោលគឺគ្រាន់តែចូលឆ្នាំ២០២៤ភ្លាមនៅមានប្រទេសចំនួន៤ទៀតដែលចូលក្រុមនេះ ដូចជាអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម នាំឲ្យ BRICS កើនសមាជិកដល់ ១០ប្រទេសហើយ។

លើសពីនេះ BRICS ត្រូវបានគេរំពឹងថា នឹងកើនសមាជិកថែមនៅចុងឆ្នាំ២០២៤ ដោយប្រទេសវេណេស៊ុយអេឡា ចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍ ក្នុងកិច្ចប្រជុំកំពូលលើកក្រោយនៅប្រទេសរុស្ស៊ី នាខែតុលាឆ្នាំ២០២៤។

(រូបថត៖ EPA)

ឆ្នាំនេះ រុស្ស៊ីបានកាន់តំណែងជាប្រធានប្តូរវេន ដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្តេជ្ញាសម្របសម្រួលការធ្វើសមាហរណកម្មប្រកបដោយសុខដុមរមនាជាមួយដៃគូថ្មី។ លើសពីនេះ លោកពូទីនបានបញ្ជាក់ថា ប្រទេសចំនួន៣០ផ្សេងទៀត ក៏មានបំណងចូលរួមក្នុងសកម្មភាពរបស់ក្រុមនេះផងដែរ។

យោងតាមតួលេខរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ពេលនេះ ក្រុម BRICS បានវ៉ាដាច់ក្រុមប្រទេសអ្នកមាន G7 ហើយ បើគិតពី GDP សកលពោលគឺស្មើនឹង ៣៦% នៃចំនួនសរុបពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មេដឹកនាំ BRICS យល់ព្រមពង្រីក សមាជិកភាពនៅក្នុងកិច្ចប្រជុំកំពូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

និស្សិតជនជាតិន័រវេស​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ចារកម្ម​លើ​សហរដ្ឋ​អាមេរិក​ឲ្យ​រុស្ស៊ី​និង​អ៊ីរ៉ង់​

ព័ត៌មានជាតិ១១ នាទីutes មុន

ចិនផ្ដល់រថយន្ត និងសម្ភារៈប្រឆាំងបាតុកម្មដល់ក្រសួងមហាផ្ទៃកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

កូរ៉េខាងជើងដឹកជញ្ជូនប្រេងជាងមួយលានធុងពីរុស្ស៊ីដោយ​បំពានបម្រាម​ទណ្ឌកម្ម​ទ្វេដង​

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

លោក Zelensky៖ អ៊ុយក្រែន រៀបចំ​អភិវឌ្ឍ​ខែល​ការពារ ដើម្បីទប់ទល់​មីស៊ីល​ប្រភេទ​ថ្មី​របស់​​​​រុស្ស៊ី

ព័ត៌មានជាតិ១៦ នាទីutes មុន

លោក ពូទីន ថារុស្ស៊ីនឹងបន្តសាកល្បងមីស៊ីលថ្មី ក្នុងការប្រយុទ្ធ

Sokha Hotels

ព័ត៌មានពេញនិយម