ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រែក្លាយជាប្រទេសមានការអភិវឌ្ឍន៍ និងក្តីសង្ឃឹមចំពោះអនាគត
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានលើកពីសមិទ្ធផលសម្រេចបានរបស់រដ្ឋាភិបាលក្នុងរយៈពេល ៤៥ ឆ្នាំ ក្រោយកម្ពុជារំដោះរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។
ថ្លែងនៅក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាជ័យជម្នះ ៧ មករា នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាកំពុងឈានទៅមុខតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវឆ្លើយតបតាមបំណងប្រាថ្នារបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈនិងគ្រប់ជំនឿសាសនា។
កម្ពុជាពេលនេះមានសន្តិភាពពេញលេញ ដែលពីមុនកើតសង្រ្គាមមិនចេះចប់ ប្រែស្រស់បំព្រងប្រជាជនកំពុងរស់នៅប្រកបដោយភាពសុខដុមក្នុងក្រុមគ្រួសារនិងសង្គមជាតិ។ ការដាក់ចេញនយោបាយឈ្នះឈ្នះបាននាំកម្ពុជាមានឯករាជ្យទឹកដី និងការអភិវឌ្ឍ។ ជោគជ័យនយោបាយឈ្នះឈ្នះបានបញ្ចប់សង្រ្គាម ការបែងចែកទឹកដីជាង ៥០០ ឆ្នាំក្នុងប្រវត្តិសាស្រ្ត។ នេះបើតាមសារសម្តេចតេជោថ្លែងក្នុងមីទ្ទីងដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។
សម្តេចតេជោបានរំលឹកថា បន្ទាប់ពីជ័យជំនះ ៧ មករា កម្ពុជាគ្រប់គ្រងប្រទេសមានសន្តិភាពផងនិងមានសង្រ្គាមផង ហើយមជ្ឈដ្ឋានខាងក្រៅហុំព័ទ្ធទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច។ ជាមួយការខិតខំទប់ទល់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ការថែរក្សាឲ្យមានស្ថិរភាពជាជំហានៗ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ កម្ពុជាបានខិតខំពង្រឹងនិងពង្រីកអភិវឌ្ឍខ្លួនប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស។
កម្ពុជាធ្លាប់ត្រូវបានគេឈ្លានពាននិងប្រមាថ ឥលូវជារដ្ឋមួយមានកិត្យានុភាពលេចត្រដែតស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ កម្ពុជាកំពុងពង្រឹងគ្រឹះដើម្បីប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
សម្តេចតេជោបានបន្តថា កម្ពុជាធ្លាប់ត្រូវបានគេមើលឃើញជាប្រទេសមានខឿនសុខាភិបាលទន់ខ្សោយ ប៉ុន្តែបានក្លាយជាប្រទេសឈានមុខក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលបានការពារអាយុជីវិតប្រជាជន និងអាចឈានទៅបើកដំណើរប្រទេសនិងសេដ្ឋកិច្ចឡើងវិញ។
សមិទ្ធផលដែលសម្រេចបាននេះផ្តើមចេញពីជ័យជំនះថ្ងៃ ៧ មករា ហើយបើគ្មាន ៧ មករា ពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត។ សម្តេចតេជោបានអះអាង។
ស្មារតី ៧ មករា មានតម្លៃជាអតមៈ ហើយដែលនឹងបន្តនាំប្រទេសកម្ពុជាទៅរកឯករាជ្យ អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាពទៅមុខ។
ប្រមុខគណបក្សប្រជាជនកម្ពុជាបានបន្ថែមថា សន្តិភាពមានតម្លៃបំផុត។ ការបំផ្លាញសន្តិភាពមិនលំបាកទេ តែការកសាងទើបលំបាក។ ហេតុនេះយើងត្រូវសាមគ្គីរួមចិត្តតែមួយ មិនឲ្យអានុភាពណាមកបំផ្លាញសន្តិភាពបានឡើយ ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា