Connect with us

ព័ត៌មានជាតិ

សម្តេច ​ហ៊ុន សែន ​៖​ សេដ្ឋកិច្ច​កម្ពុជា ​បាន​ងើប​ឡើង​វិញ​យ៉ាង​រហ័ស​ និង​កំពុង​ឈាន​ទៅ​រក​ស្ថាន​ភាព​កំណើន​ដូច​មុន​​មាន​វិបត្តិកូវីដ​១៩​​​

បានផុស

នៅ

សម្តេចតេជោ​ ហ៊ុន សែន​ ប្រធាន​​គណបក្សប្រជាជន​កម្ពុជា​បាន​​ថ្លែង​ថា​ ​សេដ្ឋកិច្ចកម្ពុជា បាន​ងើប​ឡើង​វិញ​យ៉ាង​រហ័ស និង​កំពុង​ឈាន​ទៅ​រក​ស្ថាន​ភាព​កំណើន​ដូច​មុន​គ្រា​មាន​វិបត្តិកូវីដ១៩វិញ។ ​ ​ឆ្នាំ​២០២៤ ​នេះ​ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបាននូវអត្រាកំណើនក្នុង រង្វង់ ៦,៦% ដោយសារការរំពឹងទុកនៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និង​ទំនុក​ចិត្ត វិនិយោគ ស្របពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅបន្តរក្សាបានតុល្យភាព។​​​​នេះ​បើ​យោង​តាម​​ សារាចរ​ស្តី​ពី​ការ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រថវិកាជាតិឆ្នាំ ២០២៤-២០២៦ និង​ការ​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤-២០២៦ ដែល​ចុះ​ហត្ថលេខា ​ដោយ សម្តេច ហ៊ុន សែន ​អតីត​នាយករដ្ឋមន្ត្រីកម្ពុជា ​​កាល​​ពី​ថ្ងៃទី ២៩ ខែមិថុនា​ ឆ្នាំ​២០២៣​កន្លង​មក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​​អបអរសាទរ​ខួប​៤៥​ឆ្នាំ ​ថ្ងៃ​ជ័យជម្នះ​៧​មករា​​​​ថ្ងៃ​ទី​៧ ខែ​មក​រា ឆ្នាំ​២០២៤​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​​មាន​​មាន​ប្រសាសន៍​បញ្ជាក់​ថា ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ បានកំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំផុត ចំពោះ​ជោគវាសនា​របស់​ប្រទេសជាតិ ដើម្បីថែរក្សា ពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង​កសាង​មូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេ​ស​មាន​ចំណូល​ខ្ពស់​។​

​របាយការណ៍​ចុង​ក្រោយ​ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​​​​​បាន​​ព្យាករ​ថា​​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​​​នឹង​មាន​កំណើន​៥,៤ភាគរយ​នៅក្នុង​ឆ្នាំ​២០២៣​ ដែល​ជា​កម្រិត​ទាបជាង​បន្តិច​ពី​៥,៥ភាគរយ​ ដែល​ត្រូវបាន​ព្យាករ​ទុកកាល​ពីខែ​ឧសភា​កន្លងទៅ​៥,៥ភាគរយ​​​ ស្រប​ពេល​មាន​ការ​ងើប​ឡើងវិញ​ក្នុង​វិស័យ​ទេស​ចរណ៍​ និង​សេវា​ដទៃ​ទៀត។ ​ កំណើន​នេះ​​ខ្ពស់​ជាង​នៅ​ឆ្នាំ​២០២២​ ដែល​​ទទួល​បាន​កំណើន​៥,២ ភាគរយ៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥២ វិនាទី មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​អាមេរិក​

ព័ត៌មានជាតិ៦ នាទីutes មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

កីឡា១៧ នាទីutes មុន

រឿង​អស្ចារ្យ​មួយ​ទៀត! ក្រុម​នារីកម្ពុជា ទទួល​បានកៅអី ASEAN Women’s Championship 2025

សេដ្ឋកិច្ច២០ នាទីutes មុន

ក្រុមហ៊ុន Windey Energy របស់ចិន ចាប់អារម្មណ៍ដាក់ទុន​វិនិ​យោគ​លើវិស័យថាមពលស្អាតនៅកម្ពុជា

ព័ត៌មានជាតិ២២ នាទីutes មុន

អ្នកជាប់ឃុំ១៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន

ព័ត៌មានជាតិ៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម