KPT+
ក្នុងនាមមិត្តភក្ដិគ្នា អាចជួយមិត្តដែលមានជំងឺធ្លាក់ទឹកចិត្តយ៉ាងដូចម្ដេចបាន?
បច្ចុប្បន្នជំងឺធ្លាក់ទឹកចិត្តកំពុងគ្របដណ្ដប់លើមនុស្សពេញវ័យនិងកុមារមិនតិចជាង ៣០០ លាននាក់ ឲ្យរស់នៅជាមួយវា។ នេះបើយោងតាមរបាយកាណ៍ពីវិទ្យាស្ថានសុខភាពផ្លូវចិត្តជាតិរបស់សហរដ្ឋអាមេរិក។ ក្នុងនោះជំងឺធ្លាក់ទឹកចិត្តមានច្រើនប្រភេទ និងមានរោគសញ្ញាពុំដូចគ្នាឡើយ អាស្រ័យលើមនុស្សម្នាក់ៗនិងស្ថានភាពរបស់ពួកគេ។

ជាទូទៅជំងឺនេះមានរោគសញ្ញារួមមាន សោកសៅ ឧស្សាហ៍យំ គ្មានសង្ឃឹម គ្មានចំណាប់អារម្មណ៍ពីអ្វីៗដែលនៅជុំវិញខ្លួន ឆាប់អន់ចិត្ត គ្មានកម្លាំង គេងតិចពេកឬច្រើនជ្រុល ខ្វល់ខ្វាយសម្ដីនិងទង្វើអ្នកដទៃខ្លាំង ញ៉ាំតិចពេកឬច្រើនពេក ឆាប់ភ្លេចភ្លាំង ចូលចិត្តនៅម្នាក់ឯង និងចូលចិត្តនិយាយពីការស្លាប់ឬការធ្វើអត្តឃាត។
តើអ្នកមានមិត្តភក្ដិឬមនុស្សជិតដិតមានរោគសញ្ញាទាំងនេះដែរទេ? ប្រសិនបើអ្នកមានមិត្តដែលមានរោគសញ្ញាមួយចំនួនដូចខាងលើ មានន័យថាពួកគេកំពុងមានជំងឺធ្លាក់ទឹកចិត្តហើយ។ ដូច្នេះអ្នកអាចជួយពួកគេតាមវិធីដូចខាងក្រោម៖
១. ស្ដាប់ពួកគេនិយាយ

ត្រូវធ្វើឲ្យមិត្តមានអារម្មណ៍ថា អ្នកនៅជាមួយពួកគេគ្រប់ពេលដែលពួកគេជួបការលំបាក។ មនុស្សធ្លាក់ទឹកចិត្តភាគច្រើនមិនសូវចូលចិត្តនិយាយច្រើនទេ ប៉ុន្តែក្នុងនាមជាមិត្តម្នាក់ត្រូវសួរសុខទុក្ខ តែកុំសួរពីបញ្ហា។ ជួនកាលគេមិននិយាយភ្លាមៗទេ តែអ្នកអាចបង្ហាញពីការខ្វល់ខ្វាយតាមរយៈកាយវិការ ហើយកុំផ្ដល់ដំបូន្មានអ្វីឲ្យសោះ។ បើអ្នកនៅឆ្ងាយពីគ្នា អ្នកទាំងពីរគួរវីដេអូ call និយាយគ្នាពីនេះពីនោះ ជាពិសេសទុកឱកាសឲ្យគេនិយាយឲ្យច្រើន។
២. ជួយពួកគេស្វែងរកការគាំទ្រ
ជួនកាលអ្នកជំងឺមិនបានដឹងខ្លួនថា ពួកគេមានបញ្ហាធ្លាក់ទឹកចិត្តទេ ប៉ុន្តែជួនកាលពួកគេដឹងខ្លួនដែរ គ្រាន់តែមិនហ៊ានប្រឈមនឹងការព្យាបាលឬស្វែងរកអ្នកជួយប៉ុណ្ណោះ។ ដូច្នេះអ្នកត្រូវជួយពួកគេដោយធ្វើបញ្ជីរសំខាន់ៗនៃវិធីព្យបាលដែលមានប្រសិទ្ធិភាព ឬណែនាំរកការប្រឹក្សាផ្លូវចិត្ត ឬមន្ទីរពេទ្យផ្លូវចិត្តជាដើម។ លើកទឹកចិត្តនិងគាំទ្រមិត្តជានិច្ចក្នុងការជួយរកវិធីព្យាបាលសមស្របសម្រាប់ពួកគេ។
៣. បន្តគាំទ្រមិត្តដើម្បីព្យាបាល

ទោះបីអ្នកបានជួយស្វែងរកការព្យាបាលសម្រាប់អ្នកជំងឺម្ដងហើយក្ដី តែកុំបោះបង់ពួកគេចោល ខណៈពួកគេមិនទាន់ជាសះស្បើយ។ ចូរបន្តជួយមិត្តរហូតចប់ចុងចប់ដើម។
៤.មើលថែខ្លួនឯង
ទោះជាអ្នកត្រូវមើលថែអ្នកជំងឺក៏ដោយ តែកុំភ្លេចមើលថែខ្លួនឯងឲ្យមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។ ចងចាំ! ទាល់តែអ្នករឹងមាំ ទើបអាចយឹតយោងអ្នកដទៃបាន។
៥. រៀនសូត្រពីជំងឺធ្លាក់ទឹកចិត្តដោយខ្លួនឯងបន្ថែមទៀត
កុំសួរអ្នកជំងឺពីអាការៈរបស់គេ តែចូររៀនសង្កេតដោយខ្លួនអ្នក។ រៀនពីរោគសញ្ញា ផលប៉ះពាល់ វិធីព្យាបាល និងបញ្ហាផ្សេងទៀតនៃជំងឺនេះ ហើយយកវាមកវាស់វែងជាមួយមិត្តរបស់អ្នក។
៦. ជួយមិត្តក្នុងសកម្មភាពប្រចាំថ្ងៃរបស់គេ

អ្នកមានជំងឺផ្លូវចិត្តមិនអាចនៅនឹងមួយកន្លែង ហើយធូរស្រាលទេ។ ក្រៅពីការប្រឹក្សាលើកទឹកចិត្ត សកម្មភាពនានាក៏ត្រូវតែធ្វើរាល់ថ្ងៃដែរដើម្បីឲ្យឆាប់ជា។ សកម្មភាពនោះមិនមែនជាកិច្ចការធំដុំអ្វីទេ។ ពេលខ្លះអ្នកទាំងពីរអាចស្ដាប់ភ្លេងជាមួយគ្នា លាងចាន បោកខោអាវ និងធ្វើកិច្ចការផ្ទះ។ល។ អ្នកជំងឺផ្លូវចិត្តតែងតែមានអារម្មណ៍ឯកោ ដូច្នេះបើអាចនៅជាមួយពួកគេឲ្យបានច្រើន នោះជាការល្អបំផុត។
៧. ពន្យាការជួបជុំ
ជាមិត្តនឹងគ្នា ចៀសមិនរួចទេការជួបជុំគ្នាជជែកលេង ឬកម្មវិធីជប់លៀង ឬដំណើរកម្សាន្តជាដើម។ យ៉ាងណាបើមានការទាំងនេះត្រូវកើតឡើង សូមកុំដាក់សម្ពាធលើអ្នកជំងឺឲ្យខានតែបានឲ្យសោះ ព្រោះពួកគេអាចមានអារម្មណ៍កាន់តែពិបាកចិត្ត។ ប្រាប់ពួកគេទៅ ថាអ្នកបារម្ភពីពួកគេច្រើនជាងការជួបជុំ។
៨. ចូរអត់ធ្មត់

ជំងឺធ្លាក់ទឹកចិត្ត ជួនឆាប់ជា ជួនក៏ប្រើពេលយូរ។ ជួនកាលវិធីព្យាបាលមួយសម្រាប់អ្នកជំងឺម្នាក់នោះអាចជាសះស្បើយ តែគ្មានប្រសិទ្ធភាពសម្រាប់ម្នាក់ទៀតទៅវិញ។ ដូច្នេះអ្នកត្រូវអត់ធ្មត់ខ្ពស់ ស្វែងដំណោះស្រាយនិងវិធីព្យាបាលផ្សេង បើវិធីមួយមិនអាចប្រើការបាន។
៩. រក្សាទំនាក់ទំនងជិតស្និទ្ធ
ទោះបីអ្នកមិននៅផ្ទះជាមួយអ្នកជំងឺ ឬមិននៅជិតៗផ្ទះពួកគេ អ្នកនៅតែអាចភ្ជាប់ទំនាក់ទំនងជិតស្និទ្ធដោយការហៅទូរសព្ទ វីដេអូ call ឬឆាតជាដើម។ កុំភ្លេចឧស្សហ៍សួរសុខទុក្ខពួកឲ្យញឹកញាប់បំផុត ឬអាចរៀងរាល់ថ្ងៃកាន់តែប្រសើរ ដើម្បីកុំពួកគេមានតែលតោលតែឯង។
១០. ស្គាល់ពីប្រភេទជំងឺធ្លាក់ទឹកចិត្ត

ដូចដែលបានធ្លាប់ប្រាប់ថា ជំងឺធ្លាក់ទឹកចិត្តមានច្រើនប្រភេទទាំងស្រាលនិងធ្ងន់។ នៅពេលអ្នកស្គាល់ពីប្រភេទរបស់ជំងឺដែលមិត្តអ្នកកំពុងតែមាន នោះអ្នកងាយរកវិធីបានឆាប់រហ័សនិងមានប្រសិទ្ធិភាពជួយពួកគេទាន់ពេល។
ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺដែលមិនសូវសមប្រកបជាមួយថ្នាំពេទ្យនោះទេ។ ដូច្នេះវាមានតែការជំរុញលើកទឹកចិត្តពីអ្នកជុំវិញនេះឯងដែលធ្វើឲ្យអ្នកជំងឺឆាប់ជាឡើងវិញបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ healthline
ចុចអាន៖ ព្រហ្មលិខិតចង់ឱ្យខ្ញុំដួល មានវិធីដើម្បីក្រោកឡើងវិញអត់?
ចុចអាន៖ វិធីយកឈ្នះលើអារម្មណ៍ដែលតែងវិលវល់ គ្មានកោះត្រើយអំពីជីវិត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ