Connect with us

ព័ត៌មានជាតិ

ដកហូតតំណែងអធិការរងខណ្ឌជ្រោយចង្វារមួយរូប និងបន្ថយឋានន្តរស័ក្តិ១ថ្នាក់

បានផុស

នៅ

លោក ស សុខា ឧបនាយរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ សោម សុថារ័ត្ន អត្តលេខ ៧៩៤២៥ ពីអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឲ្យមកជាមន្ត្រី និងបន្ថយ ឋានន្តរស័ក្តិចំនួន១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី។ នេះបើតាមសេចក្ដីសម្រេចចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដែលកម្ពុជាថ្មី ទើបទទួលបាននៅថ្ងៃទី៦មករានេះ។

បើតាមសេចក្ដីសម្រេច ការដកហូតមុខតំណែងពីអធិការរង ឲ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់នេះ បានធ្វើឡើងក្រោមមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម