ព័ត៌មានជាតិ
ចំណូលការលក់ប្រចាំឆ្នាំសហគ្រាសអាជីវកម្មនៅកម្ពុជាមានជាង ៥១ ប៊ីលានដុល្លារ
ចំណូលពីការលក់ប្រចាំឆ្នាំដែលរួមបញ្ចូលគ្នានៃអង្គភាពសេដ្ឋកិច្ចសរុបនៅប្រទេសកម្ពុជាមានចំនួន ៥១ ប៊ីលានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ។
ចំណូលត្រូវបានបែងចែកទៅតាមទំហំនៃសហគ្រាសអាជីវកម្ម។ ជាក់ស្តែងចំណូលពីការលក់ប្រចាំឆ្នាំសម្រាប់សហគ្រាសអាជីវកម្មដែលមានទំហំនៃអ្នកចូលរួមការងារពី ២០ នាក់ និងច្រើនជាងមានចំណែកច្រើនលើសពី ៥០% នៃចំណូលពីការលក់សរុប។
ផ្អែកតាមជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ អង្គភាពសេដ្ឋកិច្ចខ្នាតធំមានចំណូលពីការលក់ប្រចាំឆ្នាំខ្ពស់ជាងអង្គភាពសេដ្ឋកិច្ចផ្សេងទៀត។
អង្គភាពសេដ្ឋកិច្ចដែលមានទំហំនៃអ្នកចូលរួមការងារចាប់ពី ១ ០០០ នាក់ និងច្រើនជាង មានចំណូលពីការលក់ភាគច្រើនខ្ពស់បំផុតប្រមាណ ២៤,៩លាន ដុល្លារអាមេរិក ខណៈអង្គភាពសេដ្ឋកិច្ចដែលមានទំហំនៃអ្នកចូលរួមការងារពី ៥០០ នាក់ ទៅ ៩៩៩នាក់ មានចំណូលពីការលក់ ចំនួន ១១,៣ លានដុល្លារអាមេរិក។
អង្គភាពសេដ្ឋកិច្ចដែលមានទំហំនៃអ្នកចូលរួមការងារ ១០០ ទៅ ៤៩៩ នាក់ មានចំណូលពីការលក់ជាមធ្យមប្រចាំឆ្នាំប្រមាណ ៦,១ លានដុល្លារអាមេរិក។ អង្គភាពសេដ្ឋកិច្ចដែលមានទំហំនៃអ្នកចូលរួមការងារពី ៥០ ទៅ ៩៩ នាក់ មានចំណូលជាមធ្យមប្រមាណ ២,៦ លានដុល្លារអាមេរិក។
ជារួមចំណូលពីការលក់ប្រចាំឆ្នាំរបស់អង្គភាពសេដ្ឋកិច្ចខ្នាតធំ មានចំណែកភាគច្រើនជាងអង្គភាពសេដ្ឋកិច្ចដែលមានទំហំខ្នាតតូចជាង។
បន្ថែមពីនេះតាមលទ្ធផលទិន្នន័យជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ ចំណូលពីការលក់ប្រចាំឆ្នាំរបស់អង្គភាពសេដ្ឋកិច្ចស្ថិតក្នុងផ្នែក “លក់ដុំ និងលក់រាយ និងជួសជុលយានយន្ត និងទោចក្រយានយន្ត” មានភាគចំណែកច្រើនជាងគេបំផុតប្រមាណ ១៦,១ ប៊ីលានដុល្លារអាមេរិកស្មើនឹង ៣១,៧%៕
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ