Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រកាសសងសឹក ក្រោយការបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សជិត ១០០នាក់

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី៤ខែមករា មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានប្តេជ្ញាសងសឹកសត្រូវនិងឧក្រិដ្ឋជន ដែលនៅពីក្រោយការវាយប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់សាធារណរដ្ឋឥស្លាម បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែក បានសម្លាប់មនុស្សចំនួន៩៥នាក់និងជាង២០០នាក់រងរបួស អំឡុងពេលប្រមូលផ្តុំគ្នាក្នុងពិធីរម្លឹកខួប៤ឆ្នាំនៃការធ្វើឃាត មេបញ្ជាការកំពូលអ៊ីរ៉ង់ Qassem Soleimani។

មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេទ័ពអ៊ីរ៉ង់រូបនេះ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះមក ស្ថានការណ៍តំបន់មជ្ឈិមបូព៌ា បានឡើងកម្តៅក្តៅដូចបាយពុះ។

ការផ្ទុះបណ្តាក់គ្នាចំនួន២លើក បានកើតឡើងនៅជិតទីបញ្ចុះសពនាភាគអាគ្នេយ៍ទីក្រុង Kerman ខណៈមនុស្សរាប់ម៉ឺននាក់ កំពុងប្រមូលផ្តុំគ្នាយ៉ាងកកកុញ។

លោក Qassem Soleimani (រូបថត៖ Getty)

វីដេអូដ៏រន្ធត់ បានបង្ហាញឲ្យឃើញជនរងគ្រោះដេករដូករណែល នៅជិតវិហារឥស្លាម Saheb al-Zaman ក្រោយហេតុការណ៍ដែលអ៊ីរ៉ង់ចាត់ទុកថាជា “ការវាយប្រហារភេរវកម្ម”។

ភ្លាមៗនោះ លោក Khamenei ប្រកាសថា “សត្រូវនិងឧក្រិដ្ឋជនប្រឆាំងប្រជាជាតិអ៊ីរ៉ង់ បានបង្កើតគ្រោះមហន្តរាយជាថ្មីម្តងទៀត ហើយសម្លាប់មនុស្សជាទីស្រឡាញ់មួយចំនួនធំនៅ Kerman។ គ្រោះមហន្តរាយនេះនឹងមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

(រូបថត៖ Getty)

ការផ្ទុះនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល សម្លាប់អនុប្រធានក្រុមហាម៉ាសលោក Saleh al-Arouri ក្នុងរដ្ឋធានី បេរូត នៃប្រទេសលីបង់ នាំឲ្យមានការភ័យខ្លាចថា សង្រ្គាមក្នុងតំបន់នឹងរីកកាន់តែធំ។

យ៉ាងណាក្តី លោក​ Khamenei មិន​បានចង្អុលចំ​ឈ្មោះអ្នកនៅពីក្រោយទេ ហើយ​ក៏​មិន​ទាន់​មាន​ក្រុម​ណា ចេញមុខទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ដែរ។

(រូបថត៖ Daily Mail)

ថ្វីបើអាជ្ញាធរអ៊ីរ៉ង់មិនបានចោទប្រកាន់ជាសាធារណៈលើក្រុមណាដែលនៅពីក្រោយការបំផ្ទុះនេះក៏ដោយ ប៉ុន្តែមេបញ្ជាការកំពូលនៃកងកម្លាំង Quds របស់អ៊ីរ៉ង់គឺលោក Esmail Qaani បានប្រកាសក្តែងៗថា នេះជាស្នាដៃរបស់ ភ្នាក់ងារនៃរបប Zionist អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

អ៊ីរ៉ង់ក៏បានប្រកាសយកថ្ងៃព្រហស្បតិ៍ទី៤ខែមករា ជាថ្ងៃកាន់ទុក្ខផងដែរ ហើយលោកប្រធានាធិបតី Ebrahim Raisi បានលុបចោលដំណើរទស្សនកិច្ចតាមការគ្រោងទុក ទៅកាន់ប្រទេសតួកគី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ីរ៉ង់ ព្យួរ.ក មនុស្ស៤នាក់ ព្រោះយកការណ៍ឲ្យអ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម