Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក Austin កំពុងនៅមន្ទីរពេទ្យដ៏អាថ៌កំបាំងមួយសប្តាហ៍

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin នៅថ្ងៃសៅរ៍ ទី​៦ ខែមករា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​សម្រាប់​ការ​ស្នាក់​នៅ​មន្ទីរពេទ្យ​ដ៏​អាថ៌កំបាំង​រយៈ​ពេលពេញ​មួយ​សប្តាហ៍។

លោក Austin អាយុ​៧០​ឆ្នាំ​បាន​ចូល​មន្ទីរ​ពេទ្យ​យោធា​ជាតិ Walter Reed កាលពី​ថ្ងៃចូល​ឆ្នាំ​ថ្មី​តាម​អ្វី​ដែល​មន្ទីរ​បញ្ចកោណ​បាន​និយាយ​ថា មាន​ផលវិបាល បន្ទាប់​ពីនីតិវិធីវេជ្ជសាស្ត្រត្រូវ​បាន​តាម​ដាន ខណៈ​ក្រសួង​ការពារ​ជាតិ​មិន​​បាន​ចេញ​ព័ត៌មាន​អ្វី​ក្នុង​រយៈ​ពេល​​​មួយ​សប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិក​កំពូល​របស់​គណបក្ស​សាធារណៈ​នៅ​គណៈកម្មាធិការ​​សេវាសព្វាវុធព្រឹទ្ធសភាព​អាមេរិក​ លោក Senator Roger Wicker បាន​ចោទ​ប្រកាន់​មន្ទីរ​បញ្ចកោណពី​ការ​មិន​បាន​ផ្តល់​ដំណឹង​ដល់​សភា​ភ្លាម​ៗ​ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​ឲ្យ​ស្រប​តាម​ច្បាប់​កំណត់។

ប៉ុន្តែ​គេ​មិន​ច្បាស់​ថា ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​រំលែក​ទូលំទូលាយ​យ៉ាង​ណា​​​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden។ មន្ត្រី​អាមេរិក​និយាយ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក Biden ទើប​ត្រូវ​បាន​ជំរាប​ដំណឹង​កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍។ រហូត​ដល់​ពេល​នេះ​លោក​ប្រធានាធិបតី​ក៏​នៅ​តែ​រក្សា​អាថ៌កំបាំងអំពី​លោក Austin ហើយ​អ្នក​ទាំង​ពីរត្រូវ​បាន​គេ​ដឹង​ពី​ការ​និយាយ​គ្នា​កាល​ពីយប់​ថ្ងៃ​សៅរ៍។

មន្ទីរ​បញ្ចកោណមិនបាន​លំអិត​ថា​តើ​មាន​​​ជំងឺ​​អ្វី​​ដែល​​លោក Austin កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យពេញ​មួយ​សប្តាហ៍​កន្លង​ទៅ​។

លោក Austin បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​មួយ​ថា ៖«ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​អាច​ធ្វើ​ការងារ​បានប្រសើរ​ជាង​នេះ​ដើម្បី​ធានា​​ថា ​សាធារណជន​នឹង​ត្រូវ​បាន​ជូន​ដំណឹងសមរម្យ។ នេះគឺ​ជា​នីតិវិធី​វេជ្ជសាស្ត្រ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ទទួល​ខុស​ត្រូវទាំង​ស្រុង​ចំពោះការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​អំពី​ការ​លាត​ត្រដាង»។

កាល​ពី​ថ្ងៃសៅរ៍ អ្នក​នាំ​ពាក្យម្នាក់​បាន​និយាយ​ថា លោក Austin នៅ​តែ​បំពេញ​ការងារ​ពេញ​ម៉ោង​កាល​ពី​ថ្ងៃ​សុក្រ បើ​ទោះ​បី​ជា​លោក​កំពុង​បន្ត​ស្ថិត​នៅ​មន្ទីរ​ពេទ្យ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម