Connect with us

KPT+

ស.ម.ស.ម. គាំទ្រការបើកឡើងវិញ បណ្ណាល័យសហគមន៍ ក្រោយបានបិទ

បានផុស

នៅ

យុទ្ធនាការសៀវភៅមួយសហគមន៍មួយ (ស.ម.ស.ម.) បានផ្តល់ការគាំទ្រដល់ បណ្ណាល័យ សហគមន៍ សួនបញ្ញា បន្ទាប់ពីបណ្តាល័យនេះបានបិទដំណើរការកាលពីអំឡុង ឆ្នាំ២០២០ ព្រោះតែវិបត្តិកូរីដ-១៩។ ការគាំទ្រដល់បណ្ណាល័យសហគមន៍ ជាកម្មវិធីអភិវឌ្ឍបណ្ណាល័យ នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ណាល័យ សហគមន៍ សួនបញ្ញា មានទីតាំងនៅ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង់។ បណ្ណាល័យ​សហគមន៍នេះ បានបើកដំណើរការជាផ្លូវការ កាលពី ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់ កុមារ និងយុវជននៅក្នុង​សហគមន៍ បានទទួលចំណេះដឹងតាមរយៈ ការអានសៀវភៅ និងកម្មវិធីផ្សេងៗ។ បណ្ណាល័យសហគមន៍ សួនបញ្ញា គឺជាបណ្ណាល័យសហគមន៍មួយក្នុងចំណោម បណ្ណាល័យសហគមន៍ទូទាំងប្រទេស ដែលត្រូវបានបិទទ្វារទៅវិញ បន្ទាប់ពីរងវិបត្តិដោយសារជំងឺកូវីដ-១៩។ បច្ចុប្បន្ន បណ្ណាល័យទាំងនោះ រួមទាំង បណ្ណាល័យសហគមន៍ សួនបញ្ញា ផងនោះ នៅមិនទាន់បើកដំណើរការឡើងវិញនោះទេ។

លោក សុខ ឡាក់ សហស្ថាបនិកសៀវភៅមួយសហគមន៍មួយ និងជាស្ថាបនិក បណ្ណាល័យបញ្ញវន្តបាន លើកឡើងថា បេសកម្មរយៈពេល ២ថ្ងៃ មកកាន់ខេត្តបាត់ដំបង គឺមានគោលដៅដើម្បីចែករំលែកសៀវភៅ សម្ភារសិក្សា និងចែករំលែកក្តីស្រលាញ់ ទៅដល់កុមារ និងយុវជននៅក្នុងសហគមន៍ដោយផ្ទាល់។ លោក បន្តថា គោលដៅសំខាន់បន្ត គឺដើម្បីគាំទ្របណ្ណាល័យ តាមសហគមន៍ ដូចជាបណ្ណាល័យសហគមន៍ សួនបញ្ញា ដើម្បីអាចដំណើរការបណ្ណាល័យឡើងវិញ។

លោក បានបញ្ជាក់ថា៖ «អ៊ីចឹងថ្ងៃនេះ យើងបាននាំយុវជន និងដៃគូពាក់ព័ន្ធផ្សេងៗមកមើលផ្ទាល់នៅ ខេត្តបាត់ដំបង ដែលមានទីតាំងនៅបណ្ណាល័យ សួបញ្ញា។ យើងដាក់សៀវភៅបន្ថែមឱ្យពួកគាត់ ដើម្បីឱ្យពួកគាត់មានសមត្ថភាព ឬសៀវភៅច្រើន ជាជម្រើសដល់សាធារណជន និងក្មេងៗ។ យើងក៏មកសិក្សាបន្ថែម ព្រោះក្នុងអំឡុងកូវីដមានបណ្ណាល័យមួយចំនួន មិនដំណើរការទេ។ ដូច្នេះយើង នឹងជជែកគ្នា ដើម្បីផ្តល់ការគាំទ្រ ពួកគាត់ឱ្យដំណើរការបណ្ណាល័យឡើងវិញ»។

កញ្ញា យ៉ែម បញ្ញា សហស្ថាបនិកបណ្ណាល័យសហគមន៍ សួនបញ្ញា បានលើកឡើងថា ការដំណើរការ បណ្ណាល័យនៅតាមសហគមន៍ គឺប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសកាលពីអំឡុងផ្ទះវិបត្តិកូរីដ-១៩ ដែល ជាហេតុនាំឱ្យបណ្ណាល័យនេះ មិនអាចបន្តដំណើរការទៅមុខបាន។ ប៉ុន្តែក្រោយពីមានកិច្ចគាំទ្រទាំងនេះ កញ្ញា បានប្រកាសប្តេជ្ញាចិត្តថា នឹងបើកដំណើរការបណ្ណាល័យសហគមន៍ សួនបញ្ញា ឡើងវិញ នៅក្នុង ពេលឆាប់ៗ ដើម្បីបន្តបេសកម្មរបស់ខ្លួនតាមរយៈបណ្ណាល័យនេះ ដែលអាចឱ្យយុវជន និងកុមារនៅស្រុកកំណើត ទទួលបានចំណេះដឹងពីការអានសៀវភៅ។

កញ្ញា យ៉ែម បញ្ញា បានបញ្ជាក់ថា៖ «ការចុះមកដល់ផ្ទាល់របស់ក្រុមការងារយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ គឺជាគុណប្រយោជន៍មួយដែលពួកគាត់អាចយកសំឡេងជាបណ្ណាល័យ ឬជាសៀវភៅនេះមកដល់សហគមន៍ ជាពិសេសក្មេងៗនៅតាមតំបន់ជនបទនេះ។ នៅពេលសហគមន៍ឃើញសកម្មភាព នៃការគាំទ្រនេះ អាចបង្ហាញឱ្យយុវជនយើង បានផ្សារភ្ជាប់គ្នាដើម្បីលើកកម្ពស់ការអាននៅកម្ពុជា»។

យុវជន នឿន ទិត្យសត្យា ជាសិស្សថ្នាក់ទី៩ នៅ អនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ នៅស្រុកបាណន់ ដែលកំពុងសប្បាយរីករាយក្នុងការសិក្សារបស់ខ្លួន ចង់ឱ្យសហគមន៍របស់ខ្លួនមានបណ្ណាល័យឡើងវិញ។ ទិត្យសត្យា បានបន្តថា៖ «ពេលមានកម្មវិធីនៅបណ្ណាល័យ អ៊ីចឹងទៅ ខ្ញុំបានមកចូលរួមជាមួយគាត់។ ខ្ញុំចង់ឱ្យ សហគមន៍ខ្ញុំមានបណ្ណាល័យឡើងវិញ ព្រោះជិតផ្ទះរបស់ខ្ញុំ»។

បើទោះជាបណ្ណាល័យមិនទាន់បើកដំណើរការឡើងវិញក៏ដោយក៏ កញ្ញា យ៉ែម បញ្ញា បានអះអាងថា ក្រុមយុវជនតែង កៀរគរយុវជន និងកុមារមកជុំគ្នាដើម្បីអានសៀវភៅម្តងម្កាល ខណៈកញ្ញា រំពឹងថា សាធារណជន នឹងបន្ត គាំទ្រដល់បណ្ណាល័យនៅសហគមន៍របស់កញ្ញា។

អ្នកស្រី សៀង ចាន់រ៉ា ដែលជាអាណាព្យបាលម្នាក់ រស់នៅក្នុង ភូមិកំប៉ូវ បានឱ្យដឹងថា ក្មេងៗនៅក្នុង តំបន់នេះ ភាគច្រើនចូលចិត្តលេងទូរស័ព្ទ។ អ្នកស្រី បន្តថា នៅពេលក្មេងៗ មកអានសៀវភៅនៅបណ្ណាល័យ ពួកគាត់កាត់បន្ថយលេងទូរស័ព្ទ។ ដូច្នេះ អ្នកស្រី ចង់ឱ្យបណ្ណាល័យនេះបើកឡើងវិញ»។

អ្នកស្រី បានបញ្ជាក់ថា៖ «ក្នុងសហគមន៍ខ្ញុំនេះ មានតែបណ្ណាល័យ សួនបញ្ញា នេះដែលខ្ញុំយកកូនខ្ញុំអាន និង មកលេង។ ខ្ញុំយល់ថា ការមានបណ្ណាល័យនៅទីនេះគឺល្អ ក្មេងៗពេលក្រោយចេញពីរៀន គាត់មកអានសៀវភៅបន្ថែម គាត់បានជុំគ្នា។ ខ្ញុំចង់ឱ្យបណ្ណាល័យនេះដំណើរការដូចដើមវិញ»។

គួរបញ្ជាក់ថា គិតត្រឹម ឆ្នាំ២០២៣ នេះ យុទ្ធនាការ សៀវភៅមួយសហគមន៍មួយ បានចូលរួមគាំទ្រដល់សហគមន៍ នៅទូទាំងប្រទេស បានបង្កើតបណ្ណាល័យសហគមន៍ ចំនួន ២៨ កន្លែង ខណៈ ឆ្នាំ២០២៤ បេសកម្មយុទ្ធនាការ សៀវភៅមួយសហគមន៍មួយ គ្រោងពង្រឹងបណ្ណាល័យនៅទូទាំងប្រទេសឱ្យបានដល់ ៦០ កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ២៦ នាទីutes មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម