Connect with us

ព័ត៌មានអន្ដរជាតិ

មួយថ្ងៃ កុមារប៉ាឡេស្ទីនជាង១០នាក់ ត្រូវពិការជើង ហើយវះកាត់ទាំងមិនចាក់ថ្នាំស្ពឹកទៀត

បានផុស

នៅ

ដោយគូសបញ្ជាក់ពីស្ថានភាពមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅប៉ាឡេស្ទីន ក្រោយយុទ្ធនាការទម្លាក់គ្រាប់បែកមិនប្រណីដៃរយៈពេល៣ខែរបស់អ៊ីស្រាអែល, អង្គការ Save the Children បានអះអាងថា ជារៀងរាល់ថ្ងៃ មានកុមារជាមធ្យមជាង១០នាក់ ត្រូវពិការជើងម្ខាងឬសងខាង នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ខែតុលាមក ហើយពេលខ្លះ គ្រូពេទ្យត្រូវកាត់ជើងពួកគេចោល ទាំងមិនចាក់ថ្នាំស្ពឹកទៀតផង។

(រូបថត៖ Fars News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់ស្ថិតិរបស់អង្គការសហប្រជាជាតិ, នាយក Save the Children ទទួលបន្ទុកកិច្ចការនៅទឹកដីប៉ាឡេស្ទីន លោក Jason Lee និយាយថា “ការរងទុក្ខវេទនារបស់កុមារនៅក្នុងជម្លោះនេះ គឺពិតជាគ្មាននរណានឹកស្មានដល់ឡើយ។ ​ការ​សម្លាប់​និង​ធ្វើ​ឲ្យ​កុមារពិការ ​បានរងការ​ថ្កោលទោស​ថា​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​កុមារ ហើយ​ជនល្មើស​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះមុខច្បាប់”។

Save the Children បានលើកឡើងពីការកត់សម្គាល់របស់អ្នកនាំពាក្យអង្គការ UNICEF លោក James Elder ដែលនិយាយក្រោយវិលត្រលប់ពីតំបន់ហ្គាហ្សានៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣ថា កុមារប្រហែល១០០០ នាក់បានបាត់បង់ជើងម្ខាងឬទាំងពីរ ចាប់តាំងពីថ្ងៃទី៧ខែតុលា នៅពេលក្រុមហាម៉ាស បើកការវាយប្រហារលើអ៊ីស្រាអែល បញ្ឆេះឲ្យមានសង្គ្រាមពុះកញ្ជ្រោល។

លោក Jason Lee (រូបថត៖ ABC)

អង្គការសប្បុរសធម៌ខាងលើ ក៏បានដកស្រង់សេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ផងដែរ ដែលនិយាយថា ប្រតិបត្តិការវះកាត់លើកុមារភាគច្រើន ត្រូវបានធ្វើឡើងដោយមិនប្រើថ្នាំស្ពឹក ដោយសារការខ្វះខាតគ្រឿងវេជ្ជសាស្រ្តធ្ងន់ធ្ងរនៅហ្គាហ្សា។

ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនកំណត់គោលដៅលើជនស៊ីវិលឡើយ តែក្រុមហាម៉ាសឯណោះទេដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យផងដែរ ជាខែលការពារការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល។

(រូបថត៖ AP)

គិតត្រឹមថ្ងៃអាទិត្យទី៧ខែមករា ប្រជាជនប៉ាឡេស្ទីនចំនួន២២៨៣៥នាក់ត្រូវបានសម្លាប់ និង៥៨៤១៦នាក់ផ្សេងទៀតរងរបួសនៅ ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ខែតុលាមក។

លើសពីនេះ បើយោងតាមទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិបានបង្ហាញថា សឹង៩០% នៃប្រជាជនជាង២លាននាក់នៅហ្គាហ្សា ត្រូវបានជម្លៀសចេញទាំងបង្ខំ ដោយសារតែសង្គ្រាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ទាហាន អ៊ីស្រាអែល មិនត្រឹមវាយសន្ធាប់លើតំបន់ហ្គាហ្សាទេ ថែមទាំងលួច លុយ មាសចេញពីទឹកដីមួយនេះទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម