ព័ត៌មានជាតិ
ស្តង់ជាង២០០ នៅឆ្នេរអូរត្រេះ ត្រូវអាជ្ញាធរខេត្តព្រះសីហនុ ឈប់ឲ្យលក់ភ្លាមៗ
ស្តង់លក់ទំនិញចំនួនប្រមាណជាង២០០ ដែលបានរៀបចំឡើងនៅតំបន់ក្បែរឆ្នេរ សមុទ្រអូរត្រេះ២ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ដើម្បីតាំងពិព័រណ៍លក់ផលិតផល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ត្រូវបានអាជ្ញាធរ សម្រេចបញ្ឈប់មិនឲ្យធ្វើអាជីវកម្មបន្តទៀត។
មន្ត្រីសាលាខេត្តព្រះសីហនុ ខណៈពេលចុះអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្តីពីការសម្រេចបញ្ឈប់ការតាំងពិព័រណ៍ស្តង់លក់ទំនិញក្រុមហ៊ុន វ៉ា គ្រី ថេន អេនធើប្រាយ អេនអឺវេន មេនេបមេនសឺវីស បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុននេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ក្នុងការរៀបចំស្តង់លក់ទំនិញរយៈពេល៧ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល ៧ថ្ងៃ គីចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែអ្វីដែលជាមូលហេតុឈានដល់ការបញ្ឈប់ការតាំងពិព័រណ៍ស្តង់លក់ទំនិញក្រុមហ៊ុនខាងលើនេះ ដោយសារតែក្រុមហ៊ុននេះ មិនបានអនុវត្តតាមខ្លឹមសារលិខិតលេខ០១៤សខលចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១របស់ក្រសួងសុខាភិបាល ស្តីពី “ការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធី បុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ និងមិនអនុវត្តតាមស្មារតីអង្គប្រជុំថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ ដោយមិនបានចែកម៉ាស និងវាស់កម្ដៅបានគ្រប់ជ្រុងជ្រោយ មានមនុស្សមួយចំនួនចេញ-ចូល តាមច្រកផ្សេងៗដោយសារគ្មានរបងព័ទ្ធជុំវិញ ព្រមទាំងមិនបានរៀបចំឲ្យមានគម្លាតសុវត្ថិភាពចម្ងាយ ១,៥ម៉ែត្រ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលអាចបណ្តាលឲ្យឆ្លងជំងឺកូវីដ១៩។ ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបញ្ឈប់ការតាំងពិព័រណ៍ ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទីរសៀល នេះតទៅ។
គួរបញ្ជាក់ផងដែរថា ស្តង់លក់ទំនិញខាងលើនេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន វ៉ា គ្រី ថេន អេនធើប្រាយ អេនអឺវេន មេនេបមេនសឺវីស ហើយបានជួលបន្តទៅឲ្យ ក្រុមសមាគមន៏អាជីវករលក់ដូរផលិតផល មកពីបណ្តាលខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា ដោយក្នុងស្តង់មួយតម្លៃ៣៥០ ដុល្លាររយៈពេល ៧ថ្ងៃ នេះបើតាមប្រាប់ឲ្យដឹងពីសំណាក់បងប្អូនអាជីវករ ប៉ុន្តែពេលនេះពួកគាត់និយាយថា ពួកគាត់ខាតបង់ច្រើនណាស់ ពោលគឺ ទំនិញដែលនាំមកក្នុងគោលដៅតាំងលក់នោះ បែរជាមិនបានដាក់លក់ និងត្រូវប្រមូលដឹកជញ្ជូនទៅវិញ ហើយបងប្អូន អាជីវករ ដែលរងការខាត់បង់ច្រើនជាងគេនោះ គឺក្រុមអ្នកលក់ដូរម្ហូបអាហារតែម្តង៕
អត្ថបទ៖ កោះពស់
សូមចុចអាន៖ អាជ្ញាធរ ឲ្យបញ្ឈប់របរលក់ក្រឡាន តាមផ្លូវជាតិលេខ ០៦ ចេញពីក្រុងសៀមរាប
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ