Connect with us

បច្ចេកវិទ្យា

អ្នកជំនាញ IT ថា ចេះតែចុចលីងផ្តេសផ្តាស ដូចបើកទ្វារស្វាគមន៍ជនចម្លែកចូលផ្ទះ

បានផុស

នៅ

មានវិធីប្លែកៗជាច្រើន ដែលជនទុច្ចរិត​ប្រើដើម្បីបោកបញ្ឆោតជនរងគ្រោះ ដើម្បី​ទាញ​យក​​ព័ត៌មាន​​លម្អិត​របស់ជនរងគ្រោះ ដោយភាគច្រើនគឺតំណលីង តាមរយៈសារ ឬកម្មវិធីកម្សាន្តផ្សេងៗ ហេតុនេះ បើចុចចូលដោយមិនពិចារណា ឬចេះតែ Ok; Confirm ដោយមិនអានលក្ខខណ្ឌកម្មវិធីទាំងនោះមុន ស្មើនឹងបើកទ្វារស្វាគមន៍ជនចម្លែកចូលផ្ទះយករបស់ខ្លួនដូច្នេះដែរ។ នេះបើតាមការបញ្ជាក់ពី លោក សៀង បញ្ញា អ្នកគ្រប់គ្រងផ្នែក IT នៃក្រុមហ៊ុនឯកជនមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នបទល្មើសនៃបច្ចេកវិទ្យា កំពុង​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​ក្រោមរូបភាព​ផ្សេងៗគ្នា ដែលភាគច្រើនជាតំណលីង តាមរយៈសារ ឬកម្មវិធីកម្សាន្តផ្សេងៗ។ អ្នកជំនាញរូបនេះ បញ្ជាក់ដែរថា “កត្តាដែលនាំឱ្យកើតបទល្មើសបច្ចេកវិទ្យា ដោយសារអ្នកមួយចំនួននៅមិនសូវយល់ច្បាស់ទាក់ទងនឹង​បច្ចេកវិទ្យានៅឡើយ និងមិនដឹងពីរបៀបនៃការការពារសុវត្ថិភាព ហេតុនេះមិនថាជាលីងអ្វី មិនគួរចុចចូលផ្តេសផ្តាសឡើយ”។

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា វិធីសាស្ត្របោកបញ្ឆោតជនរងគ្រោះ មានច្រើន ពិសេសតាម​រយៈ​តំណលីង ក្រោមរូបភាពទាំងនេះ៖
១. ប្រើឈ្មោះនិងនិមិត្តសញ្ញា ស្រដៀងនឹងទំព័រផ្សព្វផ្សាយក្រុមហ៊ុនហ្វេសប៊ុក ដើម្បីផ្ញើតំណលីង ពីរង្វាន់ ឬកម្មវិធីកម្សាន្តផ្សេងៗ។
២. បន្លំជាអ្នកចង់ទិញទំនិញពីផេក ហើយផ្ញើ file ឱ្យម្ចាស់ផេកបើកតាមកុំព្យូរទ័រ ដោយប្រាប់ថាជារូបភាពដែលត្រូវកុម្ម៉ង់។
៣. ផ្ញើតំណរលីងឱ្យតាម​ SMS ដើម្បីឲ្យអ្នកចូលទៅបំពេញព័ត៌មានក្នុងតេឡេក្រាម ដើម្បីយកគណនីនោះមកគ្រប់គ្រង។
៤. ស្នើរសុំឱ្យផ្ញើ Screenshot របស់កម្មវិធី Telegram ។
៥. កម្មវិធីកម្សាន្តសប្បាយផ្សេងៗលើប្រព័ន្ធអនឡាញ ដូចជាចុចលីងដើម្បីប្តូររូបភាព ឬ លេងទាយជាដើម-ល-។
៦. បន្លំជាបុគ្គលិកស្ថាប័ន្ថណាមួយ ឬធនាគារ ទាក់ទងទៅជនរងគ្រោះ ឱ្យផ្ទេរប្រាក់តាមមធ្យាបាយផ្សេងៗឱ្យខ្លួន ក្រោមហេតុផលបង់ថ្លៃប្រើប្រាស់ផ្សេងៗ។

ក្រៅពីនេះ ក៏នៅមានមធ្យោបាយជាច្រើនទៀត ដែលជនខិតខូចបានប្រើ ដើម្បីបោកបញ្ឋោតជនរងគ្រោះផងដែរ។ ដូចនេះ ដើម្បីពង្រឹងសុវត្ថិភាពលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា អ្នកជំនាញបច្ចេកវិទ្យា ណែនាំឱ្យមានការប្រុងប្រយ័ត្ន និងអានឱ្យល្អិតល្អន់សិន មុននឹងចុចតំណរលីងអ្វីមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣០ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម