ព័ត៌មានជាតិ
យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ខេត្តកំពតកើនអ្នកចូលរួមជិត ៩០ ម៉ឺននាក់
តាមទិន្នន័យរបស់មន្ទីរបរិស្ថានខេត្តកំពត គិតត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ទូទាំងខេត្តកំពតមានពលរដ្ឋចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» កើនដល់ជិត ៩០ម៉ឺននាក់ (៨៨៨.៦៩៦ នាក់)។
ចាប់តាំងពីការដាក់ចេញយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់ក្រសួងបរិស្ថាន រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ទូទាំងខេត្តកំពត មានអ្នកចូលរួមជិត ៩០ ម៉ឺននាក់(៨៨៨.៦៩៦ នាក់) ក្នុងនោះស្រីជាង ៤០ម៉ឺននាក់(៤៣២.៤៨៨ នាក់)។
ការសម្រេចបាននេះ ថ្នាក់ដឹកនាំនិងមន្ត្រីរបស់ក្រសួងបរិស្ថានគ្រប់ជាន់ថ្នាក់ បានបើកយុទ្ធនាការផ្សព្វផ្សាយចំនួន ៣.១៤៤លើក នៅតាមបណ្ដាសាលារៀនរដ្ឋបានចំនួន ៣.០៨២ លើក រោងចក្រ/សហគ្រាស បានចំនួន ០៦ លើក ចំនួនក្រុង-ស្រុក ០៨/០៨ សាលារៀនឯកជនបានចំនួន ៤៧ លើក និងសហគមន៍ ទីប្រជុំជនបានចំនួន ០៩ លើកផងដែរ។
ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងរាជធានី-ខេត្ត សំដៅលើកកម្ពស់បរិស្ថាន សោភ័ណភាពរបស់កម្ពុជាមានភាពស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាមបន្តិចម្ដងៗឲ្យអស់ពីកម្ពុជាក្នុងពេលអនាគតដ៏ខ្លី៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ