Connect with us

ព័ត៌មានជាតិ

វិស័យកសិកម្ម នឹងមានកំណើនល្អនៅឆ្នាំ ២០២៤នេះ

បានផុស

នៅ

វិស័យកសិកម្ម រំពឹងថានឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់ ១,១% ក្នុងឆ្នាំ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែលអនុវិស័យ​ចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។ នេះ​បើតាមរបាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បានបញ្ជាក់ថា អនុវិស័យដំណាំបន្តនិន្នាការល្អ ដោយសារការរំពឹងទុកនូវកំណើននៃផលិតកម្ម​ដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ (RCEP) ជាដើម គួបផ្សំនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាលតាមរយៈការបន្តផ្តល់​ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់​ការនាំចូលវត្ថុធាតុដើមកសិកម្ម និងការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។

ដោយឡែក អនុវិស័យចិញ្ចឹមសត្វ នៅបន្តរក្សាបានស្ថិរភាព ដោយសារការរំពឹងទុកនូវការកើនឡើងនៃផលិតកម្ម ដែលជំរុញដោយតម្រូវការក្នុងស្រុកសម្រាប់បម្រើការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ គួបផ្សំនឹងវិធានការ​អន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍន៍នានា។ ជាមួយគ្នានេះ អនុវិស័យនេសាទ នឹងបន្តងើបឡើងវិញ ក្រោមការរំពឹងទុកនូវកំណើនផលចាប់ទឹកសាប ដែលបន្តស្តារឡើងវិញ ដោយការដាក់ចេញ​នូវគោលនយោបាយបង្ក្រាបបទល្មើសនេសាទ គូបផ្សំនឹងការងើបឡើងបណ្ដើរៗមកវិញនៃផលិតកម្មវារីវប្បកម្ម ព្រមទាំងការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល តាមរយៈការដោះស្រាយបញ្ហាប្រឈម ជារចនាសម្ព័ន្ធ, ការគាំទ្រផ្នែក​ហិរញ្ញប្បទាន, ការផ្សព្វផ្សាយបច្ចេកទេស និងការប្រើប្រាស់ពូជត្រី ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគុណភាព។

ប្រភពដដែលបញ្ជាក់ថា ឆ្នាំ២០២៤ កញ្ចប់​ថវិកាដែល​រដ្ឋាភិបាល​ត្រៀម​ចំណាយ​​លើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន ៣១៦ ៣៥៣លានរៀល(ប្រមាណ៧៧លានដុល្លារអាមេរិក) ដែលនេះជាចំណាយចរន្ត ដោយក្នុងនោះ មាន៥៥,៥លានដុល្លារ ជាការចំណាយផ្តោតលើការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។

ចំពោះកម្មវិធីគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងកសិកម្មដែលមាន​ទំហំចំណាយជាង៥៥​លានដុល្លារនេះ គឺសម្រាប់កសាងផែនការ គោលនយោបាយ និងប្រព័ន្ធស្ថិតិកសិកម្ម, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ប្រកបដោយប្រសិទ្ធភាព, ពង្រឹងការគ្រប់គ្រងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញសវនកម្មផ្ទៃក្នុង។​ 

រដ្ឋាភិបាល ក៏បានចំណាយបន្ថែម​លើវិស័យកសិកម្មចំនួន៤លានដុល្លារទៀត​ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេក​ទេសកសិកម្មទៅតាមឃុំ​-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។

ចំណែកថវិកាជាង១១លានទៀតនៃកញ្ចប់ថវិកាសរុប៧៧លានដុល្លារ ដែលរដ្ឋាភិបាលចំណាយលើក្រសួងកសិកម្ម គឺផ្តោតលើការបង្កើនផលិតភាព ពិពិធកម្មដំណាំកសិកម្ម និងកសិ-ធុរកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

នយោបាយ៤០ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើលអះអាងថា ទណ្ឌិត សម រង្ស៊ីមានចេតនាយកឃាតកម្មលោក លិម គិមយ៉ា ធ្វើជាឈ្នាន់​បន្តជីវិតនយោបាយរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់​ទប់ស្កាត់ច្រាំងទន្លេនៅខាងក្រោយវត្តមាន់ដប់

ព័ត៌មានជាតិ២ ម៉ោង មុន

បេក្ខជនប្រកួតសំណេរអង្គរមិនសូវរំពឹងពី លទ្ធផលតែរីករាយនឹងចូលរួមច្រើនជាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ចរាចរណ៍៩ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៤ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម