Connect with us

ព័ត៌មានជាតិ

ប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ត្រូវមន្ត្រីក្រោមឱវាទផ្តិតមេដៃប្តឹងសុំប្តូរចេញពីអង្គភាព

បានផុស

នៅ

មន្ត្រីក្រោមឱវាទជាច្រើននាក់ បាននាំគ្នាផ្តិតមេដៃប្ដឹងលោកវរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ទៅលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សុំឱ្យផ្លាស់ប្តូរប្រធានអង្គភាពរូបនេះចេញ ក្រោមមូលហេតុជាច្រើន។ នេះបើយោងតាមបណ្ដឹងដែលមានស្នាមមេដៃរបស់មន្ត្រីនគរបាលទេសចរណ៍ខេត្តសៀមរាប ជាច្រើនរូបដែលទទួលបាន នៅថ្ញៃទី ៥ ខែមករា ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពាក្យបណ្តឹងដាក់ជូនអគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានស្នើផ្លាស់ប្តូរលោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៩ ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ក្រោមមូលហេតុ លោកវរសេនីយ៍ទោ ទី សុខឡែន មិនបានអនុវត្តន៍ត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួនដូច រួមមាន ១. មិនចេះគ្រប់គ្រង និងដឹកនាំបញ្ជាកម្លាំងក្នុងអង្គភាពឱ្យបានត្រឹមត្រូវតាមឋានានុក្រម។ ២. ធ្វើការងារមិនសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធ។ ៣.បញ្ជាឱ្យមន្ត្រីផ្នែកនីតិវិធីយកលុយពីភ្ញៀវទេសចរណ៍ ដែលមកដាក់ពាក្យបណ្ដឹង សុំលិខិតបញ្ជាក់ក្នុងករណីបាត់បង់សម្ភារ ឬលិខិតឆ្លងដែន ជាដើម ដែលធ្វើឱ្យភ្ញៀវទេសចរមិនសប្បាយចិត្ត។

៤.មិនដែលប្រជុំរួម ដើម្បីពង្រឹងកម្លាំងរបស់ខ្លួន និងមិនមានទំនាក់ ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោមក្នុងអង្គភាព។ ៥.មិនដែលរាយការណ៍សុំយោបល់ពីថ្នាក់ដឹកនាំ លោកអនុប្រធាននាយកដ្ឋានដែលប្រចាំទិសនៅអង្គភាពខេត្តសៀមរាប។ ៦.មិនចេះធ្វើផែនការ អនុវត្តន៍ដឹកនាំជំនាញតាមតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍។ ៧. ធ្វើការរកតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ប្រទេសជាតិ។ ៨.ធ្វើអ្វីតាមតែចិត្តនឹកឃើញមិនដែលពិភាក្សាជាមួយថ្នាក់ដឹកនាំអង្គភាពផ្សេងៗ។ ៩.ប្រេងសាំងដែលទទួលបានពីអគ្គស្នងការនគរបាលជាតិ ផ្តល់ឱ្យអង្គភាពក្នុងមួយត្រីមាសជាង ១ ០០០ លីត្រ សម្រាប់ផ្គត់ផ្គង់ម៉ូតូ រថយន្ត ជារបស់រដ្ឋក្នុងការចុះបំពេញភារកិច្ចតាមគោលដៅប្រចាំថ្ងៃ មិនបានយកប្រើប្រាស់ ជាប្រយោជន៍រួមទេគឺគាត់ផ្តាច់ទាំងអស់។

ក្នុងលិខិតដដែលបន្តថា ដោយសារទង្វើរបស់លោកវរសេនីយ៍ទោ ទី សុខឡែន មិនយល់ពីតួនាទីភារកិច្ចរបស់ខ្លួន ធ្វើឱ្យមាន ការរិះគន់ពីស្ថាប័នពាក់ព័ន្ធ ដូចជាះភ្ញៀវទេសចរ និងមហាជន បណ្តាលឱ្យអាប់ឱនកិត្តិយសអង្គភាព ដែលពីមុនធ្លាប់ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន។ ពាក់ព័ន្ធនឹងការប្តឹងទាមទារនេះដែរ កម្ពុជាថ្មី មិនអាចទាក់ទងលោក ទី សុខឡែន ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ដើម្បីសុំការបំភ្លឺបានទេ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ដោយការហៅទូរស័ព្ទចូល ពុំមានអ្នកទទួល។

បើតាមប្រភពព័ត៌មាន ពីទីតាំងស្នាក់ការនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ននេះដោយសារមន្ត្រីមិនចុះសម្រុងនឹងគ្នា គឺមិនសូវមានអ្នកមកចូលធ្វើការនោះទេ។ ទន្ទឹមនោះ មន្ត្រីនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបជាច្រើននាក់ សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ នឹងមានចំណាត់ការឱ្យបានសមរម្យដើម្បីរកភាពយុត្តិធម៌ទាំងសងខាង៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៧ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម