ជីវិតកម្សាន្ដ
ឆឹម សក្កដា ប្រកាសផ្តល់រង្វាន់ ១ម៉ឺនដុល្លារដល់អ្នកបង្ហាញមុខជនទី៣
គូដណ្ដឹងកំពូលតារាចម្រៀងតារាសម្ដែង ពេជ្រ សោភា លោក ឆឹម សក្កដា បានប្រតិកម្មសម្តែងការមិនសប្បាយចិត្តបន្ទាប់ពីមានដំណឹងថា ចំណងស្នេហារវាងលោក និង ពេជ្រ សោភា ត្រូវបានបញ្ចប់ព្រោះមានអ្នកទី៣ ចូលជ្រែកស្នេហ៍អ្នកទាំងពីរ។
ដំណឹងនៃការបែកបាក់ស្នេហ៍ក្រោមហេតុផលមានអ្នកទី៣ នេះហើយទើបធ្វើឲ្យលោក ឆឹម សក្កដា ក្តៅស្លឹកត្រចៀកចេញមកបដិសេធ និងប្រកាសផ្តល់រង្វាន់ ១ម៉ឺនដុល្លារអ្នកបង្ហាញមុខជនទី៣ ដោយក្នុងនោះតារាសម្តែងលោក ឆឹម សក្កដា លើកឡើងថា សំងំថតកុនខ្នាតអន្តរជាតិ២ខែនៅជាយដែន មកវិញឃើញគេជេរពេញហ្នឹងMyខួរក្បាល?។
លោក សក្កដា បានបញ្ជាក់ថា “សុំសួរអ្នកចោទខ្ញុំថា មានអ្នកទីបី ! នរណា ? ប្រាប់មើលបង្ហាញមុខមើល ខ្ញុំអោយ ១០០០០ដុល្លារ…យី! មកជេរមកចោទស្រស់ៗតិចនរក ! ច្បាស់ម៉េះរឿងគ្រួសារគេនឹង? គ្រួសារខ្លួនឯងមានស៊ីគ្រប់គ្រាន់នៅ?”។ ភ្លាមៗនោះដែរគេឃើញកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា បានបញ្ចេញមតិថា កុំខឹងអីប្រុសពៅនាំខូចអារម្មណ៍។
ឆ្លើយតបទៅនឹងតារាសិល្បៈរៀមច្បងលោក ឆឹម សក្កដា បានលើកឡើងខ្លីថា “បាទidol លួងប៉ុណ្ណេះឈប់ខឹងហើយ អរគុណបងសម្លាញ់»។ ចំពោះប្រតិកម្មរបស់លោក ឆឹម សក្កដា នេះធ្វើឡើងក្រោយពេលនិយាយដំណឹងនៃការបែកបាក់រវាងលោក និងអ្នកនាង ពេជ្រ សោភា ដែលជាគូដណ្ដឹង។
គួររម្លឹកដែរថា តារាចម្រៀងអ្នកនាង ពេជ្រ សោភា កាលពីថ្មីៗកន្លងទៅបានទម្លាយយ៉ាងភ្ញាក់ផ្អើលថា ចំណងស្នេហារវាងនាង និងគូដណ្តឹងលោក ឆឹម សក្កដា ពេលនេះបានដើរដល់ផ្លូវបែកបាក់គ្នាហើយ។ អ្នកនាង ពេជ្រ សោភា បានរៀបរាប់ឆ្លើយតបតាមរយៈការ Live ថា «គ្មានមិត្ត ១០០ឆ្នាំទេ ព្រោះយើងបែកគ្នាហើយ….ឥឡូវខ្ញុំបែកគ្នាហើយ»។
ពេជ្រ សោភា បានបន្តថា «ជឿខ្ញុំទៅស្រលាញ់គ្នាសុខៗគ្មានអ្នកណាចង់នៅម្នាក់ទេ គឺគ្មានទេហើយមិនដែលកំពុងឱបគ្នាសុខៗចង់នៅម្នាក់ឡើយ ហើយបើស្រលាញ់គ្នាកុំសូវជួបគ្នាញឹកពេកនាំឲ្យបញ្ហា»។
នាងបញ្ជាក់ថា «បែកគ្នាមែនតើដែលឃើញជុំគ្នាអត់ ? មនុស្សរាប់អានគ្នាទោះបីខ្ញុំបែកគ្នាក៏ខ្ញុំរក្សាមិត្តភាពជាធម្មតាមិនចាំបាច់ឈ្លោះបញ្ចោរគ្នា ឬ Liveប្រាប់គេថាឈ្លោះគ្នាគឺអត់ទេ“។
ដោយឡែកគេចាំបានថា កាលពីអំឡុងចុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅគេបានឃើញអ្នកទាំងពីរបង្ហាញនូវភាពផ្អែមល្ហែមជាមួយការផ្តិតមេដៃនៅលើក្រដាសស្នាមមួយ។ ប៉ុន្តែយ៉ាងណាតាមរយៈការផ្តិតមេដៃនេះពុំមែនជាមេដៃលែងលះគ្នាទេពោលគឺជាដំណឹងល្អរបស់ពួកគេទាំងពីរ។នៅក្នុងវីដេអូនេះតារាសម្តែង លោក ឆឹម សក្កដា បានចោទជាសំណួរទៅកាន់ ពេជ្រ សោភា ថា តើនេះជាការផ្តឹមមេដៃលែងលះគ្នាមែនទេ?។
ភ្លាមៗនោះតារាចម្រៀង ពេជ្រ សោភា បានឆ្លើយតបវិញថា«ម៉េចត្រូវលែងលះ»។ តារាស្រី ពេជ្រ សោភា បានបញ្ជាក់ទៀតថា ស្នាមមេដៃនេះ ជាការចុះអេតាស៊ីវិល ដោយមានការដឹងឮរបស់មេធាវីត្រឹមត្រូវ។ អ្នកនាងពេ ជ្រ សោភា បានពន្លយពាក្យខ្លីទៀតថា ដាច់ឆ្នាំនឹងយើងនឹងប្តូរពីឈ្មោះគូដណ្ដឹងមកជាប្តីប្រពន្ធវិញ។ ខណៈ លោក ឆឹម សក្កដា ក៏បាននិយាយដែរ ថាឈប់ញ៉ែខ្ញុំចាប់ពីថ្ងៃនេះតទៅ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល