Connect with us

ជីវិតកម្សាន្ដ

អាន គុណកូឡា រកបានទ្រនំផលិតកម្មថ្មី ក្រោយស្ងប់ស្ងាត់សិល្បៈមួយរយៈ

បានផុស

នៅ

ទីបំផុត តារា​ចម្រៀង​ម្ចាស់​បទ “សង្សារ ១ ថ្ងៃ សង្សារ ១ ជីវិត” លោក អាន គុណកូឡា បាន​រក​ឃើញ​ទ្រនំ​ផលិតកម្ម​ថ្មី ដើម្បី​ឈរ​ឈ្មោះ​វិញ​ហើយ បន្ទាប់ពី​អវត្តមាន​ក្លាយ​ជា​អ្នក​ចម្រៀង​ឯករាជ្យ​ក្រៅ​ផលិតកម្ម​មួយ​រយៈ​ពេល​កន្លងមក​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់ តារា​ចម្រៀង​លោក អាន គុណកូឡា មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​ទស្សនិកជន​កត់​សម្គាល់​ថា សម្រាប់​អាជីព​សិល្បៈ​ហាក់​មិន​មាន​សន្ទុះ​ដូច​មុនៗ ឡើយ ពោល ចាប់​តាំងពី​លោក​បាត់​មុខ​មួយ​រយៈ​មក។ ចំពោះ​ការ​បាត់​មុខ​របស់​លោក អាន គុណកូឡា ពី​វិថី​សិល្បៈ​ចម្រៀង​ច្រើន​ឆ្នាំ​មក​នោះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ចម្ងល់​គ្រប់គ្នា ដោយ​យល់ថា លោក​បោះបង់​ការងារ​សិល្បៈ​ចោល​ទាំងស្រុង ខណៈ​កន្លង​មក​ហាក់​មិន​ដែល​ឃើញ​លេច​មុខ​លើ​ឆាក​ប្រគំ​តន្ត្រី​តាម​កម្មវិធី​នានា​ទេ។

យ៉ាងណាមិញ ក្រោយមក​ក៏​ស្រាប់តែ​លេចឮ​ដំណឹង​ថា លោក​បាន​សម្រេច​វិល​ចូល​វិថី​សិល្បៈ​ជាថ្មី​ឡើង​វិញ​ជាមួយ​ឱកាស​ចូល​ច្រៀង​នៅ​ផលិតកម្ម​ថ្មី​សាន់​ដេ ជា​ផ្លូវការ​ផង​ដែរ។ លោក អាន គុណកូឡា បាន​បញ្ជាក់​ថា «ខ្ញុំបាទ អាន គុណកូឡា សូម​ថ្លែងអំណរគុណ​ដល់​អគ្គនាយក​ក្រុមហ៊ុន​ផលិតកម្ម​សាន់​ដេ ដែល​បាន​ផ្តល់​កិត្តិយស និង​វត្តមាន ខ្ញុំបាទ បាន​ចូល​ក្នុង​មហា​គ្រួសារ​សាន់​ដេ»។

លោក​បាន​និយាយ​បន្ត​ថា «ខ្ញុំបាទ អាន គុណកូឡា សូម​គោរព​ជូនពរ​លោក​អគ្គនាយក និង​ក្រុម​ការងារ​របស់​ផលិតកម្ម​សាន់​ដេ គ្រប់​ជាន់ថ្នាក់ មាន​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច»។ ចំណែក​នៅ​លើ​ផេក​ផ្លូវការ​របស់​ផលិតកម្ម​សាន់​ដេ ក៏បាន​ប្រកាស​ពី​ដំណឹង នៃ​ការ​ស្វាគមន៍​តារា​ចម្រៀង​លោក អាន គុណកូឡា ផង​ដែរ។

ផលិតកម្ម​សាន់​ដេ បាន​លើក​ឡើង​ថា «Wow ត្រឡប់​មក​វិញ​ជាមួយ​ម្ចាស់​បទ​”​សង្សារ ១ ថ្ងៃ សង្សារ ១ ជីវិត​” សូម​ស្វាគមន៍ លោក អាន គុណកូឡា ចូល​មក​គ្រួសារ​សាន់​ដេ ជា​ផ្លូវការ តស់ អ្នកណា​ហ្វេនៗ idol ខ្លះ កុំ​ភ្លេច​រង់ចាំ​បទ​ថ្មី idol នៅ​ថ្ងៃស្អែក​ម៉ោង ១២ ថ្ងៃត្រង់ លើ​យូធូប Sunday Production បទ​: ស្រលាញ់​អ្នកណា​ជ្រើស​អ្នកនោះ​ទៅ ច្រៀង​ដោយ : អាន គុណកូឡា»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៨ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម