Connect with us

កីឡា

ប្រវត្តិស្ទើរមិនជឿ ម្ចាស់ខ្សៃក្រវាត់ K-1 ជាបងប្អូនបង្កើតធ្លាប់ប្រកួតគ្នាពីរដង

បានផុស

នៅ

កីឡាករ Koya Urabe និង Hirotaka Urabe ជាកីឡាករប្រដាល់ឃីកបុកស៊ីង​អាជីព​ជប៉ុន​​ទម្ងន់​៦០​គីឡូក្រាម​ដែល​​ជាបងបង្កើត ប៉ុន្តែ​​រឿង​មិន​នឹក​ស្មាន​ដល់ អ្នក​ទាំង​ពីរ​ធ្លាប់​ប្រកួត​គ្នា​មែន​ទែន​ដល់​ទៅ​ពីរ​​ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Urabe បាន​ប្រកួត​ជា​មួយ​កីឡាករ Denis Puric ក្នុងវគ្គ៨នាក់ចុងក្រោយ​​ខ្សែ​ក្រវាត់​​ឃីកបុក​ស៊ីង​ពិភព​លោក​ K-1 World Super Featherweight Grand Prix ឆ្នាំ២០១៥។ ក្រោយផ្តួល Puric ហើយ រូប​គេ​បាន​ឡើង​ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង​បន្តយកឈ្នះកីឡាករ Masahiro Yamamoto ក្នុងទឹកទី១​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

កីឡាករ​ Urabe ដែល​ត្រូវ​ជា​ប្អូន​​បានឡើងទៅជួប​បងប្រុស​បង្កើត​របស់​ខ្លួន​គឺកីឡាករ Hirotaka Urabe វគ្គផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​ Grand Prix។ វា​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​បង​ប្អូន​បង្កើត​ប្រកួត​គ្នា​ដណ្តើម​ខ្សែ​ក្រវាត់​។ នៅ​ពេល​នោះ Urabe​ បាន​យក​​ឈ្នះបងប្រុសបង្កើតរបស់ខ្លួន​​ដោយ​​ពិន្ទុ​​ឯកច្ឆ័ន្ទតាម​រយៈ​ចៅក្រម​​​ទាំង​៣​សម្រេច​ផ្តល់​ពិន្ទុ ៣០ទល់​នឹង​២៧​ដូចគ្នា និង​បាន​ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភព​លោក​ K-1 ទម្ងន់៦០គីឡូក្រាម។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទៀត​នោះ កីឡាករ Koya Urabe ​បាន​​ឡើង​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​ K-1 Super Featherweight ទល់​នឹងបង​ប្រុស​បង្កើត​របស់​ខ្លួន Hirotaka Urabe ម្តងទៀតក្នុង​កម្មវិធី K-1 World GP​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។ ក្នុងការប្រកួតនោះ Koya Urabe បានចាញ់បងប្រុសរបស់ខ្លួន ដោយបានបោះបង់​ចោល​ការប្រកួតក្នុងទឹកទី៣ បន្ទាប់​ពី​ត្រូវ​ជង្គង់​​របស់​បង​ប្រុស។

អ្នកប្រដាល់​ត្រកូល Urabe ទាំង២​សុទ្ធ​ជាកីឡាករប្រដាល់ឃីកបុកស៊ីងអាជីព​ដ៏​ឆ្នើម​នៅ​ស្ថាប័ន K-1 របស់ប្រទេសជប៉ុន។ ក្នុងវិស័យប្រដាល់អាចថាជារឿងកម្រមួយដែលបងប្អូនបង្កើត​ប្រកួត​គ្នា ហើយ​រហូត​ដល់​ទៅ​ពីរ​ដង។

កីឡាករ Koya Urabe បានឈ្នះខ្សែក្រវាត់ K-1 ទម្ងន់៦០គីឡូក្រាម​កាលពីថ្ងៃ១៨ ខែមករា ឆ្នាំ២០១៥ បន្ទាប់​ពី​បាន​ឈ្នះបងប្រុសរបស់ខ្លួន Hirotaka Urabe ប៉ុន្តែ​ចុងឆ្នាំ២០១៥ រូប​គេ​របូត​ខ្សែ​ក្រវាត់​១​គ្រឿង​វិញ​ដោយ​សារ​បង​ប្រុស។ បង​ប្អូន​បង្កើត​ទាំង​ពីរ​បានគ្រងជាម្ចាស់ខ្សែក្រវាត់បានជិត២ឆ្នាំ។

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ Hirotaka Urabe បាន​របូត​ខ្សែ​ក្រវាត់ K-1 World GP Lightweight បន្ទាប់​ពី​ចាញ់​មិត្ត​រួម​ជាតិ Taiga Kawabe ដោយ​ពិន្ទុ។

គិតត្រឹមឆ្នាំ២០២៤ កីឡាករ Koya Urabe មានវ័យ៣៣ឆ្នាំ កំពុង​បន្ត​អាជីព​ដដែល​ដោយ​ឆ្លង​កាត់​លើ​សង្វៀន​៦៣​ដង ក្នុង​នោះ​ឈ្នះ​៥២​ដង និង​ចាញ់​១១ដង។ រូប​គេ​កំពុង​គ្រប់​គ្រង​ខ្សែ​ក្រវាត់​​៥​គ្រឿង​គឺ Krush U-22 Lightweight Supernova ឆ្នាំ​២០១៤, ខ្សែ​ក្រវាត់ K-1 World Super Featherweight Grand Prix ឆ្នាំ​២០១១, ខ្សែ​ក្រវាត់ K-1 Super Featherweight ឆ្នាំ​២០១៥, ខ្សែ​ក្រវាត់ K-1 World Super Featherweight Grand Prix ឆ្នាំ​២០១៦ និងខ្សែ​ក្រវាត់ K-1 Lightweight ឆ្នាំ​២០១៨។

ចំណែក​បង​ប្រុស​គឺ​ Hirotaka Urabe មានវ័យ៣៤ឆ្នាំ​បានចូល​និវត្តន៍​​កាល​ពី​ឆ្នាំ២០២២ បន្ទាប់​ពី​ឆ្លង​កាត់​លើ​សង្វៀន៥៨​ដង ក្នុង​នោះ​ឈ្នះ​៣៦​ដង ចាញ់​១៩​ដង និងស្មើ​៣​ដង ជា​មួយ​នឹង​កំណត់​ត្រា​ឈ្នះ​ខ្សែ​ក្រវាត់​៤​គ្រឿង​គឺ ខ្សែ​ក្រវាត់ K-1 Super Featherweight ឆ្នាំ​២០១៥, ខ្សែ​ក្រវាត Krush Super Featherweight ឆ្នាំ​២០១១, ខ្សែ​ក្រវាត់ Krush Super Featherweight ឆ្នាំ​២០១៤ និង​ខ្សែ​ក្រវាត់ ISKA Oriental Rules World Super Lightweight ឆ្នាំ២០១៤៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម