Connect with us

ជីវិតកម្សាន្ដ

សុះ ម៉ាច ទម្លាយរឿងឈឺចាប់ធ្លាប់រងការប្រមាថ លាបពណ៌ ព្រោះការពារសច្ចធម៌ យុត្តិធម៌ និងវប្បធម៌

បានផុស

នៅ

តារា​ចម្រៀង​ជើងចាស់​លោក សុះ ម៉ាច បាន​បញ្ជាក់​ប្រាប់​ឲ្យដឹងនាពេលថ្មីៗ​នេះ​ថា លោក​ធ្លាប់​ទទួល​រង​ការជេរ​ប្រមាថ​ ការ​​លាបពណ៌​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​បុគ្គលមួយ​ចំនួន​ព្រោះ​ការពារ​សច្ចធម៌ យុត្តិធម៌ និង​វប្បធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅតែ​រឿងរ៉ាវ​សង្គម​​ខាង​លើ​តា​រា​ចម្រៀង​លោក សុះ ម៉ាច បាន​អះអាងដែរថា នៅ​កំឡុង​ឆ្នាំ​ចាស់​២០២៣ កន្លង​ទៅ លោក​បាន​ជួប​ឧបស័គ្គ​ជីវិត​មួយ​ចំនួនផងដែរ​ទាំង​បញ្ហាសេដ្ឋកិច្ច​គ្រួសារ និង​សុខភាព​ផ្ទាល់​ខ្លួនផង​ដែរ​ ខណៈ​ថ្មីៗ​មុននេះ​លោក​ក៏ចូល​សម្រាកនៅមន្ទីពេទ្យ​ដោយសារជំងឺចាស់​ធ្វើទុក្ខ។

លោក សុះ ម៉ាច និយាយ​ថា ឆ្នាំចាស់​នេះ​ខ្ញុំជួប​ប្រទះ​បញ្ហា​ច្រើន​ព្រោះ​តែ​ការ​​ពារសច្ចធម៌ និង​យុត្តិធម៌ និង​វប្បធម៌ ត្រូវគេ​លាបពណ៌​ជេរប្រមាថ​ទាំ​ងជាតិសាសន៍ឯង និង​ជាតិសាសន៍​សៀម​ រីឯ​ជំងឺក៏​មិន​សូវ​ស្រាកស្រាន្ត​មិនតែ​ប៉ុណ្ណោះ​សេដ្ឋកិច្ច​គ្រួសារក៏​ជួបបញ្ហា​ផងដែរ ។

តារាចម្រៀង​រូបនេះ​និយាយ​ទៀតថា រាល់​បញ្ហាដែល​កើតមាន​ក្នុងឆ្នាំចាស់​កន្លង​មក​ចាត់​ទុកជា​មេរៀន​វាធ្វើ​ឲ្យ​លោក​បាន​ស្គាល់​ច្បាស់​សន្តាន​មនុស្ស​ខ្លះ​ដែល​ជាន់​ពន្លិច និង​មនុស្ស​ល្អដែល​ជួយការពារ​ផ្តល់​កម្លាំង​ចិត្ត។ លោក​ក៏​សង្ឃឹម​ថា ឆ្នាំថ្មី​២០២៤ អ្វី​ៗ​នឹង​ប្រសើរ​ឡើង​វិញ​សម្រាប់លោក​ផងចុះ។

ជាមួយគ្នានេះ​លោក សុះ ម៉ាចបាន​បន្ថែម​ថា “សម្រាប់​ឆ្នាំ​ថ្មីឆ្នាំ​សកល​នេះ ខ្ញុំ​សូម​ជូនពរ​ប្រិយ​មិត្ត មិត្តភក្តិ​ បងប្អូន​ទាំងអស់​ជួបតែ​សំណាង​ល្អគិតត្រូវធ្វើត្រូវសុខ​សុវត្ថិភាព​ជៀសផុត​រោគាពាធ​គ្រប់​ៗគ្នា“៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៤១ នាទី មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៣ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៥ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម