Connect with us

ព័ត៌មានជាតិ

ត្រឹម១សប្ដាហ៍ មានអ្នកប្រកាសទ្រព្យសម្បត្តិ​ និងបំណុលនៅ ACU ជាង១១ ៦០០នាក់

បានផុស

នៅ

ត្រឹម១សប្ដាហ៍ប៉ុណ្ណោះ មានអ្នកមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចំនួន ១១ ៦១៤នាក់ ស្មើនឹង៦៣.៥៣ភាគរយ នៃចំនួនត្រូវប្រកាសសរុប។ នេះបើតាមការឱ្យដឹងរបស់នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ​ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) គឺនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានបើកទ្វារទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អនុវត្តតាមរបប ២ ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៤ មានរយៈពេលមួយខែពេញ ពោល គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

អនុវត្តតាមការជូនដំណឹងនេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ​​ និងបំណុល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែមករា​ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន១១ ៦១៤ច្បាប់ ស្មើនឹង ៦៣.៥៣ ភាគរយ នៃចំនួនត្រូវប្រកាសសរុប១៨ ២៧៩​រូប។ ក្នុងនោះ សម្រាប់តែថ្ងៃអាទិត្យ ទី៧ ខែមករា ដែលជាថ្ងៃឈប់សម្រាកនៃទិវាជ័យជម្នះ៧មករា គឺនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន៣៨ច្បាប់។

ដោយឡែក ស្ថាប័នជាតិ និងរដ្ឋបាលរាជធានី-ខេត្តចំនួន១០ ត្រូវបាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បញ្ជាក់ថា បានបញ្ចប់ការប្រកាសទាំងស្រុងមុនផែនការ គឺរួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធនាគារជាតិនៃកម្ពុជា ក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ រដ្ឋបាលបាលរាជធានិភ្នំពេញ ខេត្តត្បូងឃ្មុំ ប៉ៃលិន កំពង់ស្ពឺ ព្រៃវែង ព្រះវិហារ និងខេត្តកំពង់ចាម។

គួរជម្រាបថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស៧ថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

នាយ តាក់ស៊ី ចូលសង្គ្រោះបន្ទាន់ ដោយសារបញ្ហាខូចក្រលៀន និងមានទឹកដក់ក្នុងសួត (មានវីដេអូ)

សន្តិសុខសង្គម១៩ ម៉ោង មុន

អាហារដ្ឋាន ១ កន្លែង នៅផ្លូវលេខ ២៥៧ សង្កាត់ទឹកល្អក់ទី ១ មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

គូស្នេហ៍​មួយគូ​​នៅអង់គ្លេស​ សម្រេច​​ភ្ជាប់ពាក្យ​លើ​ដំបូល​រថយន្ត ពេល​ជាប់គាំងក្នុងទឹកជំនន់

សេដ្ឋកិច្ច១៨ ម៉ោង មុន

ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ​ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាយ ពាង និងនារី២នាក់ ប៉ះសម្តីគ្នាផ្អើលទាំងយប់ ក្រោយស្នើសុំកុំឱ្យជជែកគ្នាឮៗរំខានដំណេក (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម