Connect with us

ព័ត៌មានជាតិ

វេទិកា ស្តីពី “ទំនៀមជំនុំច្បាប់ខ្មែរ” បានបិទបញ្ចប់ ប្រកបដោយផ្លែផ្កា

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកា ស្តីពី “ទំនៀមជំនុំច្បាប់ខ្មែរ” នៅសាលាភូមិន្ទរដ្ឋបាល ព្រមទាំងវត្តមាន លោក ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីជំនុំច្បាប់ខ្មែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ២ គឺ៖ ទី១. បង្ហាញអំពីអត្ថិភាព នៃអត្តសញ្ញាណច្បាប់ និងទស្សនច្បាប់ខ្មែរពីបុរាណ និងទី២. ការផ្សារភ្ជាប់គ្នា នៃដំណើរវិវត្តច្បាប់ទំនៀម មកច្បាប់ទំនើប តាមប្រព័ន្ធច្បាប់របស់បារាំង ចាប់តាំងពីការរៀបចំនូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាដំបូង ឆ្នាំ១៩៤៧។

ដើម្បីសម្រេចគោលបំណងខាងលើ សកម្មភាពសំខាន់ៗចំនួន៣ ត្រូវបានរៀបចំឡើងរួមមាន៖ ទី១. ការរៀបចំចងក្រងបោះពុម្ពផ្សាយអត្ថបទ និងបទបង្ហាញនៃអង្គវេទិកា ទី២. ច្បាប់ទំនៀម និងទំនើបត្រូវបានផ្សព្វផ្សាយបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងដល់មន្ត្រីរាជការក្រសួងស្ថាប័នព្រមទាំងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងទី៣. ការរៀបចំជាវេទិកាក្នុងទម្រង់នេះដោយបន្តផ្សព្វផ្សាយបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងជាទៀងទាត់រៀងរាល់ ១ ឬ ២ឆ្នាំម្តង។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានចែករំលែកពីចំណេះដឹងពាក់ព័ន្ធនឹងសិលាចារឹកខ្មែរដែលបានបន្សល់ទុកតាំងពី ៩សតវត្សមុន មានចំនួនជាង ១៤០០ ផ្ទាំង សុទ្ធសឹងជាឃ្លាំងចំណេះដឹងប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រដែលជាយានដឹកនាំត្រួសត្រាយផ្លូវឱ្យកូនចៅជំនាន់ក្រោយរៀនសូត្របន្តពីមួយជំនាន់ទៅមួយជំនាន់បង្កើតបាននូវធនធានមនុស្សប្រកបដោយគុណភាពឈានទៅកសាងបាននូវសង្គមមួយប្រកបដោយអរិយធម៌រីកចម្រើន។

ជាមួយនេះដែរ វេទិកា ស្ដីពី “ទំនៀមជំនុំច្បាប់ខ្មែរ” ពិតជាឱកាសបង្ហាញ និងពិភាក្សាក្នុងក្របខ័ណ្ឌបើកចំហដែលផ្ដោត សំខាន់លើប្រពៃណីក្នុងការពិភាក្សាច្បាប់ដែលកំណត់ដោយគុណតម្លៃស្នូលចំនួន ៤គឺ៖ ១. គុណតម្លៃគតិយុត្តិ ២. គុណតម្លៃវប្បធម៌ ៣. គុណតម្លៃប្រវត្តិសាស្ត្រ និង៤. គុណតម្លៃអប់រំ ដោយឈរលើតម្រាយផ្លូវចំនួន២៖ គឺទំនៀម និងទំនើប ឬច្បាប់ទំនៀមទៅច្បាប់ទំនើប ដែលមានគោលដៅឆ្ពោះទៅកាន់ “វប្បធម៌នីតិរដ្ឋ” ដោយមានការចូលរួមពីអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ និងឈរលើអភិក្រម “ប្រព័ន្ធតួអង្គតែមួយ” តាមរយៈការជំនុំគ្នារវាងអ្នកច្បាប់អ្នកអក្សរសាស្ត្រអ្នកវប្បធម៌អ្នកទស្សនវិជ្ជារួមទាំងទស្សនវិជ្ជាព្រះពុទ្ធសាសនាអ្នកមានចំណេះដឹងខាងភាសាបាលី និងសំស្ក្រឹតដែលនឹងបង្កើតនូវគំហើញថ្មីមួយដោយផ្សារភ្ជាប់ពីទំនៀមមកជាទំនើប។

បណ្ឌិតសភាចារ្យ បានផ្តាំផ្ញើទៅអង្គវេទិកាទាំងមូលឱ្យ ១. បន្តផ្សព្វផ្សាយ និងបញ្ជ្រាបនូវចំណេះដឹងដែលទទួលបានពីវេទិកានេះជូនដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ២. បន្តសិក្សាស្រាវជ្រាវនិងចងក្រងបន្ថែមទៀតនូវស្នាដៃថ្មីៗពាក់ព័ន្ធនឹងគុណតម្លៃគតិយុត្តិគុណតម្លៃវប្បធម៌គុណតម្លៃប្រវត្តិសាស្ត្រនិងគុណតម្លៃអប់រំ និង៣. បន្តរៀបចំវេទិកា ស្ដីពីទំនៀមជំនុំច្បាប់ខ្មែរក្នុងដំណាក់កាលនៃច្បាប់ទំនើបដើម្បីឆ្ពោះទៅកាន់ “វប្បធម៌នីតិរដ្ឋ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

អាជ្ញាធរខេត្តក្រចេះ ចុះណែនាំអាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី បន្ទាប់ពីផ្ទុះការចែកចាយវិឌីអូស្ទាក់រថយន្តភ្ញៀវ

សន្តិសុខសង្គម៥៧ នាទីutes មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ 

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News ៖ កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់សម្លាប់នារីវ័យក្មេងបានហើយជាជនជាតិកូរ៉េ

នយោបាយ៣ ម៉ោង មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលថ្កោលទោស និងឱ្យទណ្ឌិតសម រង្សី ឈប់ធ្វើនយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ»

Sokha Hotels

ព័ត៌មានពេញនិយម