Connect with us

ព័ត៌មានជាតិ

សហគ្រាស​ជាង ៧០% នៅ​កម្ពុជា​ជា​​ម្ចាស់​កម្មសិទ្ធិ​កាន់កាប់​ទីកន្លែង​អាជីវកម្ម

បានផុស

នៅ

ម្ចាស់សហគ្រាស​មានកម្មសិទ្ធិកាន់កាប់ទីតាំងអាជីវកម្ម​មានប្រមាណជិត ៧៣% នៅ​កម្ពុជា​។ នេះ​បើ​យោង​តាមរបាយការណ៍​​ជំរឿន​សេដ្ឋកិច្ច​​ឆ្នាំ ២០២២ ដែល​ទើប​តែ​ចេញផ្សាយ​កាល​ពីពេលថ្មីៗ​នេះ។

បើពិនិត្យលើកម្មសិទ្ធិកាន់កាប់ទីកន្លែងអាជីវកម្មបានបង្ហាញថា អង្គភាព​សេដ្ឋកិច្ចប្រមាណ ៧២,៧% ​មានកម្មសិទ្ធិកាន់កាប់​ទីកន្លែងអាជីវកម្ម។ មានន័យថាចំនួន​អង្គភាព​សេដ្ឋកិច្ច​ដែល​មាន​កម្មសិទ្ធិ​កាន់កាប់ទីកន្លែងអាជីវកម្មគឺ​មាន​កម្រិត​​មួយ​​​ខ្ពស់​នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពីនេះ​បើ​ផ្អែក​តាម​របាយការណ៍​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ ២០២២ ដែល​រៀបចំឡើង​ដោយ​​ក្រសួង​ផែនការ​ក៏​បញ្ជាក់​ទៀត​ថា សហគ្រាស​ឯកកម្មសិទ្ធិ​ឬ​រូបវន្តបុគ្គលមាន​ប្រមាណ ៩៦,៥%​ នៅ​កម្ពុជា។

សហគ្រាសឯកកម្មសិទ្ធិ ឬ រូបវន្តបុគ្គលមាន​ចំនួន​ប្រមាណ ៧៣៤.៧៣៩ សហគ្រាស ស្មើនឹង ៩៦,៥% នៃអង្គភាពសេដ្ឋកិច្ចសរុបនៅឆ្នាំ២០២២។

ប្រទេសកម្ពុជាមានអង្គភាព​សេដ្ឋកិច្ចភាគច្រើន​បំផុតត្រូវបាន​គ្រប់គ្រងនិង​កាន់កាប់​ធ្វើ​ប្រតិបត្តិការអាជីវកម្ម ដោយ​មនុស្ស​តែម្នាក់ (ឬម្ចាស់ម្នាក់ឯង)។ បន្ថែមលើពីនេះ ចំនួន​អ្នកចូលរួម​ការងារក្នុងអង្គភាពសេដ្ឋកិច្ចប្រភេទនេះមាន​ចំនួនប្រមាណ ២.៨១៤.៧៧៥ នាក់ ស្មើនឹង ៩៤% នៃអ្នកចូលរួមការងារសរុបនៅក្នុងឆ្នាំ២០២២។

ទាក់ទង​អង្គភាព​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​ រាជធានីភ្នំពេញ​ឈរលើគេ​មាន​អង្គភាព​សេដ្ឋកិច្ច​​មួយ​ភាគ​ប្រាំ​នៃអង្គភាពសេដ្ឋកិច្ចសរុប​ដែល​មាន​ប្រមាណ ១៤៩.៨៨៨ សហគ្រាស ស្មើនឹង ២០% នៃអង្គភាពសេដ្ឋកិច្ចសរុប។

ខេត្តកណ្តាល​មានប្រមាណ ៥៧.១២៥ សហគ្រាស ស្មើនឹង ៧,៦%។ ខេត្តសៀមរាបមាន​ប្រមាណ ៥០.៧១៤ សហគ្រាស ស្មើនឹង ៦,៧%។ ខេត្តបាត់ដំបង មានប្រមាណ ៤៩ ៧៤៨ សហគ្រាស ស្មើនឹង ៦,៦% និង​ខេត្តតាកែវ​មានប្រមាណ ៤៥.៣៦៤ សហគ្រាស ស្មើនឹង ៦,០%។ មានន័យថាចំនួនអង្គភាព សេដ្ឋកិច្ច​នៅ​រាជធានីភ្នំពេញ មានភាគចំណែក​ធំជាងគេបំផុតនៅឆ្នាំ២០២២។

ផ្អែកតាម​របាយការណ៍​ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ ចំនួនអ្នកចូលរួមការងារនៅក្នុងរាជធានីភ្នំពេញ​​ស្ថិត​​នៅលំដាប់ទីមួយនៅឆ្នាំ២០២២ ដែលមានអ្នកចូលរួមការងារប្រមាណ ៩៣០.៩១៦ នាក់ ស្មើនឹង ៣១,២% នៃចំនួនអ្នកចូលរួមការងារសរុបក្នុងអង្គភាពសេដ្ឋកិច្ច។

ខេត្តកណ្តាល​មានអ្នកចូលរួមការងារ​ប្រមាណ ២៨៦.៨៦០នាក់ ស្មើនឹង ៩,៦%​។ ខេត្តកំពង់ស្ពឺ មានអ្នកចូលរួមការងារ​ប្រមាណ ២០៧.១០៤នាក់ ស្មើនឹង ៦,៩%។ ខេត្តតាកែវ មាន​ប្រមាណ ១៦៧.៤៥៦ ស្មើនឹង ៥,៦% និង​នៅខេត្តស្វាយរៀងមាន ១៥០.៤៣៩ នាក់ ស្មើនឹង ៥,០%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៤ នាទីutes មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ១ ម៉ោង មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋជាង៩០គ្រួសារ ស្នើសុំអាជ្ញាធររាជធានីជួយចុះបញ្ជីដីធ្លី ដោយ​កាត់​ឆ្កៀល​ដី​ចេញ​អនុក្រឹត្យ​នៅតំបន់បឹងតាមោក

ព័ត៌មានជាតិ៣ ម៉ោង មុន

មេពន្ធនាគារឱ្យពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម