ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន សម្រេចចិត្តទៅរស់នៅក្នុងវិមានរដ្ឋាភិបាល ជំនួសផ្ទះរបស់ខ្លួន
មន្ត្រីរដ្ឋាភិបាលថៃម្នាក់ កាលពីថ្ងៃអង្គារ ទី២ ខែមករា បានបង្ហាញទិដ្ឋភាពនៃបន្ទប់ដេករបស់នាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន នៅអគារថៃឃូហ្វា វិមានរដ្ឋាភិបាល និងបានឱ្យដឹងថា ខណៈពេលនេះវិមានរដ្ឋាភិបាលកំពុងជួសជុល ទុកសម្រាប់នាយករដ្ឋមន្ត្រីថ្មីរូបនេះស្នាក់នៅជំនួសផ្ទះរបស់លោក។
យោងតាមប្រភពពីកាសែតខាវស៊ុតថៃ បានឱ្យដឹងថា តាមគម្រោង លោក សេដ្ឋា ថាវីស៉ីន នឹងចូលទៅរស់នៅក្នុងវិមានរដ្ឋាភិបាល ចាប់ពីថ្ងៃទី៧ ខែមករា ខាងមុខដ៏ខ្លីនេះ ប៉ុន្តែលោកបានពន្យាពេលសិន ព្រោះលោកនៅមានការងាររវល់ច្រើន ។
ប្រភពបានឱ្យដឹងទៀតថា ហេតផលដែលលោក សេដ្ឋា ថាវីស៉ីន បានសម្រេចចិត្តរស់នៅក្នុងវិមានរដ្ឋាភិបាល ដោយសារផ្ទះរបស់លោកស្ថិតនៅចំកណ្ដាលទីក្រុងបាងកក ដែលជាទីក្រុងពោពេញទៅដោយការកកស្ទះចរាចរណ៍ អាចនាំឱ្យលោកធ្វើដំណើរយឺតពេលបំពេញការងារ ។ ការសម្រេចចិត្តនេះ បាននាំឱ្យ លោក សេដ្ឋា ថាវីស៉ីន ក្លាយជាអ្នកដឹកនាំប្រទេសទីពីរបន្ទាប់ពីលោកសេនាប្រមុខ Plaek Phibunsongkhram (កាន់ដំណែងក្នុងឆ្នាំ ១៩៣៨ ដល់ ១៩៤៤ និង ១៩៤៨ ដល់ ១៩៥៧) ដែលរស់នៅក្នុងអគារថៃឃូហ្វា វិមានរដ្ឋាភិបាល នេះ។
គួរឱ្យដឹងផងដែរថា អគារថៃឃូហ្វា មានអាយុកាលជិត ១០០ឆ្នាំមកហើយ ដែលដើមឡើងអគារនេះមានឈ្មោះថា «បាណនរង្សី» ។
នៅឆ្នាំ ១៩២៣ ក្នុងរាជរបស់ព្រះបាទរាមាទី៦ ទ្រង់បានតែងតាំងស្ថាបត្យករជនជាតិអ៊ីតាលីឈ្មោះ Annibale Rigotti ឱ្យរចនាអគារ «បាណនរង្សី» នេះឡើងដើម្បីជាព្រះរាជទានរបស់ព្រះអង្គដល់ឧត្តមសេនីយចៅពញារាមរ៉ាកុប ទុកជាលំនៅឋានរបស់គ្រួសារ ប៉ុន្តែជាអកុសល ស្ថាបត្យករអ៊ីតាលីនោះ បានត្រឡប់ទៅប្រទេសអ៊ីតាលីវិញបន្ទាប់ពីការសោយទីវង្គត់របស់ព្រះបាទរាមាទី៦ នៅឆ្នាំ ១៩២៥ ខណៈដែលការសាងសង់នៅតែមិនពេញលេញផង ។
ក្រោយមកនៅឆ្នាំ ១៩៤១ លោកសេនាប្រមុខ Plaek Phibunsongkhram បានយក អគារ «បាណនរង្សី» ដែលសាងសង់មិនទាន់ហើយនោះ មកធ្វើជាការិយាល័យនាយករដ្ឋមន្ត្រី និងបានបានចាត់តាំងជាងចម្លាក់ និងវិចិត្រករជនជាតិអ៊ីតាលី Corrado Feroci និងស្ថាបត្យករ Ercole Manfredi ដើម្បីបញ្ចប់ការសាងសង់ ។
លោកសេនាប្រមុខ Plaek Phibunsongkhram ជាមេដឹកនាំម្នាក់ដែលកាន់របបផ្ដាច់ការ ដើរតាមគន្លងរបបហ្វាស៊ីស បានលើកស្ទួយជាតិនិយមថៃ និង Sinophobia ហើយបានចងសម្ព័ន្ធមិត្តថៃជាមួយអធិរាជជប៉ុន ក្នុងសង្រ្គាមលោកលើកទីពីរ។ យ៉ាងណាមិញ Plaek Phibunsongkhram ក៏បានព្យាយាមប្រែក្លាយប្រទេសថៃទៅជាប្រជាធិបតេយ្យ ដំណើរការបោះឆ្នោតចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៥០ ប៉ុន្តែត្រូវបានផ្ដួលរំលំនៅឆ្នាំ ១៩៥៧ ហើយបានទៅនិរទេសខ្លួននៅប្រទេសជប៉ុន ជាកន្លែងដែលគាត់បានស្លាប់នៅឆ្នាំ ១៩៦១ ។ គ្មានអ្នកដឹកនាំជំនាន់ក្រោយណាម្នាក់ ចង់ដើរតាមគន្លងរបស់លោកសេនាប្រមុខPlaek Phibunsongkhram ឡើយ ដូច្នេះហើយចាប់តាំងពីពេលនោះមក ក៏គ្មាននាយករដ្ឋមន្ត្រីណាបានស្នាក់នៅក្នុងអគារនោះដែរ ទើបតែលោក សេដ្ឋា ថាវីស៉ីន ប៉ុណ្ណោះ ដែលសម្រេចចិត្តស្នាក់ក្រោមហេតុផលងាយស្រួលបំពេញការងារទាន់ពេល ៕
ប្រែសម្រួលដោយ៖ កុសល
ប្រភព៖ khaosodenglish
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ