Connect with us

ព័ត៌មានជាតិ

អគ្គិភ័យកើតឡើងជាង៥៧០លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៧០នាក់ នៅឆ្នាំ២០២៣

បានផុស

នៅ

នៅក្នុងឆ្នាំ២០២៣ អគ្គិភ័យបានកើតឡើងជាង៥៧០លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៧០នាក់ ព្រមទាំងបំផ្លាញលំនៅដ្ឋានតូបផ្សារ សាលារៀន និងអគាររដ្ឋបាលមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅព្រឹកថ្ងៃទី​០៥ ​មករា ថា ឆ្នាំ២០២៣ អគ្គិភ័យបានកើតឡើងចំនួន៥៧១លើកបណ្តាលឱ្យឆេះផ្ទះ៦៣៦ខ្នង តូបផ្សារ៤៩៩តូបឃ្លាំងទំនិញ១៤កន្លែងសាលារៀន១ខ្នងរោងចក្រសិប្បកម្ម១១កន្លែងអគាររដ្ឋបាល១៤កន្លែងស្លាប់មនុស្ស៣០នាក់និងរបួស៤៤នាក់។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់និងរបួសដោយអគ្គិភ័យក្នុងនោះនៅរាជធានីភ្នំពេញច្រើនជាងគេគឺមានចំនួន១២៤លើកបណ្តាលឱ្យឆេះផ្ទះ១១៥ខ្នងតូបផ្សារ៤៤៧តូប ឃ្លាំងទំនិញ៨កន្លែង រោងចក្រសិប្បកម្ម៥កន្លែង
អគាររដ្ឋបាល៣កន្លែងស្លាប់មនុស្ស១៤នាក់រងរបួស១៥នាក់។ លោកបានបន្តទៀតថា ក្រៅពីនេះនៅខេត្តកណ្តាលមានស្លាប់១នាក់តាកែវ៣នាក់ស្វាយរៀង៣នាក់ ស្ទឹងត្រែង១នាក់ ក្រចេះ១នាក់កំពង់ចាម៣នាក់បាត់ដំបង១នាក់ព្រះសីហនុ២នាក់និងត្បូវឃ្មុំ១នាក់។

លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា ចំនួនអគ្គិភ័យឆ្នាំ២០២៣ បើប្រៀធៀបទៅនឹងឆ្នាំ២០២២កន្លងទៅឃើញថា មានការកើនឡើងគួរឱ្យគត់សំគាល់ដោយអគ្គិភ័យឆ្នាំ២០២២បានកើតឡើងចំនួន៤៥៤លើក បណ្តាលឱ្យឆេះផ្ទះចំនួន៧៣៧ខ្នងតូបផ្សារ១០០តូប ឃ្លាំងទំនិញ១៨កន្លែង សាលារៀន២ខ្នង អគាររដ្ឋបាល២កន្លែងរោងចក្រសិប្បកម្ម១២កន្លែង ស្លាប់មនុស្ស១៦នាក់និងរបួស៥៥នាក់ប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថាមូលហេតុនាំឱ្យមានកើតមានគ្រោះអគ្គិភ័យភាគច្រើនបង្កឡើងពីករណីផ្ទុះឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ចំនួន៤០,២៥
ភាគរយ ការប្រើប្រាស់ភ្លើងចង្ក្រាន (អុស ធ្យូង និងហ្គាស) ក្នុងពេល និងក្រោយការដាំស្លខ្វះការប្រុងប្រយ័ត្នចំនួន ៣៩,៤៣ ភាគរយ និង២០,៣២ ភាគរយទៀត គឺកើតចេញពីកត្តាផ្សេងៗ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម