Connect with us

ព័ត៌មានអន្ដរជាតិ

ចំណងមិត្តភាព រុស្ស៊ី-ឥណ្ឌា កាន់តែបន្តរលូនទៅមុខ និងរឹងមាំ ទោះបីមាន​ទណ្ឌកម្មលោកខាងលិច

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​​ញូវដែលីបាន​បង្កើន​​ចំណង​មិត្តភាព​​ឲ្យកាន់​តែ​រឹង​មាំ និងស៊ី​ជម្រៅ​ជា​ង​មុន​ជា​មួយរដ្ឋាភិបាល​​ក្រុង​​មូស្គូ​ ទន្ទឹម​នឹង​ពេល​ដែល​ស្ថានភាព​​នៅ​លោក​ខាង​លិច​​ដែល​ដាក់​ទណ្ឌកម្ម​ទៅ​លើ​​រុស្ស៊ី​​នៅ​តែ​តាន​តឹង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​​ការ​លើក​ឡើង​របស់​​​ប្រធាន​ក្រុម​​ជំនាញ​​ការ​ប្រឹក្សា​​ប្រចាំ​​រដ្ឋាភិបាល​ក្រុង​ញូវដេលី លោក​ Arvind Gupta បាន​បង្ហាញ​ពី​បច្ចុប្បន្ន​ភាព​នៃ​ទំនាក់​ទំនង​​ប្រទេស​មហាអំណាច​​ប៉ែក​ខាង​កើត​ទាំង​ពីរ​ថា ទំនាក់​ទំនង​រវាង​ឥណ្ឌា និង​រុស្ស៊ី​​បាន​បន្ត​លូត​លាស់​​យ៉ាង​រឹង​មាំ​ជា​បន្ត​បន្ទាប់ ពិសេស​​ពី​​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ស្វ័យភាព​របស់​ខ្លួន ដោយ​មិន​​​​មាន​ជំហរ​រិះ​គន់​ចំៗ​ទៅ​លើ​សកម្មភាព​លុកលុយ​របស់​​​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន ។ ការណ៍​នេះ​ហើយ​ដែល​ធ្វើ​ឲ្យតំបន់​លោក​ខាង​លិច​ខក​បំណង​​លើ​ប្រទេស​ឥណ្ឌា ។

ទិដ្ឋភាព​​ពី​ចំណង​មិត្តភាព​នៃ​រដ្ឋ​ទាំង​ពីរ នឹង​ត្រូវ​បង្ហាញ​ផង​ដែរ​​តាម​រយៈ​សន្និសីទ​ក្រោមប្រធាន​បទ៖ ឥណ្ឌា និង​រុស្ស៊ី ទស្សនៈ​ទៅ​លើ​ស្ថានភាព​ប្រែ​ប្រួល​នៃ​ពិភព​លោក បញ្ហា​តំបន់​ និង​ចំណង​ទ្វេ​​ភាគី ដែល​​​​ធ្វើ​ឡើង​នា​ថ្ងៃ​ចន្ទ ​០៨​ មករា​ ២០២៤​នេះ ។ ក្រុម​អ្នក​ជំនាញ​ការ​រុស្ស៊ី និង​ឥណ្ឌា នឹង​លើក​ពិភាក្សា​​បន្ថែម​ផង​ដែរ​អំពី​និន្នាការ​​ ក្នុង​ការ​ផ្លាស់​ប្តូរ​ស្ថាន​​ការណ៍​ពិភព​លោក គន្លឹះ​​អភិវឌ្ឍ​​ក្នុង​ក្រប​ខណ្ឌ​ទ្វេ​ភាគី​នៃ​រដ្ឋ​ទាំង​ពីរ​។

គួរ​រំឭក​ផង​ដែរ​អំពី​​ទំនាក់​ទំនង​នៃ​ប្រទេស​មហា​អំណាច​អាស៊ី​ទាំ​ង​ពីរ កាល​ពី​ចុង​ឆ្នាំ​២០២៣​កន្លង​ទៅ រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌាSubrahmanyam Jaishankar បាន​ធ្វើ​ទស្សនកិច្ច​​​រយៈ​ពេល​៤​ថ្ងៃ​នៅ​ក្រុង​មូស្គូ។ លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin​ បាន​ទៅ​ទទួល​ស្វាគមន៍​លោក​ដោយ​ផ្ទាល់​ ក៏​ដូចជា​អញ្ជើញ​លោក​នាយក​រដ្ឋមន្ត្រី​មក​ទស្សនកិច្ច​ជា​បន្ត​បន្ទាប់​ ដែល​បញ្ជាក់​​ច្បាស់​ថា ចំណង​​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​រក្សា​បាន​នូវ​តុល្យ​ភាព​ល្អ​ប្រសើរ​ និង​នៅ​តែ​រលូន​ទៅ​មុខ​ បើ​ទោះ​បី​​ក្នុង​​ស្ថានភាព​តឹង​តែង​ពី​ទណ្ឌកម្ម​​​ដោយ​​ប្រទេស​​នានា​លើ​ពិភព​លោក​ ទៅ​លើ​រុស្ស៊ី​ក៏​ដោយ​៕

ប្រែ​សម្រួល៖ មាន រតនា

ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម