ជីវិតកម្សាន្ដ
អតីតតារាជប៉ុនមួយរូបត្រៀមវិលចូលវិស័យសិល្បៈ ក្រោយបាត់ខ្លួន៨ឆ្នាំពាក់ព័ន្ធគ្រឿងញៀន
តារាសម្ដែងជប៉ុនលោក Hiroki Narimiya បាននិងកំពុងត្រៀមខ្លួនវិលមកកាន់សិល្បៈវិញ បន្ទាប់ពីលោកចាកចេញពីអាជីពមួយនេះអស់រយៈពេល៨ឆ្នាំ ដោយសារតែរឿងអាស្រូវគ្រឿងញៀនផ្អើលប្រទេស។

ត្រលប់ទៅឆ្នាំ ២០១៦ វាជាព័ត៌មានដ៏ធំមួយនៅក្នុងពិភពកម្សាន្តរបស់ជប៉ុន នៅពេលដែល Hiroki Narimiya ប្រកាសចូលនិវត្តន៍ពីឧស្សាហកម្មមួយនេះយ៉ាងឆាប់រហ័ស។ បន្ទាប់ពីមានព័ត៌មានថាគាត់ប្រើប្រាស់គ្រឿងញៀននិងកូកាអ៊ីន ពីប្រព័ន្ធផ្សព្វផ្សាយកម្សាន្ត FRIDAY ។ ក្រោយមកបុរសម្នាក់នេះបានបដិសេធយ៉ាងដាច់អហង្ការ ចាប់តាំងពីពេលនោះមក មិនមានដំណឹងឬសកម្មភាពទាក់ទងនឹងគាត់ទៀតទេ។
ទោះយ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃនេះ ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៤ ទស្សនិកជនជាច្រើនទទួលដំណឹងថា Hiroki Narimiya ត្រៀមវិលចូលប្រឡូកក្នុងវិស័យនេះសាជាថ្មី ក្រោយរយៈពេល ៨ ឆ្នាំដែលបាត់មុខ។ ជាមួយគ្នានោះដែរ លោកត្រូវបានគេបញ្ជាក់ថា នឹងដើរតួក្នុងរឿងភាគដ៏ល្បីល្បាញអំពីរដូវកាលទី ២២ នៅលើប៉ុស្តិ៍ទូរទស្សន៍ Asahi ដែលបច្ចុប្បន្នប្រើឈ្មោះ (Hiroshige Narimiya)។

សូមបញ្ចាក់ដែរថា មុនពេលតារាសម្ដែងវ័យ៤១ឆ្នាំរូបនេះ បាត់មុខពីអាជីពសិល្បៈ Hiroki Narimiya បានបន្សល់នូវការសម្តែងដ៏អស្ចារ្យក្នុងជាច្រើនដូចជារឿង Umechan Sensei, Tokyo DOGS, Bloody Monday, Hachimitsu to Clover, Orange Days, Gokusen, Aibou ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa បង្អួតឈុតប៊ីគីនីពណ៌លឿងនៅសមុទ្រ ស្វាគមន៍ដើមឆ្នាំថ្មី

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច