ព័ត៌មានអន្ដរជាតិ
កាសែតអាមេរិក ផ្សាយឲ្យអ្នកទេសចរ មកលេងខេត្តសៀមរាប ក្នុងឆ្នាំ២០២៤នេះ
នាពេលថ្មីៗនេះ សារព័ត៌មាន USA Today របស់សហរដ្ឋអាមេរិក បានបង្ហាញតំបន់ទេសចរណ៍ចំនួន១២ ដែលត្រូវទៅលេងកម្សាន្តតាមខែនីមួយៗ សម្រាប់ឆ្នាំ២០២៤នេះ ហើយក្នុងនោះ ក៏មានខេត្តសៀមរាបរបស់ប្រទេសកម្ពុជាដែរ ដែលសារព័ត៌មានខាងលើចុះផ្សាយថា គ្រប់គ្នាមិនត្រូវរំលង គួរទៅលេងនៅខែវិច្ឆិកា។

ម្ចាស់អត្ថបទកាសែតនេះ សរសេរថា “មិនដឹងជាត្រូវរៀបរាប់បែបណាឲ្យសមនឹងតម្លៃនៃបទពិសោធន៍ មើលព្រះអាទិត្យរះលើប្រាសាទអង្គរវត្ត ដែលជាសំណង់សាសនាដ៏ធំបំផុតលើពិភពលោកទេ។ នោះជាទីតាំងប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ ដែលហ៊ុមព័ទ្ធដោយព្រៃប្រឹក្សា។ ខ្ញុំមិនដែលឃើញអ្វីដូចនេះសោះពីមុនមក យើងទៅប្រាសាទធំមុនពេលព្រឹកព្រហាម ហើយមើលព្រះអាទិត្យរះ ហើយឥឡូវការធ្វើដំណើរទៅខេត្តសៀមរាប កាន់តែមានភាពងាយស្រួល ដោយសារតែអាកាសយានដ្ឋានអន្តរជាតិថ្មី។ មានរឿងសប្បាយៗជាច្រើននៅក្រុងសៀមរាប ប៉ុន្តែទិសដៅសំខាន់គឺត្រូវទៅប្រាសាទ។ អ្នកត្រូវចំណាយពេល២ទៅ៣ថ្ងៃ ដើម្បីទស្សនាប្រាសាទនានា ហើយអ្នកនឹងមិនអាចបំភ្លេចរឿងគ្រប់យ៉ាងនៅទីនោះបានឡើយ”។

ខាងក្រោមនេះ គឺជាតំបន់ទេសចរណ៍ទាំង១២ ដែលសារព័ត៌មាន USA Today ណែនាំគួរទៅកម្សាន្តតាមខែនីមួយៗ៖
- ខែមករា៖ តំបន់អង់តាកទិក
- ខែកុម្ភៈ៖ ទីក្រុង ដូហា ប្រទេស កាតា
- ខែមីនា៖ ទីក្រុង Christchurch ប្រទេស នូវែលសេឡង់
- ខែមេសា៖ ទីក្រុង ក្យូតូ ប្រទេស ជប៉ុន
- ខែឧសភា៖ ទីក្រុង Hoi An ប្រទេស វៀតណាម
- ខែមិថុនា៖ ទីក្រុង Fukuoka ប្រទេស ជប៉ុន
- ខែកក្កដា៖ ទីក្រុង Santiago ប្រទេស ឈីលី
- ខែសីហា៖ ទីក្រុង សេអ៊ូល ប្រទេស កូរ៉េខាងត្បូង
- ខែកញ្ញា៖ ទីក្រុង Los Angeles សហរដ្ឋអាមេរិក
- ខែតុលា៖ ខេត្ត ឈៀងរ៉ៃ ប្រទេស ថៃ
- ខែវិច្ឆិកា៖ ខេត្តសៀមរាប ប្រទេស កម្ពុជា
- ខែធ្នូ៖ ទីក្រុង Hobart នៃរដ្ឋ Tasmania ប្រទេស អូស្រ្តាលី
ប្រែសម្រួល៖ Vann Vann
ប្រភព៖ USA Today
ចុចអាន៖ អង្គរវត្ត ជាប់លេខ៦ ជាកន្លែងមើលថ្ងៃលិច ល្អដាច់គេលើលោក

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?