ព័ត៌មានជាតិ
លោក ហេង សួរ ៖ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជំហានដំបូង មានសិស្ស ៥០០ ថ្នាក់ ស្មើ ជាង ១ ម៉ឺននាក់
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារ នឹងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជំហានដំបូងមានចំនួន ៥០០ ថ្នាក់បច្ចេកទេស ស្មើនឹង ១៥ ០០០ នាក់។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ចូលរួមចំនួន ១០ ៩៧៥ នាក់ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ថែមថា ការបើកវគ្គបណ្ដុះបណ្ដាលថ្នាក់ដំបូងនេះ គឺក្នុងពេលឆាប់ៗ ខាងមុខនេះ។
បើតាម លោក ហេង សួរ គិតត្រឹមថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ នេះ មានយុវជនចុះឈ្មោះចំនួន ២១ ៥៩៥ នាក់ ក្នុងនោះ រាជធានីភ្នំពេញចំនួន ៨ ៣៥៣ នាក់, បាត់ដំបង ២ ៦៩៩ នាក់, សៀមរាប ១ ៦១២ នាក់, កណ្ដាល ៧៧៦ នាក់, ព្រះសីហនុ ៧៥៥ នាក់, និងបណ្ដាខេត្តផ្សេងៗ ចំនួន ៧ ៤០០ នាក់។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំហានដំបូងនាពេលដ៏ខ្លីខាងមុខនេះ ចំនួន ៥០០ ថ្នាក់។
លោកបានបន្ថែមថា អំពីការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ហាត់ការ និងកម្មសិក្សា គឺ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ក្រសួង ចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧ ស្ដីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា ដើម្បីគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលចាត់ទុកថាជាកិច្ចសហប្រតិបត្តិការបើកផ្លូវដើម្បីផ្សារភ្ជាប់ទ្រឹស្ដីជាមួយនឹងការអនុវត្ត, ចូលរួមចំណែក ជួយកសាង អភិវឌ្ឍន៍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា, និងអាចឲ្យម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននានាជ្រើសរើសក្នុងចំណោមអ្នកហាត់ការដែលស្គាល់ និងយល់ដឹងអំពីកន្លែងការងារស្រាប់ ធ្វើជាកម្មករ-និយោជិត និងបុគ្គលិករបស់ខ្លួនតែម្ដង។
លោកបន្តថា «ក្រសួង ប្ដេជ្ញាអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ត្រូវធ្វើយ៉ាងម៉េចឲ្យយុវជនយើងបានចូលរៀន រៀនឲ្យចប់ រៀនឲ្យចេះ និងឲ្យមានការងារធ្វើ ឬសង្ខេបដោយសាមញ្ញ គឺ «រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ»។
លោកបានលើកឡើងថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងកម្មករ-និយោជិត ដែល សម្តេចធិបតី បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការរួចហើយនូវកម្មវិធីនេះ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ នឹងជួយដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ អាចចូលរៀនដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដ ទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់រួចចាកផុតពីបន្ទាត់ នៃភាពក្រីក្រ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ