Connect with us

សន្តិសុខសង្គម

បញ្ជូនខ្លួនជនជាតិវៀតណាម ៤ នាក់ខួងយករ៉ែគ្មានច្បាប់អនុញ្ញាតទៅតុលាការ

បានផុស

នៅ

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះឃាត់ខ្លួនជនជាតិ​វៀតណាមចំនួន ៤ នាក់ពាក់ព័ន្ធក្នុងករណីខួងយករ៉ែដោយគ្មានច្បាប់អនុញ្ញាត និងបានបញ្ជូនខ្លួនទៅកាន់តុលាការនារសៀលថ្ងៃទី ៧ ខែមករាឆ្នាំ ២០២៣នេះ។

ជនសង្ស័យជាជនជាតិវៀតណាមចំនួន ៤ នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤​ចំណុច​ភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានដឹងថា ដោយមានការដឹកនាំសម្រប សម្រួលនីតិវិធីដោយលោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន (មេភូមិ) ចុះបង្ក្រាបករណីការធ្វើប្រតិបត្តិការខួងយករ៉ែដោយគ្មានអាជ្ញាបណ្ណធនធានរ៉ែ ចំនួន ២ ទីតាំងនៅចំណុចខាងលើ។

លោកមេបញ្ជាការអាវុធហត្ថបានបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការបានឃាត់ខ្លួនជនសង្ស័យជាជនវៀតជាតិវៀតណាមចំនួន ៤នាក់ មាន ១-ឈ្មោះTRAN TRONGTANG ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅក្រុងហាណូយ ប្រទេសវៀតណាម។ ២-ឈ្មោះចឹង ថាយយឿង ភេទប្រុស អាយុ ២៧ ឆ្នាំ ជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ៣-ឈ្មោះងៀន អុងនឿង ភេទប្រុស អាយុ ២៨ ឆ្នាំ បុគ្គលិកសិក្សាដីរករ៉ែ មានទីលំនៅក្រុងហាយណូយប្រទេសវៀតណាម និង ៤-ឡេ វ៉ាន់ទុន ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិត្នោតម្លូ ឃុំត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងការបង្ក្រាបបានដកហូតវត្ថុតាងរួមមានរថយន្ត ១ គ្រឿងម៉ាក FORD RAVGER ពណ៌ខ្មៅ ពាក់ស្លាក​លេខភ្នំពេញ 2BB-1383 ដែលជនសង្ស័យបើករត់គេចចេញពីកន្លែងកើតហេតុ និង​វត្ថុតាងនៅកន្លែងកើតហេតុរួមមាន÷ ម៉ាស៊ីខួងរ៉ែ ២ គ្រឿង, ម៉ាស៊ីនគោយន្ត ២ គ្រឿង, ទុយោជ័រ ៤, ហ្វុយដាក់ទឹក ៤ ,ដែកបំពង់ទីប ៤៦ ដើម, ដែកបំពុងទីបធ្វើជើងជ្រែងទប់ម៉ាស៊ីន ១២ កំណាត់។

ឆែកឆេរនិងចាប់វត្ថុតាងក្នុងរថយន្តរបស់ជនសង្ស័យរួមមាន÷ ឧបករណ៍ស្រូបរុករករ៉ែចំនួន ០៣ គ្រឿង,ថ្ម ដីច្រកក្នុងថង់ប្លាស្ទិក ដែកឆក់ សម្រាប់យកទៅពិសោធន៍មួយចំនួន។

ករណីនេះសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងសាកសួរជនសង្ស័យជនជាតិវៀតណាមទាំង០៤នាក់ខាងលើពុំមានឯកសារបទដ្ឋានគតិយុត្តិណាមួយអនុញ្ញាតឱ្យខួងរុករកធនធានរ៉ែពីស្ថាប័នជំនាញឡើយ។

បច្ចុប្បន្នជនសង្ស័យព្រមជាមួយវត្ថុតាង ត្រូវ​កម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម