ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ យន្តហោះដែលហោះទៅមកៗលើខេត្តកែប គឺជួបបញ្ហាបច្ចេកទេសត្រង់ស្លាប
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអះអាងប្រាប់«កម្ពុជាថ្មី»ថា យន្តហោះ Airbus 330-202 ដែលហោះទៅមកៗប្រមាណជា៣ម៉ោងលើខេត្តកែបរបស់កម្ពុជា គឺដោយសារមានបញ្ហាបច្ចេកទេសនៅត្រង់ស្លាបយន្តហោះ។ ដូច្នេះហើយ តាមក្បួនបច្ចេកទេស គឺយន្តហោះនេះ ត្រូវហោះទៅមកៗ ដើម្បីសល់ប្រេងសាំងតិច ទើបអាចចុះចតបានដោយសុវត្តិភាពឡើងវិញ។
បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គឺនៅម៉ោង៣៖៣៥នាទីរសៀល ថ្ងៃទី០៣ ខែមករា យន្តហោះ Airbus 330-202 នេះ បានជួបឧបទ្ទវហេតុ ពោល គឺមានបញ្ហាបច្ចេកទេសនៅត្រង់ស្លាបយន្តហោះ ដោយតម្រូវឱ្យយន្តហោះត្រូវហោះទៅចតនៅព្រលាន PHU QUOC ឡើងវិញ។ តាមលក្ខណៈបច្ចេកទេស ក្រោយជួបបញ្ហាបែបនេះ យន្តហោះត្រូវហោះចុះឡើងៗជាង៣ម៉ោងនៅលើអាកាស ដើម្បីឱ្យសល់ប្រេងសាំងតិច ទើបអាចចុះចតបានដោយគ្មានបញ្ហាអ្វីធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា យន្តហោះ Airbus 330-202 គឺជាប្រភេទយន្តហោះដឹកអ្នកដំណើរចេញពីអាកាសយានដ្ឋានPHU QUOC ទៅកាន់ប្រទេសម៉ុងហ្គោលី។ ប៉ុន្តែ ដោយសារមានបញ្ហាបច្ចេកទេស តម្រូវឱ្យយន្តហោះនេះ ត្រូវចុះចតនៅកន្លែងដើមឡើងវិញ។ បើតាម Flightradar24 មុននឹងចុះចតឡើងវិញ យន្តហោះ Airbus 330-202 បានហោះទៅមកៗប្រមាណជា៤០ជុំនៅលើដែនអាកាសកម្ពុជា ត្រង់ចំណុចពីលើខេត្តកែប។ ក៏ប៉ុន្តែ លោក លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ឱ្យដឹងថា យន្តហោះ Airbus 330-202 នេះ មិនបានហោះចូលក្នុងដែនអាកាសកម្ពុជានោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ Flightradar24 បានរាយការណ៍ឱ្យដឹងថា នៅម៉ោង៧៖១០នាទី នាថ្ងៃដដែលនេះ យន្តហោះ Airbus 330-202 បានចុះចតនៅព្រលានយន្តហោះPHU QUOC ដោយសុវត្ថិភាពវិញហើយ៕
ដោយ៖ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤