Connect with us

ព័ត៌មានជាតិ

លោក លី ធុជ៖ ដើម្បីឱ្យបក្សប្រជាជនឈ្នះគ្រប់អាណត្តិ សមាជិកត្រូវបម្រើពលរដ្ឋឱ្យបានល្អ

បានផុស

នៅ

លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានលើកឡើងថា ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់អាណត្តិ សមាជិក សមាជិកាបក្ស ត្រូវយកចិត្តទុកដាក់បម្រើ និងគិតគូរដល់ប្រជាជនឱ្យបានល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលើកឡើងបែបនេះ នៅក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅក្រុងបាវិត ខេត្តស្វាយរៀង។ ពិធីផ្សព្វផ្សាយនោះ មានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល សមាជិកបក្សខេត្ត សមាជិកបក្សក្រុង និងសមាជិកបក្សតាមសង្កាត់ទាំង ៥ ក្នុងក្រុងបាវិត ខេត្តស្វាយរៀងផងដែរ។

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បញ្ជាក់ថា ដើម្បីបង្កើននូវភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិៗ ចាប់ផ្តើមពីពេលនេះទៅ សមាជិក សមាជិកាបក្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងខិតខំរក្សាឱ្យបាននូវកម្លាំងនយោបាយគណបក្ស កសាងភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីទាញបាននូវការគាំទ្រកាន់តែខ្លាំងក្លាបន្ថែមពីប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោក លី ធុជ ក៏បានពាំនាំនូវសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកាគណបក្សក្រុងទាំងអស់ ព្រមទាំងបានជំរុញឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងក្រុងបាវិតគ្រប់ជាន់ថ្នាក់ បន្តអនុវត្តនូវខ្លឹមសារនៃសេចក្តីសម្រេចចិត្តនេះ  និងកម្មវិធីនយោបាយគណបក្ស ឱ្យបានខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ និងឱ្យបានជោគជ័យ ដើម្បីភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ និងដើម្បីភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា។

លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចរបស់ក្រុមការងារ និងគណបក្សក្រុងកន្លងមក។ លោកថា ទឹកចិត្ត និងការចូលរួមរបស់សមាជិកបក្សទាំងអស់ គឺមានតម្លៃធំធេងណាស់សម្រាប់ជាតិមាតុភូមិ និងគណបក្សប្រជាជនកម្ពុជា ពីព្រោះប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល ត្រូវការភាពជាអ្នកដឹកនាំមិនអាចខ្វះបានរបស់គណបក្សប្រជាជនកម្ពុជា។ លោក៏កបានសំណូមពរឱ្យសមាជិកបក្សគ្រប់ជាន់ថ្នាក់ បន្តរក្សាឱ្យនូវភាពជឿទុកចិត្តពីប្រជាពលរដ្ឋ បន្តកសាងនូវកម្លាំងយុវជន និងបន្តចិញ្ចឹមចលនាមហាជន តាមរយៈការប្រាស្រ័យទាក់ទង និងការចុះមូលដ្ឋានជាប្រចាំ៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម