សន្តិសុខសង្គម
Update៖មា្ចស់ផ្ទះចាក់សោចេញទៅលក់ដូរ ទូស្សេខ្សែភ្លើងឆេះខ្ទេច
ឆ្លងចរន្តអគ្គិសនីកើតចេញជាអគ្គីភ័យលេបត្របាក់ផ្ទះមួយខ្នងសាងសង់ពីថ្មខ្ទេចខ្ទីគ្មានសល់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៤៨នាទីយប់ថ្ងៃទី៨ ខែមករាត្រង់ចំណុចភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលមានម្ចាស់ផ្ទះ ហុល ណាវី ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរលក់ដូរ។
បើតាមលោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ ដែលបានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍ដល់ទីតាំងឆេះមុនដំបូងបានឲ្យកម្ពុជាថ្មីដឹងថា មុនពេលកើតហេតុ គឺម្ចាស់ផ្ទះបានចាក់សោផ្ទះហើយចេញទៅលក់ដូរបាត់។ ខណៈនៅពេលមានអគ្គីភ័យឆាបឆេះឡើងគឺម្ចាស់ផ្ទះពុំនៅនោះទេ។
លោក យុិន វុធ បានបញ្ជាក់ថាក្រោយអគ្គីភ័យកើតឡើងភ្លាមៗ រថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌច្បារអំពៅបានចេញមកអន្តរាគមន៍បាញ់ពន្លត់។ អគ្គីភ័យបានរលត់ទៅវិញនៅវេលាម៉ោង១៩និង២០នាទី ដោយខូចខាតផ្ទះ១ខ្នងទាំងស្រុង និងពុំមានរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំពោះទ្រព្យសម្បតិ្តដែលខូចខាតនៅក្នុងផ្ទះកើតគឺមិនទាន់ដឹងនៅឡើយព្រោះម្ចាស់ផ្ទះមិនបាននៅផ្ទះ៕
អត្ថបទ៖នរា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល