ព័ត៌មានអន្ដរជាតិ
អាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ ដំណើរការឡើងវិញទាំងស្រុង ក្រោយកើតហេតុយន្តហោះបុកគ្នា
តាមការបញ្ជាក់ពីក្រុមមន្ត្រី, ប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ បានដំណើរការធម្មតាវិញហើយនៅថ្ងៃចន្ទទី៨ខែមករា បន្ទាប់ពីកើតហេតុយន្តហោះបុកគ្នា ដែលបណ្តាលឲ្យមនុស្សចំនួន៥នាក់ស្លាប់ កាលពី៦ថ្ងៃមុន។

អ្នកដំណើរនិងអាកាសយានិកទាំង៣៧៩នាក់ នៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព បន្ទាប់ពីហេតុការណ៍កាលពីថ្ងៃទី២ខែមករា ប៉ុន្តែមនុស្ស៥នាក់ក្នុងចំណោម៦នាក់នៅលើយន្តហោះឆ្មាំសមុទ្រ ត្រូវបាត់បង់ជីវិត។
ពិភពលោក បានស្ញើចសរសើរជប៉ុនមិនដាច់ពីមាត់ ចំពោះការដែលប្រទេសនេះអាចគ្រប់គ្រងស្ថានការណ៍បាន ដោយចាយពេលត្រឹម៩០វិនាទីប៉ុណ្ណោះដើម្បីជម្លៀសមនុស្សជិត៤០០នាក់ ចេញពីយន្តហោះដែលកំពុងឆេះ។
អ្នកជំនាញនិយាយថា ល្បឿននៃការជម្លៀសអ្នកដំណើរនិងសមាជិកអាកាសយានិក ចេញពីជើងហោះហើរ JAL516 ក្នុងឧបទ្ទវហេតុកាលពីថ្ងៃអង្គារទី២ខែមករា គឺជាអព្ភូតហេតុ និងសបញ្ជាក់ឲ្យឃើញច្បាស់អំពីប្រព័ន្ធសង្គ្រោះបន្ទាន់របស់យន្តហោះ។

ចាប់តាំងពីពេលនោះមក ផ្លូវយន្តហោះនៅអាកាសយានដ្ឋាន Haneda ត្រូវបានបិទ នាំឲ្យមានការលុបចោលជើងហោះហើរក្នុងស្រុករាប់រយជើង។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យអាកាសយានដ្ឋានក្រុងតូក្យូ បានប្រាប់ AFP ថា “Runway C បានដំណើរការឡើងវិញហើយនៅថ្ងៃចន្ទ ដូច្នេះអាកាសយានដ្ឋានបានដំណើរការធម្មតាវិញទាំងស្រុង”។
ស្របពេលជាមួយគ្នានោះ ក្រុមការងារបានយកខ្មោចយន្តហោះទាំង២ចេញ ហើយក្រុមអ្នកស៊ើបអង្កេតជប៉ុនរួមជាមួយសមភាគីមកពីប្រទេសបារាំង អង់គ្លេស និងកាណាដា កំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ គ្រប់គ្នាស្ងើចសរសើរជប៉ុន ដែលចាយពេលត្រឹម៩០វិនាទី ជម្លៀសមនុស្សជិត៤០០នាក់ ចេញពីយន្តហោះឆេះ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង