Connect with us

ព័ត៌មានជាតិ

វិទ្យាល័យសម្ដេចឳ ខេត្តសៀមរាប និមន្តព្រះសង្ឃរាប់បាត្រឧទ្ទិសកុសលជូនអ្នកស្លាប់ដោយសាររបបប៉ុលពត

បានផុស

នៅ

វិទ្យាល័យសម្តេចឳ​ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែមករា បាននិមន្តព្រះសង្ឃ ចំនួន ៧០អង្គ ធ្វើពិធិរាប់បាត្រ ឧទិ្ទសជូនដល់បុព្វបុរស និងអ្នកសេ្នហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ពីបនប្រល័យពូជសាសន៍ ប៉ុល ពត និងធ្វើពិធីអភិសេករូបសំណាកព្រះបាទសូរ្យវរ្ម័នទី២,ព្រះបាទជ័យវរ្ម័នទី៧ និង រូបសំណាកព្រះនាងឥន្ទ្រទេវី។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកវិទ្យាល័យសម្ដេចឳ ខេត្តសៀមរាប លោកបណ្ឌិត ឈិន តៃឈាង បានគូសបញ្ជាក់ថា ការនិមន្តព្រះសង្ឃរាប់បាត្រនៅថ្ងៃនេះ   គឺក្នុងគោលបំណង ឧទ្ទិសកុសល  ជូនដល់វិញ្ញាណក្ខ័ន្ធ វីរៈភាពកម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានលះបង់ជីវិត ក្នុងការសង្គ្រោះជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង ឧទ្ទិសកុសលជូនដល់អ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត   ក្នុងបុព្វហេតុរំដោះជាតិ      កសាងការពារជាតិមាតុភូមិ ដើមី្បភាពសុខសាន្តដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។

ជាមួយគ្នានេះ លោកនាយកសាលាបានពន្យល់សិស្សានុសិស្សថា កម្មវិធីក្នុងថ្ងៃនេះ ក៏ជាការរំលឹកនូវគុណថ្ងៃជ័យជម្នះ៧មករា ដែលជាជីវិតទី២ពលរដ្ឋកម្ពុជាដែលសេសសល់ និងរួចផុតពីក្រញ៉ាំបាតដៃប្រឡាក់ឈាម ប៉ុល ពត។ លោកនាយកសាលាបន្ថែមថា បើគ្មានគុណថ្ងៃ ៧មករានោះទេ ក៏កម្ពុជាគ្មានសន្តិភាពនោះទេ ដោយគុណថ្ងៃជ័យជម្នះ ៧មករានេះហើយ ទើបធ្វើឲ្យកម្ពុជា មានសុខសន្តិភាពពេញលេញ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោហ៊ុន កំពូលស្ថាបនិក បិតាសន្តិភាព។

ក្រៅពីនេះ លោកបណ្ឌិត ឈិន តៃឈាង បានលើកឡើងថា ការរៀបចំដាក់នូវព្រះរូបសំណាកព្រះបាទសូរ្យវរ្ម័នទី២,ព្រះបាទជ័យវរ្ម័នទី៧ និង រូបសំណាកព្រះនាងឥន្ទ្រទេវី គឺជាការក្រើនរំលឹកដល់ស្មារតីសិស្សានុសិស្សគ្រប់រូប បានយល់បានស្គាល់ អំពីតម្លៃនៃវប្បធម៌ជាតិ សំខាន់ចំពោះស្នាដៃរបស់បុព្វបុរសដូនតាខ្មែរ។  តួអង្គទាំងបីនេះ ហើយបានធ្វើឲ្យប្រទេសកម្ពុជា នាសម័យអង្គរមានភាពរុងរឿង  ពិសេសព្រះនាងឥន្ទ្រទេវី ទ្រង់ជម្រុញវិស័យសិល្បៈ អក្សរសាស្រ្ត វប្បធម៌ជាតិ ឲ្យមានសន្ទុះរីកចម្រើនជឿនលឿនយ៉ាងខ្លាំងក្លា ដោយសារចំណេះដឹង ដ៏ខ្ពង់ខ្ពស់និងចរិយាល្អឥតខ្ចោះ ព្រះនាងឥន្ទ្រទេវី បានក្លាយជានារី ម្នាក់ដែលមានតម្លៃជាអមតៈគួរឲ្យកោតស្ងប់ស្ងែងយ៉ាងក្រៃលែង៕

អត្ថបទដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម