Connect with us

កីឡា

លោក Ancelotti សម្រេច​មិននាំយកខ្សែការពារថ្មីទេក្នុងខែមករានេះ

បានផុស

នៅ

អ្នកចាត់ការក្លិប Real Madrid លោក Carlo Ancelotti មិននាំយកខ្សែការពារថ្មីទេក្នុងខែមករានេះ ដោយសម្រេចចិត្តប្រើប្រាស់កីឡាករដែលមានស្រាប់ ទោះបីជាខ្សែការពារកណ្តាលកីឡាករ Éder Militão និង David Alaba ជួបរបួសរយៈពេលវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Real Madrid កំពុងជួបវិបត្តិក្នុងតំបន់ការពារកណ្ដាលដោយសារកីឡាករ Militão ត្រូវអវត្តមានរយៈពេលវែងជាមួយបញ្ហារបួសដាច់សរសៃ ACL ខណៈ Alaba ក៏បានរងរបួសដូចគ្នាដែរ កាលពីថ្ងៃទី១៧ ខែធ្នូ។

ក្នុងសន្និសីទសារព័ត៌មាន លោក Ancelotti បាននិយាយថា ៖«ពេលនេះ យើងមិនពិចារណាលើការចុះហត្ថលេខានាំយកខ្សែការពារកណ្តាលម្នាក់ទៀតនោះទេ។ យើងកំពុងជួបបញ្ហាកង្វះកីឡាករសំខាន់ៗ ​តែ​យើងក៏មានកីឡាករ២រូបទៀត​គឺ​ Nacho Fernández និង Antonio Rüdiger ហើយ​២នាក់ទៀត Aurélien Tchouaméni និង Dani Carvajal។ ពួក​គេសុទ្ធតែអាចលេងលេងនៅតំបន់ការពារកណ្ដាលបាន។ ដូច្នេះឥឡូវនេះយើងមិនពិចារណា​នាំយកខ្សែការពារ​ថ្មីទេ»។

ឈានចូលដល់ឆ្នាំ២០២៤ កុងត្រារបស់កីឡាករសំខាន់ៗដូចជា Toni Kroos, Nacho, Luka Modric ត្រូវផុត​កំណត់នៅខែមិថុនា ប៉ុន្តែអ្វីៗគឺស្ថិតនៅលើការសម្រេចចិត្តរបស់ពួកគេថាបន្តស្នាក់នៅឬចាកចេញ។

លោក Carlo Ancelotti ​បាន​បន្ថែម​ថា​៖ «​ជា​ដំបូង​យើងក៏មាន​កីឡាករ​ដែលនឹង​ផុត​កុងត្រា។​ ​ពួកគេ​អាចនឹង​ជ្រើសរើស​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​។ ខ្ញុំកំពុងនិយាយអំពី Toni Kroos, Nacho, Luka Modric។ អនាគតពួកគេត្រូវបានគិត​រួចហើយ មិនមានអ្វីត្រូវធ្វើច្រើនទេ។ ក្រុមយើងកំពុងធ្វើដំណើរក្នុងទិសដៅត្រឹមត្រូវ។ កីឡាករក្មេងៗគួរឱ្យចាប់អារម្មណ៍។ យើងមិនទាន់គិត​ដល់​ខែ​មិថុនាទេ ដូច្នេះ​មិន​មាន​អ្វី​ច្រើន​ត្រូវធ្វើទេ»។

ក្រុម Real Madrid កំពុងស្ថិតនៅកំពូលតារាង LaLiga បន្ទាប់ពី១៨ប្រកួត ស្មើពិន្ទុជាមួយក្រុម Girona។ សម្រាប់ដំណឹងល្អក្នុងឆ្នាំ២០២៤ កីឡាករសំខាន់ដូចជា Vinícius Júnior, Dani Carvajal និង Arda Güler អាចនឹងវិលចូលទីលានវិញបានក្រោយជួបបញ្ហារបួស៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Espen

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម