Connect with us

ព័ត៌មានអន្ដរជាតិ

បំណុល​​រដ្ឋាភិបាល​អាមេរិក​​​ឡើង​ខ្ពស់​​ដល់​ចំណុច​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត​​​​

បានផុស

នៅ

បំណុល​រដ្ឋាភិបាល​អាមេរិក​​បាន​កើន​ដល់​ចំណុច​គួរ​កត់​សម្គាល់​គឺមានប្រមាណ ៣៤ ​លាន​លាន​ដុលា្លរ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន​ ដែល​ចំនួន​នេះ​គឺ​ច្រើន​គុណ​នឹង​ពីរ បើ​ធៀប​នឹង​ប្រទេស​កូន​បំណុល​​​​​​ធំ​ជាង​គេ​លើ​លោកលំដាប់​ទី​ពីរ​គឺ​ប្រទេស​ចិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រតនាគារ​​សហរដ្ឋអាមេរិក​ បាន​បញ្ចេញ​​នូវ​ទិន្នន័យ​បំណុល​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ ដែល​បំណុល​ថ្មី​របស់​ខ្លួន​កើន​ដល់ ៣៤ ​លាន​លាន​ដុល្លារ​អាមេរិក ពោល​គឺ​កើន​ឡើង​​បន្ថែម​ជិត​ ១.៥​ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ នៃ​ឆ្នាំ​២០២៣​កន្លង​ទៅ​ ខណៈកម្ចី​​​ក៏​​នៅ​កើត​មាន​បន្ថែមផងដែរ​ ​​ដោយកើ​ន​ដល់ ៩០ ​ពាន់​លាន​ដុល្លារនៅ​ថ្ងៃ​ដដែល​នោះ​ ។

យោង​តាម​ប្រភព​មូលនិធិ​សារពើពន្ធ​ឯករាជ្យ​អព្យាក្រឹត្យ​អាមេរិក​​មួយ​ឈ្មោះ Peter G. Peterson Foundation បាន​ចង្អុល​បង្ហាញ​ថា បំណុល​សាធារណៈ​របស់​រដ្ឋាភិបាល​រដ្ឋ​ធានី​វ៉ាស៊ីងតោន បើ​គិត​ជា​ទឹក​ប្រាក់​​​គឺ​ស្មើ​នឹង បុរស ស្រ្តី និង​កុមារ​ម្នាក់​ៗ​នៅ​អាមេរិក​ មាន​បំណុល​ជាង ១០២,០០០ ​ដុល្លារ​អាមេរិក ឬ​ប្រហែល​នឹង ២៦ ម៉ឺនដុល្លារក្នុងមួយគ្រួសារ ​ខណៈបំណុល​​​សហរដ្ឋអាមេរិក​ថ្មី​នេះ គឺ​ស្មើ​នឹង​ទំហំ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន អាល្លឺម៉ង់ ជប៉ុន ឥណ្ឌា និង​ចក្រភព​អង់គ្លេស​បូក​បញ្ចូល​គ្នា​ទៅ​ទៀត ។

“ពួក​យើង​កំពុង​ចាប់​ផ្តើម​ឆ្នាំ​ថ្មី ប៉ុន្តែ​បំណុល​ជាតិ​របស់​យើង​នៅ​តែ​ស្ថិត​លើ​ទិស​ដៅ​ងាយ​រង​​គ្រោះ និង​គ្មាន​ភាព​ប្រាកដ​ប្រជា​។ បន្ថែម​ពី​ខ្ទង់​បំណុល​​វាល់លានពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​នេះក៏​ជា​សញ្ញា​អាសន្ន​មួយ​ដល់​អ្នក​ធ្វើ​នយោបាយ​របស់​យើង​ដែលត្រូវ​គិត​អំពី​អនាគត​ប្រជាជាតិ​មួយ​នេះ​”។ នេះ​បើ​តាម​សម្តី​លោក Michael Peterson ​ប្រធាន​ប្រតិបត្តិ​នៃ​មូលនិធិ​ខាង​លើបាន​លើក​ឡើង​ ។

គួរ​រំឭកដែរ​ថា យោងតាម​ប្រភព​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF, បើប្រៀប​ធៀបទៅ គឺ​ប្រទេស​ចិន​មាន​បំណុល​ប្រមាណ​១៤ ​លាន​លាន​ដុល្លារ​អាមេរិក​ គិត​ត្រឹម​ឆ្នាំ​មុន ហើយបើ​ធៀប​នឹង​បំណុល​អាមេរិក​គឺ​ស្មើ​នឹង​ ទំហំ​ទឹក​ប្រាក់​នៃ​ប្រទេស​បំណុល​ ៥ ​ធំ​ៗ​បូក​បញ្ចូល​គ្នា គឺ​ចិន ជប៉ុន ចក្រភព​អង់គ្លេស បារាំង និង​អ៊ីតាលី​ ៕

ប្រែ​សម្រួល​៖ មាន រតនា​

ប្រភព​​៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម