Connect with us

ព័ត៌មានជាតិ

មេកសិកម្ម ចាត់ប្រតិភូរាជរដ្ឋាភិបាលម្នាក់ឱ្យប្រជុំដោះស្រាយបញ្ហាលក់សត្វចិញ្ចឹមបានថោក ជូនកសិករជាបន្ទាន់

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា  បានចាត់តាំង លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធ ស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វ ការធ្វើបំណែកសាច់តាមប្រភេទនិងស្តង់ដាគុណភាព ដើម្បីទទួលបានតម្លៃបន្ថែម និងធានាស្ថិរភាពតម្លៃទីផ្សារល្អ និងធានាផលចំណេញសមរម្យសម្រាប់អ្នកផលិត ចែកចាយ និងអ្នកបរិភោគ។

(រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា នៅកណ្ដាល អមដោយមន្ត្រីជាន់ខ្ពស់ចំនួនពីររូប។)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងកសិកម្មបានចាត់តាំងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។

រូបថត លោក តាន់ ផាន់ណារ៉ា ដែលត្រូវបាន លោក ឌិត ទីណា ចាត់តាំងឱ្យដោះស្រាយបញ្ហាតម្លៃទីផ្សារសត្វចិញ្ចឹម។)

សម្រាប់កិច្ចប្រជុំស្ដីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វនៅកម្ពុជានេះ គឺធ្វើឡើងដើម្បីស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ អ្នកនាំចូល កុងស៊ីឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ ដើម្បីឈានទៅដោះស្រាយបញ្ហាទីផ្សារសត្វ។

តាមរយៈកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងនៅចំពោះមុខភាគីពាក់ព័ន្ធថា ក្រសួងនឹងចាត់ចែងឱ្យមានការសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់សត្វ ក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃ ដើម្បីដោះស្រាយ និងគ្រប់គ្រងបញ្ហានេះឱ្យបានល្អប្រសើរ ដើម្បីផលចំណេញទាំងអស់គ្នា ក៏ដូចជាសុខុមាលភាពសម្រាប់អ្នកបរិភោគ។

ជាការកត់សម្គាល់មួយរយៈចុងក្រោយនេះ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វនៅកម្ពុជាបានត្អូញត្អែរពីបញ្ហាលក់សត្វចិញ្ចឹមដូចជា គោ ជ្រូក បានថ្លៃថោកខុសពីរាល់ដង ខណៈតម្លៃថ្លៃលក់គឺទាបជាងតម្លៃថ្លៃចំណាយ បណ្ដាលឱ្យពួកគាត់មានការខាតបង់ប្រាក់កាសជាដើម៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អ្នកទេសចរចិនម្នាក់ស្លាប់ក្នុងហេតុការណ៍ជិះម៉ូតូទឹកបុកគ្នាក្នុងខេត្ត Phuket ប្រទេសថៃ

សេដ្ឋកិច្ច១៥ នាទីutes មុន

កម្ពុជា​បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣% ក្នុងឆ្នាំ ២០២៤

ជីវិតកម្សាន្ដ១៨ នាទីutes មុន

ឧកញ៉ា ព្រាប សុវត្ថិ ប្រកាសទិញស្រូវពីកសិករ ៥០ តោន ជូនពលរដ្ឋមានជីវភាពខ្វះខាត

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

កម្លាំង​ប្រដាប់​អាវុធ​​ថៃ​សម្លាប់​អ្នក​រត់ពន្ធ​គ្រឿង​ញៀន​​​៤​នាក់ និង​រឹបអូស​ថ្នាំ​ញៀន​ជាង​១​តោន​នៅ​ជិត​ព្រំដែន​មី​យ៉ាន់​ម៉ា

សេដ្ឋកិច្ច២៦ នាទីutes មុន

តម្លៃសាច់ជ្រូកនឹងកើនឡើងបន្ដិច ក្នុងឪកាសនៃចូលឆ្នាំចិនខាងមុខនេះ

ព័ត៌មានជាតិ២២ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ជីវិតកម្សាន្ដ៣ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លើក​ដំបូង! អ៊ុយក្រែន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម