កីឡា
ព្រះខ័នរាជស្វាយរៀងសហការមួយក្លិបឡាវ Young Elephants ដើម្បីជំរុញការអភិវឌ្ឍ
នៅដើមឆ្នាំ២០២៤ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសពីភាពជាដៃគូក្លិបអន្តរជាតិជាប្រវត្តិសាស្រ្តជាមួយក្លិបបាល់ទាត់ Young Elephants របស់ប្រទេសឡាវ ក្នុងគោលបំណងផ្សព្វផ្សាយ និងផ្លាស់ប្ដូរបទពិសោធបាល់ទាត់រវាងប្រទេសទាំង២។
ក្នុងភាពជាដៃគូសហការគ្នាគឺផ្តោតសំខាន់ទៅលើគោលការណ៍រួមមាន៖
ការដោះដូរកីឡាករ៖ ជាសិល្បៈនៃការរៀបចំការផ្លាស់ប្តូរទេពកោសល្យបែបទំនើបកម្ម និងការសម្របខ្លួន នៅលើមាត្រដ្ឋានកម្រឹតពិភពលោក។
ការចែករំលែកព័ត៌មាន៖ តម្រឹមចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់យើង ដើម្បីសម្រេចបាននូវភាពជោគជ័យរួមគ្នាតាមរយៈការសហការចែករំលែកព័ត៌មាន។ កិច្ចសហការប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម រួមបញ្ចូលការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការ ដើម្បីទាក់ទាញអ្នកទស្សនា និងពង្រឹងទំនាក់ទំនងអ្នកគាំទ្រ។
ការប្រកួតមិត្តភាព/ជំរុំហ្វឹកហាត់៖ ការកែលម្អ ការអភិវឌ្ឍជំនាញ និងការបង្កើតមិត្តភាពតាមរយៈការខិតខំប្រឹងប្រែងសហការរៀបចំឲ្យបានល្អ។
ទំនាក់ទំនងធុរកិច្ចអន្តរជាតិ៖ ការបង្កើតយុទ្ធសាស្រ្តពាណិជ្ជកម្មរួមគ្នា ដែលលើសពីសកម្មភាពនៅលើទីលានបាល់ទាត់។ យើងត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អនាគតមួយ ដែលកើតចេញពីការសហការ និងជ័យជំនះរួមគ្នា។
ក្លិបព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ថា តាមរយៈខ្លឹមសារក្នុងភាពជាដៃគូសហការខាងលើ យើងសង្ឍឹមថា នឹងមានកីឡាករកម្ពុជាអាចផ្លាស់ទៅចូលរួមជាក្រុមឡាវ Young Elephants ខណៈក្រុមព្រះខ័នរាជស្វាយក៏បានធ្វើការនាំយកកីឡាករខ្សែបម្រើសញ្ជាតិឡាវ Bounphachan Bounkong មកចូលរួមជាមួយក្លិបកាលពីដើមរដូវកាលរួមមកហើយ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា