វប្បធម៌ ជំនឿ
ម្សាញ់នឹងមានសំណាងស្ថិតស្ថេរពេញមួយឆ្នាំ ២០២៤
ក្នុងឆ្នាំ២០២៤ រាសីជាទូទៅសម្រាប់អ្នកដែលកើតឆ្នាំម្សាញ់ ហាក់មានស្ថិរភាព។ នៅក្នុងឆ្នាំនាគឈើនេះ មនុស្សកើតពស់នឹងត្រូវបានហ៊ុំព័ទ្ធដោយតួលេខនៃតារាធំៗមកគាំទ្រ ដែលទាក់ទាញឱ្យអ្នកមានគុណនានាបោះដៃចូលមកក្នុងជីវិតផ្តល់ជំនួយ ។ អាចថា នេះជាពេលវេលា១៥ឆ្នាំមកហើយ ដែលមនុស្សឆ្នាំពស់មិនធ្លាប់ទទួលបានថាមពលនៃព្រលឹងដ៏សប្បុរសដូច្នេះទេ នេះអាចជាឆ្នាំពិសេសខ្លាំងសម្រាប់អ្នក។
១ ការព្យាករណ៍អាជីព
បន្ទាប់ពីចូលឆ្នាំ២០២៤មក មនុស្សឆ្នាំម្សាញ់នឹងរឹងប៉ឹងក្នុងការសម្រេចចិត្ត ធ្វើការវិនិច្ឆ័យក្នុងការងារដែលអាចឱ្យសម្រេចកិច្ចការបានលឿន ត្រូវបានកោតសរសើរនិងទទួលស្គាល់ដោយអ្នកដឹកនាំ រីករាយនឹងការកោតសរសើរជាសាធារណៈ និងឱកាសសម្រាប់ទទួលបានការដំឡើងប្រាក់ខែ។
មនុស្សឆ្នាំម្សាញ់ដែលជាអ្នករកស៊ី អ្នកនឹងអាចជម្នះគ្រប់ឧបសគ្គសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យ និងការរីកចម្រើនក្នុងអាជីព យកឈ្នះលើរយៈពេលជាប់គាំងកន្លងមក៥ឆ្នាំរដឹកជាប់គ្នា។ ផ្កាយសំណាងបានជះភ្លឺមក ប្រទានពរដល់អ្នកឆ្នាំម្សាញ់ ធានាបាននូវភាពរលូននៅកន្លែងធ្វើការ ដែលគួរតែចាប់យកឱកាសនេះទៅ សមិទ្ធិផលលេចធ្លោក្នុងអាជីពរវាងរាប់សិបឆ្នាំ។
២ ស្នេហា និងទំនាក់ទំនង
ផ្លូវស្នេហារបស់អ្នកមាននិន្នាការអភិវឌ្ឍជាលំដាប់។ អ្នកនឹងត្រូវបានជួយដោយនរណាម្នាក់ក្នុងការឱ្យតម្លៃនិស្ស័យល្អ និងកែនិស្ស័យអាសក្រក់របស់អ្នក។ អ្នកនឹងមានផ្កាយមន្ត ដែលនឹងជួយមកទាក់ទាញចំណាប់អារម្មណ៍របស់សមាជិក ថែមជួយបាន សម្រេចបាននូវទំនាក់ទំនងល្អថ្មីបន្ថែមទៀត។ ពស់នៅលីវ នឹងជួបគូជីវិតនៅឆ្នាំនេះ។ នៅចន្លោះរវាងពីខែមេសាដល់ខែសីហា អ្នកនឹងមានឱកាសជួបមនុស្សពិសេស ដែលនឹងក្លាយទៅជាផ្នែកសំខាន់នៃជីវិតរបស់អ្នក។ ប្រសិនបើអ្នកមានដៃគូរួចហើយ អ្នកអាចទទួលបានការភ្ញាក់ផ្អើលរីករាយមួយចំនួន ទាក់ទងនឹងព្រឹត្តិការណ៍ឬក្តីស្រលាញ់នៅក្នុងគ្រួសារ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែមនុស្សឆ្នាំម្សាញ់តែមានភាពរហ័សរហួន និងមិនសូវចេះអត់ធ្មត់ ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះទិដ្ឋភាពនានា ពិចារណាពីអត្តចរិតរបស់ខ្លួននិងដៃគូ ក៏ដូចជាហេតុផលផ្សេងៗឱ្យបានត្រឹមត្រូវសិន មុននឹងសម្រេចចិត្ត។
ធាតុ Feng Shui ដើម្បីបង្កើនសំណាងរបស់មនុស្សឆ្នាំម្សាញ់នៅឆ្នាំ២០២៤ អាចជ្រើជម្រើស Feng Shui ដ៏មានឥទ្ធិពលគឺ៖
លេខសំណាង៖ ២, ៨ និងលេខដែលមានលេខ ២ និង ៨ (ដូចលេខ ២៨ និង ៨២)។
ថ្ងៃនាំសំណាង៖ ថ្ងៃទី 1 និងទី 23 នៃខែតាមច័ន្ទគតិរបស់ចិនត្រូវបានចាត់ទុកថាជាថ្ងៃសំណាង។
ពណ៌នាំសំណាង៖ ខ្មៅ ក្រហម និងលឿង ត្រូវបានគេជឿថានាំសំណាង។
ផ្កានាំសំណាង៖ ផ្កាអ័រគីដេ ផ្កាត្រសក់ និងផ្កាកុលាបមានទំនាក់ទំនងជាមួយលាភសំណាង។
ទិសនាំសំណាង ៖ ទិសល្អគឺទិសឦសាន និងនិរតី ។
ខែនាំសំណាង៖ ខែទី ៤ និងទី ៩ តាមច័ន្ទគតិរបស់ចិន ត្រូវបានគេជឿថា ជាសំណាងសម្រាប់អ្នកកើតឆ្នាំម្សាញ់៕

គ្រូ ឯម
ចុចអាន៖អ្នកកើតឆ្នាំរោង ថប់បារម្ភច្រើន តែអាជីពនិងទំនាក់ទំនងកើនឡើងល្អ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ