Connect with us

ព័ត៌មានអន្ដរជាតិ

មេក្រុមហេសបូឡា ត្រូវគេធ្វើឃាតនៅប្រទេស លីបង់

បានផុស

នៅ

ការវាយប្រហារអាកាសដែលគេសង្ស័យជាស្នាដៃរបស់អ៊ីស្រាអែល បានផ្តាច់ជីវិតមេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ ដែលទង្វើនេះ បណ្តាលឲ្យភាពតានតឹងកើនឡើងមួយកម្រិតទៀត ខណៈអ៊ីស្រាអែល ក៏កំពុងតែធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស។

មេបញ្ជាការក្រុមហេសបូឡា លោក Wissam al-Tawil (រូបថត៖ The Australian)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយក្រុមហេសបូឡា, លោក Wissam al-Tawil អនុប្រធាននៃអង្គភាពបញ្ជាការសម្ងាត់ Radwan ត្រូវគេធ្វើឃាតកាលពីថ្ងៃចន្ទទី៨ខែមករារួមជាមួយ​យុទ្ធជន​ហេសបូឡា​ម្នាក់​ទៀត ខណៈពេលកំពុងជិះ​រថយន្ត​ស្ព័រ នៅ​ក្នុងទី​ក្រុង Majdal Selm ចម្ងាយជាង៦គីឡូម៉ែត្រ​ ភាគ​ខាងជើង​ព្រំដែន​អ៊ីស្រាអែល។

លោក Al-Tawil គឺជាសមាជិកជាន់ខ្ពស់បំផុតនៃក្រុមហេសបូឡា ដែលត្រូវគេសម្លាប់ ចាប់តាំងពីសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស ផ្ទុះឡើងនៅថ្ងៃទី៧ខែតុលា ហើយការធ្វើឃាតនេះកើតឡើង បន្ទាប់ពីក្រុមហេសបូឡា បាញ់ស្រោចមីស៊ីលលើមូលដ្ឋានចារកម្មអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក សម្លាប់មេដឹកនាំរងក្រុមហាម៉ាសលោក Saleh al-Arouri និងមនុស្ស៦នាក់ទៀត នៅជាយក្រុងបេរូត។

ក្រុមហេសបូឡា ចេញផ្សាយរូបថតបង្ហាញពីលោក Wissam Tawil (ឆ្វេង) ចាប់ដៃជាមួយមេដឹកនាំរបស់ខ្លួន Hassan Nasrallah (រូបថត៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយក្រុម ហេសបូឡា)

កងកម្លាំងការពារអ៊ីស្រាអែល (IDF) ទទួលស្គាល់ថា កាលពីថ្ងៃចន្ទ ខ្លួនពិតជាបាញ់ប្រហារប្រឆាំងនឹងគោលដៅយោធារបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ពិតមែនប៉ុន្តែមិនបញ្ជាក់ អំពីការធ្វើឃាតលោក al-Arouri និង al-Tawil ទេ។

ស្របពេលជាមួយគ្នានោះដែរ មន្ត្រីអាមេរិកបានទទូចថា ពួកគេកំពុងធ្វើការដើម្បីការពារសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស មិនឲ្យរីកកាន់តែធំជាងនេះ ហើយចារកម្មអាមេរិកបានរកឃើញថា កងកម្លាំងអ៊ីស្រាអែល ច្បាស់ជាពិបាកសម្រេចជោគជ័យហើយ ចំពោះសង្គ្រាមពីរក្នុងពេលតែមួយបែបនេះ។ 

(រូបថត៖ AFP)

អង្គភាព Radwan របស់លោក Al-Tawil បានរៀបចំផែនការវាយប្រហារឆ្លងដែន ប្រឆាំងអ៊ីស្រាអែល ប៉ុន្តែផែនការទាំងនោះត្រូវគេរាយការណ៍ថា ផ្អាកវិញ នៅពេលចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន បើកការវាយឆ្មក់យ៉ាងភ្ញាក់ផ្អើលបំផុតលើភូមិភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់កាសែត Wall Street Journal ថា ទីក្រុងហ្ស៊េរុយសាឡិមខាងលិច មិនខ្លាចធ្វើសង្រ្គាមជាមួយក្រុមហេសបូឡា និងហាម៉ាស ក្នុងពេលតែមួយនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ក្រុមហេសបូឡា គំរាមផ្ទុះសង្គ្រាមជាមួយ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម