Connect with us

ព័ត៌មានអន្ដរជាតិ

UN អំពាវនាវឲ្យគ្រប់ភាគី អត់ធ្មត់សង្កត់ចិត្ត ក្រោយការធ្វើឃាត អនុប្រធានក្រុមហាម៉ាស

បានផុស

នៅ

នៅថ្ងៃពុធទី៣ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានជំរុញឲ្យគ្រប់ភាគី ត្រូវមានការអត់ធ្មត់សង្កត់ចិត្តខ្លាំងបំផុត បន្ទាប់ពីការធ្វើឃាតអនុប្រធានក្រុមហាម៉ាសលោក Saleh Aouri នៅក្នុងប្រទេសលីបង់។

ក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យ UN លោកស្រី Florencia Soto Nino និយាយថា “លោកអគ្គលេខាធិការ បានជំរុញឲ្យភាគីទាំងអស់ ត្រូវអត់ធ្មត់ឲ្យមែនទែន និងចាត់វិធានការជាបន្ទាន់គ្រប់បែបយ៉ាង ដើម្បីបន្ថយភាពតានតឹងនៅក្នុងតំបន់”។

អ្នកនាំពាក្យអង្គការសហប្រជាជាតិលោកស្រី Florencia Soto Nino (រូបថត៖ UN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីលើកឡើងថា “UN សូមអំពាវនាវដល់សមាជិកសហគមន៍អន្តរជាតិទាំងអស់ ត្រូវធ្វើគ្រប់យ៉ាងតាមលទ្ធភាព ដើម្បីទប់ស្កាត់ការកើនឡើងនៃស្ថានការណ៍។ ​យើង​មិន​ចង់​បាន​សកម្មភាព​រោលរាល​ណា​មួយ​ដែល​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​បន្ថែម​ទៀត​នោះ​ទេ”។

សូមបញ្ជាក់ជាថ្មី លោក Aouri ត្រូវ​បាន​សម្លាប់​ ក្នុង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីស្រាអែល​ ទៅ​លើ​ការិយាល័យ​របស់​ក្រុម ហាម៉ាស នៅ​ក្រុង Mecherfeh ភាគ​ខាង​ត្បូង​រដ្ឋធានីបេរូត។

អនុប្រធានក្រុមហាម៉ាសលោក Saleh Aouri (រូបថត៖ X)

មនុស្ស​ចំនួន៦​នាក់​បាន​ស្លាប់​ក្នុងហេតុការណ៍នោះ ហើយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនក៏បញ្ជាក់ដែរថា មេបញ្ជាការពីររូបនៃកងពល Qassam របស់ខ្លួន ក៏ត្រូវបានសម្លាប់ដែរ។

Aouri គឺជាមេដឹកនាំក្រុមហាម៉ាសជាន់ខ្ពស់បំផុត ដែលត្រូវអ៊ីស្រាអែលសម្លាប់ ចាប់តាំងពីការផ្ទុះជម្លោះដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅតំបន់ហ្គាហ្សា។

ភ្លាមៗ ភាពតានតឹងក៏បានផ្ទុះឡើងនៅតាមព្រំដែន លីបង់-អ៊ីស្រាអែល ពោលគឺមានការបាញ់តដៃគ្នាឥតឈប់រវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហេសបូឡា ដែលជាការប្រយុទ្ធគ្នាខ្លាំងដៃបំផុត ចាប់តាំងពីភាគីទាំងពីរ ប្រយុទ្ធគ្នាក្នុងសង្គ្រាមទ្រង់ទ្រាយធំឆ្នាំ២០០៦៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ ឡើងកម្តៅកាន់តែខ្លាំង! អនុប្រធានក្រុមហាម៉ាស ត្រូវគេធ្វើឃាតនៅប្រទេស លីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម