ព័ត៌មានជាតិ
លោក ម៉ាក្រុង អញ្ជើញសម្ដេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង
ទើបតែចូលកាន់តំណែងជានាយករដ្ឋមន្ត្រី រយៈពេលជាង ៤ខែប៉ុណ្ណោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ក្នុងខែមករា ឆ្នាំ ២០២៤នេះ។
លិខិតរបស់លោកប្រធានាធិបតី ម៉ាក្រុង ផ្ញើជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ តែទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤នេះ បានសរសេរថា ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅទីក្រុងប៉ារីសកាលពីខែមុន បានរំឭកឡើងវិញនូវថាមពល នៃមិត្តភាពរវាងប្រទេស និងរវាងប្រជាជនប្រទេសទាំងពីរ។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ខាងមុខ។
ប្រធានាធិបតីបារាំង បានលើកឡើងថា «ទស្សនកិច្ចជាលើកទីមួយនេះនៅប្រទេសបារាំង តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឲ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី»។
លោក ម៉ាក្រុង ដែលហៅសម្ដេចធិបតីថា ជានាយករដ្ឋមន្ត្រីជាទីស្រឡាញ់ និងជាមិត្តជាទីស្រឡាញ់ផងនោះ ប្រាថ្នាចង់ឲ្យទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រី បើកលទ្ធភាពធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលកំពុងប្រឈមមុខ ជាអាទិ៍ក្នុងវិស័យអន្តរកាលថាមពល។
លោកគូសបញ្ជាក់ថា «ទស្សនកិច្ចនេះ នឹងអនុញ្ញាតឲ្យយើងពិនិត្យមើលមធ្យោបាយនានា ដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់»។
នៅក្នុងលិខិតដដែលនេះ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក៏បានផ្ដាំផ្ញើនូវក្តីគោរពនឹករលឹករបស់លោកជូនចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលលោកហៅថា មិត្តសំឡាញ់របស់លោក ផងដែរ។
ជាការឆ្លើយតប នៅក្នុងបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេច នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ ១៨ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ខាងមុខ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង៕
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន