Connect with us

កីឡា

រឿង សុភ័ណ្ឌ ឈ្នះជើងខ្លាំងក្នុងស្រុកស្ទើរអស់ មាន១នាក់គត់គ្មានសំណាងជួប

បានផុស

នៅ

អ្នក​លេង​កណ្តាប់​ដៃ​ភ្លើងជើង​រន្ទះ រឿង សុភ័ណ្ឌ ​បាន​ជួប​ជើង​ខ្លាំងមិត្ត​រួម​ជាតិ​ស្ទើរ​អស់​ហើយ ហើយ​​ក៏​គ្មាន​កីឡាករ​កម្ពុជាណា​ម្នាក់​ដែល​មិន​ធ្លាប់បរាជ័យ​ក្រោម​កណ្តាប់​ដៃ​របស់​ខ្លួន​ ប៉ុន្តែ​មាន​កីឡាករ​កម្ពុជា​ម្នាក់​គត់​ដែល​រូប​គេ​គ្មាន​សំណាង​បាន​ជួប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿង សុភ័ណ្ឌ បាន​ប្រាប់​ថា ក្នុង​ប្រវត្តិ​ឡើង​សង្វៀន​របស់​ខ្លួន​ធ្លាប់​ចាញ់​សន្លប់​តែ​២​​ដង​ប៉ុណ្ណោះ​គឺ​ចាញ់​កីឡាករមីយ៉ាន់ម៉ា​ដោយ​អស់​កម្លាំង​ស៊ុហ្វ និង​ចាញ់​កីឡាករ​ថៃ​នៅ​ខេត្ត​សៀមរាប។ ដោយ​ឡែក​ចំពោះ​ការ​ប្រកួត​ជា​មួយ​កីឡាករ​មិត្ត​រួម​ជាតិ​ រូប​គេ​មិន​ដែល​ចាញ់​សន្លប់​ឡើយ។

សុភ័ណ្ឌ ប្រាប់​ថា ៖«កីឡាករ​ខ្មែរ បើ​និយាយ​ទៅ​លំដាប់​ជួរ​មុខជួប​ស្ទើរ​តែ​ទាំង​អស់។ ជំនាន់​មុន​ដែល​ពួក​គាត់​ពេញ​ល្អដូច​ជា ផល សុផាត កាលណោះ​គាត់​មាន​​ខ្សែ​ក្រវាត់​ច្រើន។ គាត់​ចាញ់​ខ្ញុំ​សន្លប់។ ពេជ្រ អារុណ, ពេជ្រ សីហា, ឡុង សុភី, វង្ស ណយ, ឡៅ ចន្ទ្រា, ម៉ឺន សុភា, ឃីម ឌីម៉ា និង​កីឡាករ​ខ្មែរ​ជា​ច្រើន​ទៀតសុទ្ធ​តែ​ចាញ់​ខ្ញុំ»។

«ឡុង សុភី មានឈ្នះ មាន​ចាញ់ ក្រៅ​​ពី​ហ្នឹង​សុទ្ធ​តែ​ចាញ់។ សុទ្ធ​តែ​លំដាប់​ជួរ​មុខ​ចាញ់​ខ្ញុំច្រើន និយាយ​ទៅ​ចាញ់​ខ្ញុំ​ស្ទើរ​តែ​ទាំង​អស់»។ សុភ័ណ្ឌ បាន​សង្កត់​ធ្ងន់។

កីឡាករ​ដែល​ទើប​ឈ្នះ​ជើង​ខ្លាំង​តួកគី​​កាល​ពី​យប់​ថ្ងៃទី​៧ ខែ​មករា បានបញ្ជាក់​ថា ៖«មាន​តែ​ កែវ រំចង់ ម្នាក់​គត់​ដែល​អត់​ធ្លាប់​ជួប​គ្នា។ អត់​ដឹង​មិច កាលណោះ​វាង​​គ្នា​រហូត។ កាលណោះ​អត់​មាន​ការងារ​ជា​មួយ​គ្នា យើង​ជា​អ្នក​ខ្លាំង​ដូច​គ្នា យើង​ចង់​ជួប​ដែរ តែ​វាង​គ្នា​រហូត ដោយសារតែ​អត់​ដឹង​មិច កម្មវិធី​រៀបចំ​អត់​បាន​ជួប​គ្នា​រហូត»។

«មាន​ពេល​មួយ​នោះ គាត់ (រំចង់) ប្រកួត​ជា​មួយ​ ម៉ឺន សុភា។ គាត់​ចាញ់​ ម៉ឺន សុភា ហើយ​គេដាក់​ឲ្យ​ខ្ញុំ​វ៉ៃ​ជាមួយ ម៉ឺន សុភា។ ពេល​នោះ​ខ្ញុំ​​វ៉ៃ​​ឈ្នះ​ ម៉ឺន សុភា។ ដល់​ពេល​បុណ្យអុំទូក គេ​រៀប​ចំ​ឲ្យ​ កែវ រំចង់ ប្រកួត​ជា​មួយ ម៉ឺន សុភា ទៀត។ ម៉ឺន​ សុភា​ បាន​វ៉ៃ​ឲ្យរំចង់​ចាញ់​សន្លប់»។  

ជំនួប​រវាង​ជើង​ខ្លាំង រឿង សុភ័ណ្ឌ និង កែវ រំចង់ ទំនង​ជា​មិន​អាច​កើត​ឡើង​ទេ ដោយសារ​អ្នក​ទាំង​ពីរ​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រប​ខណ្ឌ​ជា​មួយ​គ្នា។ ជា​ពិសេស​ កែវ រំចង់ បាន​ឈប់​ឡើង​សង្វៀន​ច្រើន​ឆ្នាំ និង​មាន​ទម្ងន់​ធ្ងន់ ខណៈ រឿង សុភ័ណ្ឌ នៅ​បន្ត​អាជីព​ខ្លាំង​ ហើយ​ទម្ងន់​ស្រាល​ជាង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម