បច្ចេកវិទ្យា
អាយុលើស៦០ហើយ គួររៀនប្រើបច្ចេកវិទ្យាដែរអត់
ការតាមលែងទាន់បច្ចេកវិទ្យា ជាពេលវេលានៃការចូលនិវត្ត ទោះបីអ្នកមានវ័យក្មេងនៅឡើយក្តី។ ចូរចំណាយពេលរាល់ថ្ងៃ ក្នុងការស្វែងយល់អំពីវិធី អាចរស់នៅជាមួយអ៊ិនធើណេតព្រោះគ្រប់យ៉ាងដែលអ្នកកំពុងធ្វើក្នុងជីវិតរស់នៅនឹងផ្សារភ្ជាប់ជាមួយអ៊ីនធើណេត។
អ្នកនឹងមានការភ្ញាក់ផ្អើលដែលKPT plus ប្រាប់ថា អ្នកអាចនឹងចំណាយពេលវេលា ៥ ដងច្រើនជាងអ្នកដទៃ លើការងារដដែល ដែលគេប្រើInternet អាចធ្វើបានការងារដល់ទៅ៥ លើសយើង។
បើមិនចំណាយពេលវេលាច្រើន យឺតយ៉ាវ អ្វីដែលល្អបំផុត គឺចាប់ផ្តើមកំណត់ពេលរៀន លើការប្រើប្រាស់ឧបករណ័ស្វ័យប្រវត្តិនានា។
បច្ចេកវិទ្យាមិនស្មុគដូចអ្នកគិតទេ។
បន្ទាប់ពីខំស្វែងយល់និងរៀនអំពីវា យ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍អ្នកនឹងមានគំនិតល្អច្រើនកើតឡើងថា តើវាជួយដល់ពេលវេលាកម្រិតណា។
«តើម៉ាក់ប៉ាខ្ញុំគួរតែទៅរៀនបំប៉នតិចណូដែរទេ?»
នោះជារឿងដំបូងដែលយុវវ័យជាច្រើនបានគិត។ តាមពិតការបង្កើតកម្មវិធីបង្រៀនបច្ចេកវិទ្យាដល់មនុស្សវ័យចំណាស់ឱ្យស្គាល់អ្វីៗក្នុងពិភពឌីជីថល ជាការរស៊ីកាន់តែពេញនិយមខ្លាំងឡើងនាពេលបច្ចុប្បន្ននេះ។
មនុស្សចាស់ជាច្រើនមានលុយកាន់ iPad ឬ iphone តែមើលយូរទើបយើងដឹងថា ភាគច្រើនពួកគេមិនបានភ្ជាប់ជាមួយវ៉ាយហ្វាយទេ!
សូមពិចារណាវិធីយ៉ាងខាងក្រោមសម្រាប់បង្រៀនបច្ចេកវិទ្យាដល់មនុស្សវ័យចំណាស់ៗ៖
នៅពេលណែនាំគំនិតបច្ចេកវិជ្ជាថ្មីៗ ចូរធ្វើលើមូលដ្ឋានចំណេះដឹងដែលមានស្រាប់ ឧទាហរណ៍ ការប្រៀបធៀបគំនិតបច្ចេកវិទ្យាថ្មីជាមួយអ្វីដែលមនុស្សវ័យចំណាស់ធ្លាប់ស្គាល់រួចហើយនឹងធ្វើឲ្យពួកគេងាយយល់ឆាប់ចេះ។ នៅពេលយើងណែនាំ ការរុករក លើGoogle គេពួកគេកាន់តែមានគំនិតរុករកល្អជាងក្មេងៗព្រោះពួកគាត់មានវ័យច្រើនមានបទពិសោធន៍និងស្គាល់ពាក្យច្រើន ដែលងាយនិងធ្វើការរុករក។
ការជួយពង្រឹងគំនិតនៃការរុករកនេះអាចចាប់ផ្តើមតាមរយៈការបង្រៀនគាត់ឲ្យចេះកក់សណ្ឋាគារ និងសំបុត្រកុនខ្លួនឯង។ ជាទូទៅចាស់និយមប្រើ App ដែលងាយចូល។
សូមពន្យល់គាត់ម្តងមួយៗ ពីអត្ថប្រយោជន៍លើការប្រើប្រាស់Function នីមួយៗសិន។ ប្រសិនបើគាត់យល់ គាត់និងខំជាងក្មេងៗ។ ឧទាហរណ៍ ដូចជាហ្វេសប៊ុកសូមចាប់ផ្តើមដោយបង្ហាញរូបភាពចៅ ៗ របស់គាត់ ដែលគាត់មិនធ្លាប់បានឃើញ ឬព័ត៌មានល្អៗថ្មី ធ្វើឲ្យពួកគាត់នឹងកាន់តែអត់ធ្មត់ជាមួយនឹងដំណើរការរៀបចំគណនីនិងស្វែងរកព័ត៌មានថ្មីៗ។
ជៀសវាងពាក្យបច្ចេកទេស ហើយប្រើភាសាដែលងាយចាំ។
ឥឡូវពាក្យទាំងនោះមានដូចជា Selfie Click Like share Upload ។ល។ ត្រូវបានបន្ថែមទៅសទ្ទានុក្រមរបស់ Oxford ប៉ុន្តែនៅខ្មែរយើងនៅតែងាយក្នុងការប្រើពាក្យកម្ចី។
ការនិយាយភាសាបច្ចេកវិទ្យាកំពុងតែក្លាយជាផ្នែកមួយនៃភាសាប្រចាំថ្ងៃ។ ទោះគាត់ព្រមចេះឬមិនចេះ គាត់ខ្លួនឯងដែលកាន់តែឯកោពីសង្គម។
ទោះបីអ្នកចង់បង្កើតសារព័ត៌មានសម្រាប់មនុស្សចាស់ក៏គង់តែនៅលើបណ្តាញ Internet ដដែល ព្រោះគេត្រូវការរហ័សនិងឥតគិតថ្លៃ។ សំខាន់យើងមាតិកានោះអក្សរធំឬតូច ភាសា សាមញ្ញឬទំនើបពេក?
នៅពេលអ្នកនិយាយអំពី បច្ចេកវិទ្យាជាមួយមនុស្សវ័យចំណាស់ ចូរយកចិត្តទុកដាក់លើពាក្យដែលសាមញ្ញបំផុតកុំធ្វើចលនាលឿនពេកនៅពេលណែនាំបច្ចេកវិទ្យា។ ចេះផ្អាកម្តងមួយជំហានៗ ជូនពេលពួកគាត់សាកល្បង។
បច្ចេកវិទ្យាគឺមានជំនក់ចិត្តណាស់ ពេលគាត់យល់ គាត់នឹងធ្វើបានយ៉ាងល្អហើយគាត់និងលែងរិះគន់អ្នកប្រើអ៊ីនធើណេត។
បរិមាណព័ត៌មានថ្មីៗដែលពួកគេកំពុងទទួលបានអាចធ្វើឱ្យមនុស្សវ័យចំណាស់រៀនបច្ចេកវិទ្យាយ៉ាងងាយស្រួល ងាយចាំនិងយកចិត្តទុកដាក់។
ត្រូវប្រាកដថា យើងបង្កើតពេលវេលារៀនទៀងទាត់សម្រាប់គាត់ និងផ្តល់ពេលវេលាជាក់លាក់មួយឱ្យពួកគេមានអារម្មណ៍ស្រួលជាងមុនក្នុងការបានសាកលល្បងអនុវត្តជំនាញបច្ចេកវិទ្យាថ្មីយ៉ាងសកម្មនិងយឺតៗ។
ចូរណែនាំពួកគេទៅកាន់ធនធានបច្ចេកវិទ្យាជាក់លាក់ ដែលលើកទឹកចិត្តអោយមនុស្សចាស់ចង់ប្រើប្រាស់ធនធានបច្ចេកវិទ្យា ហើយឈប់គិតថាខ្លួនគាត់ហួសម័យ។
មតិជាច្រើនធ្វើឱ្យការបង្ហាញការភ័ន្តច្រឡំថា បច្ចេកវិទ្យាកំពុងតែបំផ្លាញមនុស្សចាស់តាមពិតវាកាន់តែផ្តល់ភាពងាយស្រួល។
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖ជំនាញបច្ចេកវិទ្យាជាន់ខ្ពស់ណាខ្លះជាតម្រូវការអាទិភាពលើទីផ្សារសម្រាប់ឆ្នាំ ២០២១
ចុចអាន៖មហាសេដ្ឋីបច្ចេកវិទ្យាទាំងនេះបានផ្លាស់ប្ដូរអនាគតរបស់មនុស្សជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ