Connect with us

ជីវិតកម្សាន្ដ

ម៉ា ដូណា បញ្ជាក់ជំហរមិនធ្លាប់ប្រកាន់ខ្លួនជាតារាល្បីរហូតកើតជំងឺតួឯកទេ

បានផុស

នៅ

លោក ម៉ា ដូណា ដែល​ជា​​តារា​សម្ដែង និង​កំប្លែង​មាន​ប្រជាប្រិយភាព​ចូលចិត្ត​ការ​​កំប្លុកកំប្លែង​​បង្ក​ការ​សប្បាយរីករាយ​ជូន​ទស្សនិកជន​គ្រប់​ស្រទាប់ វ័យ​បាន​ទម្លាយ​នូវ​ចរិត​របស់​ខ្លួន​ទៅ​កាន់​​អ្នក​គាំទ្រ​ថា លោក​​ពុំ​មែន​​ជា​មនុស្ស​ដែល​ចូលចិត្ត​ប្រកាន់​ខ្លួន​ជា​តារា​ល្បី​រហូត​កើត​ជំងឺ​តួឯក​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​មក​​ទល់​ពេល​នេះ តារា​សម្ដែង​ភេ​ទទី៣ លោក ម៉ាដូណា បាន​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​មាន​រយៈ​ពេល​ប្រមាណ​ជា ២០ឆ្នាំ​ហើយ ខណៈ​កន្លង​មក​គឺ​លោក​បាន​តស៊ូ​ធ្វើការ​តាំង​ពី​ប្រាក់​ខែ​តិចតួច​រហូត​មាន​ប្រាក់​ចំណូល​ច្រើន​ជា​មួយ​អាជីព​សិល្បៈ​ និង​ការ​ប្រកប​មុខ​របរ​រក​ស៊ី​ផ្ទាល់​ខ្លួន​ផង​ដែរ។ លោក ម៉ា ដូណា ថ្វី​ត្បិត​ក្រសោប​បាន​ការ​គាំទ្រ​ច្រើន​ពី​អាជីព​សិល្បៈ​ក្តី​ប៉ុន្តែ​លោក​នូវ​តែ​ទទួល​បាន​ការ​សរសើរ​ចរិត​ពី​ទស្សនិកជន។

យ៉ាងណាមិញ​ទំនង​កើត​មាន​រឿង​អាក់​អន់​ចិត្ត​នឹង​អ្វី​មួយ​ទើប​លោក ម៉ា ដូណា មុន​នេះ​បាន​ទម្លាយ​ពី​ជំហរ​របស់​ខ្លួន​បែប​នេះ​ថា «ខ្ញុំ​មាន​មុខ​របរ ខ្ញុំ​មាន​ការងារ​សិល្បៈ​ ខ្ញុំ​មាន​សមត្ថភាព ខ្ញុំ​មាន​កម្លាំង សុំទោស​ដែល​ខ្ញុំ​មិន​ចេះ​អែបអប មិន​ចេះ​សរសើរ​នឹង​លើក​ជើង​ជ្រុល តែ​បើ​ស្គាល់​ខ្ញុំ​នឹង​ផ្តល់​ការងារ​ឲ្យ ខ្ញុំ​នឹង​បំពេញ​ការងារ​យ៉ាង​ពេញចិត្ត​មិន​ឲ្យ​ខ្វះ​ចន្លោះ។

តារា​សម្ដែង​លោក ម៉ា ដូណា បាន​និយាយ​​បញ្ជាក់​បន្ថែម​ថា រឿង​ដែល​សំខាន់​លោក​ចូលចិត្ត​លេងសើច​ឲ្យ​សប្បាយ​មិន​ប្រកាន់​ជា​តារា​ល្បី​ពោល​ជំងឺ​តួឯក​​ហើយ ក៏​មិន​ពិស​ពុល​តែ​កុំ​​មើល​ងាយ​លោក។ សូម​ជម្រាប​ថា មហាជន​ដឹង​គ្រប់គ្នា​ហើយ​ថា តារា​សម្ដែង​ និង​កំប្លែង​លោក ម៉ា ដូណា កន្លង​មក​បាន​ប្រកាស​ពី​ការ​ជំពាក់​ដោយ​បំណុល​ជុំវិញ​ខ្លួន​ព្រោះ​តែ​ករណី​ចាញ់​បោក​កូន​តុងទីង​អស់​លុយ​រាប់​សែន​ដុល្លារ។

តាម​ការ​កត់​សម្គាល់​លោក ម៉ា ដូណា គឺ​ចាប់​​តាំង​ពី​ជួប​រឿងរ៉ាវ​ជំពាក់​បំណុល​គេ​ជាង​កន្លះ​លាន​ដុល្លារ​តារា​រូប​នេះ​បាន​ខិតខំ​ប្រឹងប្រែង​រកលុយ​ទាំង​យប់​ ទាំង​ថ្ងៃ​ដើម្បី​ដោះ​ស្រាយ​បំណុល​តែ​ដោយ​សារ​លុយ​ជំពាក់​នោះ​ច្រើន​លើស​ពី​សមត្ថភាព​ដែល​លោក​មាន​ខ្លាំង​​ពេក​ទើប​លោក​បាន​យក​ទ្រព្យសម្បត្តិ ផ្ទះ​វីឡា ខុន​​ដូរ ដី ឡាន គ្រឿង​ពេជ្រ ទៅ​លក់​អស់​ពី​ខ្លួន​ក៏​​នៅ​តែ​សង​មិន​គ្រប់​​នៅ​​ឡើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម