Connect with us

ជីវិតកម្សាន្ដ

បវកញ្ញា Charlotte ដាក់ពាក្យប្ដឹងអ្នកពូកែបរិហារកេរ្តិ៍លើនាងឥតព័ស្តុតាង

បានផុស

នៅ

Charlotte Austin អតីតបវកញ្ញាលំដាប់រងទី៥ក្នុងកម្មវិធី Miss Grand Thailand 2022 បានសម្រេចចិត្តដាក់ពាក្យប្ដឹងទៅកាន់អ្នកដែលពូកែនិយាយបរិហារកេរ្តិ៍លើរូបនាងក្នុងន័យចោទទាំងស្រុងដោយឥតព័ស្តុតាងច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញសង្គម ​Instagram របស់តារាស្រីរូបនេះបានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកពីសកម្មភាពរបស់នាងធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលីស Wang Thonglang ដោយខ្លួនឯងដើម្បីរាយការណ៍ទៅប៉ូលិស បន្ទាប់ពីត្រូវបានអ្នកលេងអ៊ីនធឺណេតបង្ហោះនៅលើបណ្តាញសង្គមក្នុងន័យបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាង ជាពិសេសនឹងចាត់វិធានការជាអតិបរមាលើអ្នកទាំងនោះជាដាច់ខាត។

ជាមួយគ្នានោះដែរ អតីតបវកញ្ញាស្រីរូបនេះបានសរសេរច្បាស់ៗលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា “សូមការពារខ្លួនអ្នក! ថ្ងៃនេះ ខ្ញុំបានចូលក្នុងកំណត់ហេតុប្រចាំថ្ងៃ ហើយបានប្តឹងពីបទបង្ហោះក្នុងលក្ខណៈបង្ខូចកេរ្តិ៍ឈ្មោះ។ ការផ្សាយពាណិជ្ជកម្មបង្កការខូចខាតដល់ជនរងគ្រោះ និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ”។

លើសពីនេះ Charlotte​ បានបង្ហាញបន្ថែមទៀតថា “លើកនេះ គណនីសរុបចំនួន ៥ ត្រូវបានរាយការណ៍។ ត្រៀម​សារភាពថា​នរណា​ធ្វើ​រឿងទាំងនេះ? សូម​ឈប់ភ្លាម! ព្រោះវាមិនមានលទ្ធផលល្អ ឬផ្ញើអត្ថប្រយោជន៍ណាមួយទៅនរណាម្នាក់”។

យ៉ាងណាក៏ដោយ នេះមិនមែនជារឿងថ្មីទេនៅពេលដែលបេក្ខភាពលំដាប់រងទី៥ក្នុងកម្មវិធី Miss Grand Thailand 2022 Charlotte ទទួលរងនូវការប្រមាថកាតទានលើសពីការពិត ពីបណ្ដាក្រុមអ្នកលេងអ់ីនធើណេតមិនស្គាល់មុខ។ រហូតដល់ពេលនេះ នាងទ្រាំលែងបាននឹងការនិយាយបរិហារកេរ្តិ៍គ្មានព័ស្តុតាង ទើបសម្រេចចិត្តទៅកាន់ប៉ុស្តិ៍ប៉ូលីសដាក់ពាក្យប្ដឹងតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាថៃ Pim រៀបរាប់​រឿងហេតុទាំង​ទឹកភ្នែក ក្រោយជួបហេតុការណ៍មិននឹកស្មានដល់នៅរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម