ព័ត៌មានជាតិ
ពលករកម្ពុជាជាង១២ម៉ឺននាក់ ទទួលបានឯកសារស្របច្បាប់ធ្វើការ នៅប្រទេសថៃ
យោងតាមរបាយការណ៍នៃការធ្វើការជំរឿនរបស់អាជ្ញាធរថៃ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករកម្ពុជាចំនួន ១២៦,១៧២នាក់ ក្នុងនោះពលករមាននិយោជក មានចំនួន ១១០,៧៥៦នាក់ និងពលករមិនមាននិយោជក មានចំនួន១៥,៤១៦នាក់ ដែលត្រូវរៀបចំបន្តឲ្យមានឯកសារសម្រាប់ធ្វើការ ដោយស្របច្បាប់នៅប្រទេសថៃ។
របាយការណ៍នេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃកាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នៅទីស្តីការក្រសួងការងារ។
លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានឲ្យដឹងថាកិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិភាក្សានីតិវិធីនៃការបន្តលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស ក្នុងការដាក់ចេញនូវវិធានការ និងរៀបចំផែនការសកម្មភាពមួយចំនួនដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដល់ការផ្តល់កិច្ចគាំពារ និងសេវាគាំទ្រចាំបាច់នានា ដល់បងប្អូនពលករ អាចបន្តស្នាក់នៅ និងធ្វើការដោយស្របច្បាប់ នៅប្រទេសថៃ ជាពិសេស ក្នុងដំណាក់កាលនៃវិបត្តិកូវីដ ១៩នេះ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ដោយមានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ពលករទេសន្តរប្រវេសន៍នៅខេត្តសាមុតសាខនរដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យពលករបរទេសគ្មានឯកសារ មកចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីបានសិទ្ធិស្នាក់នៅ និងធ្វើការនៅប្រទេសថៃបណ្ដោះអាសន្ន ដែលការចុះឈ្មោះនេះ ចាប់ពីថ្ងៃ១៥ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។ លើសពីនេះ រាជរដ្ឋាភិបាលថៃ នឹងដាក់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះពលករបរទេសដែលឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលថៃក៏មិនទាន់បញ្ជាក់ពីវិធានការនេះថាយ៉ាងណានោះឡើយ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាមួយគ្នាដែរគណៈកម្មការនឹងសហការជាមួយភាគីថៃ ក្នុងការអនុវត្តនូវកិច្ចការងារនេះ ជូនបងប្អូនពលកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។
គួរបញ្ជាក់ថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះដែរ គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់នូវឯកសារ និងសេវាគាំទ្រចាំបាច់នានាជូនដល់បងប្អូនពលករកម្ពុជាយើង ដែលមិនមានឯកសារគ្រប់គ្រាន់ ឬបន្តសុពលភាពលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស នៅពេលដែលភាគីថៃបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន។ ជាមួយគ្នាដែរគណៈកម្មការនឹងសហការជាមួយភាគីថៃ ក្នុងការអនុវត្តនូវកិច្ចការងារនេះ ជូនបងប្អូនពលកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ស្តង់ជាង២០០ នៅឆ្នេរអូរត្រេះ ត្រូវអាជ្ញាធរខេត្តព្រះសីហនុ ឈប់ឲ្យលក់ភ្លាមៗ
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ