Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អនុម័តបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីក្រុងឆ្លាតវៃបំផុត១ ក្នុងចំណោម ១០លើពិភពលោក

បានផុស

នៅ

រដ្ឋាភិបាលថៃកាលពីថ្ងៃទី២ ខែមករា កន្លងទៅថ្មីៗនេះ បានអនុម័ត បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម (EEC) និងជាទីក្រុងឆ្លាតវៃ (Livable Smart City) ព្រមទាំងជាតំបន់សេដ្ឋកិច្ចពិសេសនៅភាគខាងកើតនៃប្រទេសថៃ។ តំបន់ខាងលើនេះត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុក្នុងតំបន់នៅឆ្នាំ ២០២៧ និងជាគម្រោងទីក្រុងឆ្លាតវៃមួយក្នុងចំណោមគម្រោងទីក្រុងឆ្លាតវៃបំផុតទាំង ១០ នៅលើពិភពលោកនៅឆ្នាំ ២០៣៧ ។

តាមរយៈកាសែត khaosod បានឱ្យដឹងថា ចំពោះគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីក្រុងឆ្លាតវៃ ខាងលើ គឺដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្មដែលភ្ជាប់ទំនាក់ទំនងរវាងធម្មជាតិ មនុស្ស ការច្នៃប្រឌិត និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ។

លោក Chai Watcharong អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្រ្តី បានឱ្យដឹងផងដែរថា ក្រុមប្រឹក្សា EEC ដែលដឹកនាំដោយលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានយល់ស្របទៅនឹងផែនការមួយនេះរួចហើយ។

រូបភាពគម្រោង មជ្ឈមណ្ឌលពាណិជ្ជកម្ម (EEC) និងជាទីក្រុងឆ្លាតវៃ (Livable Smart City)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានឱ្យដឹងទៀតថា ចំពោះដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍តំបន់ EEC គឺគ្របដណ្តប់លើផ្ទៃដីប្រមាណ ៥,៧៩៥ រ៉ៃ (៩២៧,២ ហិកតា) និងមានទីតាំងនៅអនុសង្កាត់ Huay Yai ក្នុងស្រុក Bang Lamung ខេត្ត Chonburi ហើយតម្លៃ​វិនិយោគ​សម្រាប់​ដំណាក់​កាល​ទី​១ ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន ៥៣៤,៩៨៥ ពាន់​លាន​បាត (១៥,៦ ពាន់​លាន​ដុល្លារ​អាមេរិក)។ ជាមួយគ្នានេះ ក្រុមប្រឹក្សាភិបាល EEC ក៏បានផ្តល់អាទិភាពដល់ការគាំទ្រការវិនិយោគនូវវិស័យសំខាន់ៗក្នុងដំណាក់កាលអភិវឌ្ឍជំហ៊ានដំបូងនេះផងដែរ រួមមាន វិស័យថាមពលអគ្គិសនី-ទឹកស្អាត, បច្ចេកវិទ្យាឌីជីថល 5G, ភ័ស្តុភារ, ផ្នែកទេសចរណ៍, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មថែទាំសុខភាព និងការអភិវឌ្ឍន៍ធនធានមនុស្សកម្រិតអន្តរជាតិ ក៏ដូចជាវិស័យស្រាវជ្រាវ ជាដើម ។

លើសពីនេះគម្រោង មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីក្រុងឆ្លាតវៃ ខាងលើ នឹងក្លាយជាតំបន់លំនៅដ្ឋានប្រកបដោយគុណភាពខ្ពស់ ដែលអាចឱ្យប្រជាពលរដ្ឋរស់នៅបានយ៉ាងមានសុវត្ថិភាព និងប្រកបដោយបរិស្ថានល្អ។ វាត្រូវបានគេរំពឹងថានឹងក្លាយជាតំបន់ផ្ទះចំនួនប្រហែល ៣៥០,០០០ ខ្នងនៃគ្រួសារអ្នកដែលមានចំណូលខ្ពស់ទៀតផង។

សូមបញ្ជាក់ថាគម្រោងខាងលើនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ថៃ និង​បង្កើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ប្រទេស​ចំនួន ២ ពាន់​ពាន់​លាន​បាត​ក្នុង​រយៈពេល ១០ ឆ្នាំ​ ។ ហើយបន្ថែមពីនេះវាក៏នឹងក្លាយជាទីក្រុងពាណិជ្ជកម្មដែលនឹងបង្កើតការងារសម្រាប់មនុស្សជាង ២០ម៉ឺននាក់ ផងដែរ ៕

រូបភាពគម្រោង មជ្ឈមណ្ឌលពាណិជ្ជកម្ម (EEC) និងជាទីក្រុងឆ្លាតវៃ (Livable Smart City)
រូបភាពគម្រោង មជ្ឈមណ្ឌលពាណិជ្ជកម្ម (EEC) និងជាទីក្រុងឆ្លាតវៃ (Livable Smart City)
រូបភាពគម្រោង មជ្ឈមណ្ឌលពាណិជ្ជកម្ម (EEC) និងជាទីក្រុងឆ្លាតវៃ (Livable Smart City)
រូបភាពគម្រោង មជ្ឈមណ្ឌលពាណិជ្ជកម្ម (EEC) និងជាទីក្រុងឆ្លាតវៃ (Livable Smart City)
រូបភាពគម្រោង មជ្ឈមណ្ឌលពាណិជ្ជកម្ម (EEC) និងជាទីក្រុងឆ្លាតវៃ (Livable Smart City)

ប្រែសម្រួលដោយ៖ កុសល
ប្រភព៖ khaosod

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម